ភ្នំពេញ៖ ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២១ ជាថ្ងៃនៃក្តីស្រឡាញ់ ដែលក្រុមគ្រូពេទ្យ និងប្រជាជនកម្ពុជានៅទូទាំងប្រទេស បានសំដែងនូវសេចក្តីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុត ជូនដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយនឹងខួបមួយឆ្នាំនៃនាវាវែសស្ទឺដាមដែលបានចូលសំចតនៅកម្ពុជា ខណ:ពេលដែលវ៉ាក់សាំងកូវីដ-១៩ ក៏បានមកដល់កម្ពុជានៅពេលនេះ...
ភ្នំេពញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជឿជាក់ថា ក្រោយពីបញ្ចប់វិបត្តិកូវីដ-១៩ កម្ពុជានឹងទទួលការវិនិយោគបន្ថែមទៀត ពីសំណាក់ក្រុមអ្នកវិនិយោគចិន និងបណ្ដាប្រទេសផ្សេងៗ ជាច្រើនទៀត។ ក្នុងពិធីប្រកួតកីឡាវាយកូនគោល មិត្តភាពជាមួយ ក្រុមកីឡាវាយកូនគោលស្ថានទូតចិន ដឹកនាំដោយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា នៅទីលានវាយកូនគោលវឌ្ឍនៈ (កោះក្របី) កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេច ស ខេង មានប្រសាសន៍ថា «សូមបង្ហាញជំនឿជឿជាក់ដែរថាក្រោយពីបញ្ចប់វិបត្តិកូនវីដ១៩ ប្រទេសកម្ពុជានឹងទទួលបានការវិនិយោគបន្ថែមទៀតពីសំណាក់ក្រុមអ្នកវិនិយោគមកពីសាធារណរដ្ឋប្រជាមានិតចិន និងមកពីបណ្ដាប្រទេសផ្សេងៗជាច្រើនទៀត»។ ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា តាមរយៈព្រឹត្តិការណ៍កីឡាវាយកូនគោលមិត្តភាព សម្ដេច និងឯកអគ្គរដ្ឋទូតចិន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងស្ថានទូតចិន បានបង្កើនភាពជិតស្និតប្រកបដោយមិត្តភាពជាមួយគ្នា និងក៏បានផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយភាតរភាព។ ដោយឡែកព្រឹត្តិការណ៍នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អស់លោក ជាក្រុមអ្នកធុរកិច្ចកម្ពុជា និងចិន មួយចំនួនទៀតដែរ។សម្ដេចថា ការជួបគ្នាក៏ជាឱកាសដ៏ល្អសម្រាប់ការផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមករវាងក្រុមអ្នកវិនិយោគប្រទេសទាំងពីរផងដែរ៕
មកដល់ថ្ងៃទី ១៣ កុម្ភៈ នេះមានរយៈពេល០៣ថ្ងៃហើយ ដែលខ្ញុំបានចាក់ថ្នាំការពារជំងឺឆ្លងកូវីដ១៩។ សុខភាពខ្ញុំនៅល្អរឹងមាំធម្មតា ហើយជាពិសេសនៅក្នុងរដូវបុណ្យចូលឆ្នាំចិននេះ ខ្ញុំញាំអាហារគ្រប់យ៉ាងអត់តមអ្វីទេ រួមទាំងអាហារខ្មែរ ប៊័រ ឈីស ស្រាក្រហម និង អាហារសមុទ្រគឺពុំមានប្រតិកម្ម Allergic អ្វីដល់ខ្ញុំឡើយ។ ផ្ទុយទៅវិញខ្ញុំកាន់តែមានទំនុកចិត្តនិងជំនឿជឿជាក់យ៉ាងខ្លាំងលើវ៉ាក់សាំងនេះ។ ជាមួយគ្នានេះដែរ ក៏មានមិត្តភ័ក្តិខ្មែរនិងបរទេសជាច្រើននាក់ចង់ចាក់វ៉ាក់សាំង ប៉ុន្តែពួកគាត់ត្រូវរងចាំសិន ព្រោះចំនួនវ៉ាក់សាំងមានកំណត់។ ជាថ្មីម្តងទៀត...
កន្លងទៅថ្មីៗនេះ លោកតា រស់ រុន និង លោកយាយ ម៉េង ណាត (ប្រពន្ធ) បានមកជួបខ្ញុំពីរឿងវិវាទដីធ្លីទំហំ៦០អា ជាមួយក្រុមហ៊ុន 7NG ដែលកន្លង ទៅ បានឈូសឆាយដីអភិវឌ្ឍន៍លុបចូលលើដីគាត់(ទំហំប្រហែល ៦០អា បណ្តោយ១០០ម៉េត្រ) ដែលវិវាទនេះ បានកើតឡើងតាំងពីឆ្នាំ ២០១៨ តែនៅមិនទាន់មានដំណោះស្រាយ។ យាយតា...