បរទេស៖ មន្ត្រីជាន់ខ្ពស់អង្គការ សហប្រជាជាតិមួយរូប នៅពេលថ្មីៗនេះ បានជំរុញក្រុមប្រឹក្សាសន្តិសុខ ឲ្យរួបរួមគ្នាគាំទ្រដល់លទ្ធិ ប្រជាធិបតេយ្យនៅមីយ៉ានម៉ា នៅក្នុងអំឡុងកិច្ចប្រជុំបន្ទាន់មួយ ដែលប្រារព្ធធ្វើឡើងក្រោយមួយថ្ងៃ បន្ទាប់ពីយោធាមីយ៉ានម៉ា ធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីរដ្ឋាភិបាល និងចាប់ខ្លួនថ្នាក់ដឹកនាំនានា។ លោកស្រី Christine Schraner Burgener ជាប្រេសិតពិសេសអង្គការ សហប្រជាជាតិសម្រាប់មីយ៉ានម៉ា បានថ្លែងប្រាប់ដល់ឯកអគ្គរដ្ឋទូត នៃក្រុមប្រឹក្សាមានសមាជិក១៥ប្រទេស នៅក្នុងអំឡុងកិច្ចប្រជុំសម្ងាត់មួយ និងបានអំពាវនាវឲ្យរួបរួមគ្នាគាំទ្រ...
បរទេស៖ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានចុះហត្ថលេខាលើបទបញ្ជា ប្រតិបត្តិជាបន្តបន្ទាប់មួយ ឲ្យធ្វើកំណែទម្រង់គោលនយោបាយ អន្តោប្រវេសន៍របស់រដ្ឋាភិបាលសហព័ន្ធ ដែលសេតវិមាននិយាយថា ត្រូវបានរចនាបង្កើតឡើង ដើម្បីឲ្យគ្រួសារជួបជុំគ្នា ជំរុញការធ្វើចំណាកស្រុកស្របច្បាប់ និងសិក្សាអំពីការឆ្លងព្រំដែនដោយខុសច្បាប់។ នៅមុនពេលធ្វើការ ចុះហត្ថលេខាលើបទបញ្ជាថ្មីនេះ លោក បៃដិន តាមសេចក្តីរាយការណ៍ បានថ្លែងប្រាប់អំពីចំនួននៃបទបញ្ជាប្រតិបត្តិ ដែលលោកធ្លាប់បានចុះហត្ថលេខា ចាប់តាំងពីឡើងកាន់តំណែងមក ដោយមានប្រសាសន៍ថា...
បរទេស៖ យោងតាមសេចក្តីរាយការណ៍ ពីសារព័ត៌មានមួយនាពេលថ្មីៗនេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បាននិងកំពុងតែកសាងឃ្លាំង ស្តុកប្រេងបន្ថែមទៀត នៅកំពង់ផែ Nampo ដោយមានអាងស្តុកប្រេងថ្មីចំនួនជាង៣០ បានកសាងរួចរាល់ គិតចាប់តាំងពីឆ្នាំ២០១៨មក។ ការវិភាគលើរូបភាពពីផ្កាយរណប ធ្វើឡើងដោយក្រុមអ្នកវិភាគ Maxar Technologies មានមូលដ្ឋាននៅរដ្ឋកូឡូរ៉ាដូ ដែលចែករំលែកលើកម្មវិធី Google Earth បង្ហាញឲ្យឃើញនូវតំបន់ Nampo...
ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៩:៣០នាទីព្រឹក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តកោះកុង» ដែលមជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល នឹងធ្វើការផ្សាយផ្ទាល់ លើផេកផ្លូវការ Dap News Website៖https://www.facebook.com/dapnewswebsite/ ។
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបន្តព្យាបាលពលករខ្មែរ មកពីប្រទេសថៃចំនួន ៤នាក់ដែលឆ្លងជំងឺកូវីដ១៩ ជាសះស្បើយ និងបានរកឃើញអ្នកឆ្លងថ្មីចំនួនម្នាក់ ជាអ្នកដំណើរមកពីក្រៅប្រទេស។ ក្រសួងសុខាភិបាលបានឲ្យដឹងទៀតថា អ្នកដែលរកឃើញឆ្លងជំងឺកូវីដ១៩ ជាអ្នកដំណើរមិនពាក់ព័ន្ធនឹង អ្នកដំណើរមកពីប្រទេសថៃនោះទេ។ គាត់ជាបុរសជនជាតិខ្មែរអាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាអ្នកធ្វើដំណើរ មកពីប្រទេសគុយវ៉ែត បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង...