ភ្នំពេញ ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលហៅកាត់ថា គ ប ម កើតចេញពីក្រុមបញ្ញវន្ត បានធ្វើការទស្សន៍ទាយពីជោគវាសនារបស់អតីតមេដឹកនាំ បក្សសង្គ្រោះជាតិ(គសជ) គឺលោក សម រង្ស៊ី និងលោក កឹម សុខា ថា នឹងប្រកាសបែកបាក់គ្នាជាចំហរមុន ការបោះឆ្នោតថ្នាក់ជាតិនាឆ្នាំ២០២៣ខាងមុខនេះ។ លោក សម រង្ស៊ី និងលោក...
កាលពីព្រឹកមិញ ខ្ញុំបានខលនិយាយជាមួយ លោកអភិបាលរងខេត្តបាត់ដំបង ឆាយ ម៉ាទីណាល់ ព្រោះឮគេថា ជាបង្គលថ្មរបស់គាត់ ដែលបានបោះចំនៅលើកណ្តាលផ្លូវដ៏ធំនេះ។ លោក ឆាយ ម៉ាទីណាល់ បានប្រាប់ខ្ញុំថា មានគេធ្វើផ្លូវរំលោភ លើដីម៉ាក់គាត់រួម ទាំងអគ្គីសនីផងដែរ។ ខ្ញុំមិនមានយោបល់អ្វីទេ ចំពោះកម្មសិទ្ធិឯកជនរបស់គាត់។ ប៉ុន្តែ ខ្ញុំគ្រាន់តែអាចដឹងថា បើនៅតែបន្តបោះបង្គោលថ្មបែបនេះ នៅចំកណ្តាលផ្លូវដ៏ធំនេះ តទៅទៀត...
ភ្នំពេញ៖ យោងតាមនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា កម្មវិធី SHAREit គឺជាកម្មវិធីដ៏ពេញនិយមមួយ សម្រាប់អ្នកប្រើប្រាស់ទូរសព្ទ ជាមួយប្រព័ន្ធប្រតិបត្តិការ Android ដើម្បីចែករំលែកឯកសារផ្សេងៗ ពីទូរសព្ទមួយទៅទូរសព្ទមួយទៀត។ មកដល់ពេលបច្ចុប្បន្ន កម្មវិធីនេះត្រូវបានទាញយកជាង មួយពាន់លានដង ហើយត្រូវបានទទួលចំណាប់ថ្នាក់ ជាកម្មវិធីមួយក្នុងចំណោមកម្មវិធី ដែលត្រូវបានទាញយកច្រើនបំផុតនៅក្នុង Play Store កាលពីឆ្នាំ២០១៩។ ប៉ុន្តែកាលពីដើមសប្តាហ៍នេះក្រុមហ៊ុន Trend...
ភ្នំពេញ៖តំណាងមន្ត្រីរាជកានៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តប៉ៃលិនបាននាំគ្នាផ្ដិតមេដៃ ប្ដឹងលោក សូ សុខុន ប្រធានមន្ទីរ និង លោក កែវ សុវត្ថិ អនុប្រធានមន្ទីរទៅកាន់លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ដោយធ្វើការចោទប្រកាន់លោកទាំងពីរ ពុំមានសមត្ថភាពដឹកនាំ និងគ្មានជំនាញលើកិច្ចការសុរិយោដី បក្ខពួកនិយម ខ្វះការចូលរួមមតិ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារបានឲ្យដឹងថា នាយករដ្ឋមន្ត្រីនៃប្រទេសប៉ទុយហ្គាល់លោក Antonio Costa បានទទួលបានការចាក់វ៉ាក់សាំង របស់ក្រុមហ៊ុនអាមេរិកនិងអាល្លឺម៉ង់ Pfizer/BioNTech រួចរាល់ហើយ។ ប្រភពដដែលក៏បានសរសេរទៀតដែរថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកស្រី Marta Temido ក៏បានទទួលវ៉ាក់សាំងនោះដូចគ្នាផងដែរ ដោយឡែកប្រធានាធិបតី ប៉ទុយហ្គាល់លោក Marcelo Rebelo de Sousa និងប្រធានរដ្ឋសភាជាតិលោក...
បរទេស៖ រដ្ឋាភិបាលថៃ បានរកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ១៩ ចំនួន ៧២នាក់ នៅថ្ងៃអង្គារ ដោយបង្កើនចំនួនអ្នកឆ្លងសរុបក្នុងប្រទេសនេះដល់ ២៤ ៧៨៦នាក់ ចាប់តាំងពីការចាប់ផ្តើមរាតត្បាតកាលពីខែមករាឆ្នាំមុន និងមិនមានសេចក្តីរាយការណ៍ពីការស្លាប់ថ្មីទេ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ៨២ នាក់ដដែល។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីចំនួន...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារ សម្រាប់ត្រៀមសន្និបាតក្រសួងមហាផ្ទៃ។ ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរ ថ្នាក់ដឹកនាំគ្រប់អគ្គនាយកដ្ឋាន ដែលបានរៀបចំរបាយការណ៍ ផ្ញើជូនមកកាន់ថ្នាក់ដឹកនាំ និងជាពិសេស...
ភ្នំពេញ ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា បានជំរុញឲ្យប្រជាពលរដ្ឋ ចូលរួមលេងកីឡា១ប្រភទ យ៉ាងតិចប្រចាំជីវិត។ ការស្នើនេះ ក្រោយគណៈកម្មាធិការ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) បានដាក់ចេញយុទ្ធនាការចលនាជាតិមួយ គឺប្រជាជនម្នាក់លេងកីឡាមួយប្រភេទ យ៉ាងតិចប្រចាំជីវិត។ ក្នុងគោលបំណង ឲ្យប្រជាជនចូលរួមលេងកីឡា ដើម្បីទទួលបានសុខភាពល្អ និងសុខុមាលភាពទាំងផ្លូវកាយនិងផ្លូវចិត្ត និងបានស្គាល់ពីប្រភេទកីឡា...