ប៉េកាំង៖ ប្រទេសចិន នឹងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិបន្ថែមទៀតលើការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ដោយសន្តិវិធីចែករំលែកបច្ចេកវិទ្យាពីរ៉េអាក់ទ័រជំនាន់ទី ៣ របស់ខ្លួន ដែលទើបតែឈានដល់ការប្រើប្រាស់ពាណិជ្ជកម្ម នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អង្គភាពលេខ ៥ នៅទីក្រុង Fuqing ខេត្ត Fujian ភាគខាងកើតប្រទេសចិន ដែលជាអង្គភាពផលិតថាមពលនុយក្លេអ៊ែរដំបូងបង្អស់របស់ប្រទេសចិន ដោយប្រើ Hualong One ដែលជាម៉ាស៊ីនរ៉េអាក់ទ័រជំនាន់ទី ៣ ដែលបានរចនាក្នុងស្រុកបានចាប់ផ្តើមផលិតអគ្គិសនីសម្រាប់លក់កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរបារាំង កាលពីថ្ងៃអាទិត្យ បានចុះក្នុងបញ្ជីដែលមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១៩.២៣៥នាក់ ទាបជាងកាលពីថ្ងៃសៅរ៍ ដែលមានចំនួន២៤.៣៩២នាក់ ទន្ទឹមនឹងនេះដែរ អ្នកស្លាប់ដោយសារជំងឺកូវីដ១៩បានកើនឡើងលើសពី៧៦.០០០នាក់ ។ នាពេលឥឡូវនេះ ប្រទេសបារាំង មានពលរដ្ឋជាង៣,៩១៩លានដែលបានរាប់ដឹងថា ជាអ្នកមានរោគសញ្ញាក្អកបង្កដោយវីរុស ចាប់តាំងពីចាប់ផ្តើមជំងឺឆ្លងរាតត្បាត ។ ដែលជាប្រទេសលំដាប់លេខ២ ដែលមានអ្នកឆ្លងជំងឺខ្ពស់បំផុត នៅក្នុងតំបន់អឺរ៉ុប...
ភ្នំពេញ៖ ក្នុងពេលឆាប់ៗនេះក្រុមហ៊ុន Apple នឹងទាមទារឱ្យអ្នកអភិវឌ្ឍកម្មវិធីបន្ថែមមុខងារក្រើនរំឭក (prompt) ដល់អ្នកប្រើប្រាស់ទាក់ទងនឹងការទាញយកទិន្នន័យឯកជនភាព និងការតាមដានអ្នកប្រើប្រាស់ មិនត្រឹមតែប៉ុណ្ណោះលោកអ្នកក៏អាចបិទវាបានផងដែរ។ នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា បានបន្ថែមថាជាមួយនឹងមុខងារថ្មីនេះ លោកអ្នកនឹងមានជម្រើសថាតើលោកអ្នកនឹងអនុញ្ញាតឱ្យកម្មវិធីតាមដានការប្រើប្រាស់របស់លោកអ្នក “Allow Tracking” ឬលោកអ្នកក៏អាចស្នើសុំ កុំឱ្យមានការតាមដាន ពីក្រុមហ៊ុន “Ask App not to Track”។...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយបញ្ជាក់ថា ក្រសួងបានព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយម្នាក់ ខណៈគ្មានអ្នកឆ្លងថ្មី។ សូមបញ្ជាក់ថាគិតត្រឹមព្រឹកថ្ងៃ២ ខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន៤៦៦នាក់ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន៤៤៤នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យសរុបចំនួន២២នាក់ (គ្មានអ្នកស្លាប់)៕
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៣-៩ កុម្ភៈ។ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ និងឥទ្ធិពលខ្យល់ប្រ៊ីស ( BREEZE ) ដែលបក់មកពីឈូងសមុទ្រថៃ ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖ ១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានធ្វើការណែនាំដល់ស្នងការនគរបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ពង្រឹងវិធានការ ក្នុងការធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជន ចិន និងវៀតណាម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១-១៣ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។ យោងតាមសេចក្ដីណែនាំរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១...