ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា កម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាព កម្រិតសម្ពាធទាបខ្សោយជាមួយ ការប្រែប្រួលនៃទិសខ្យល់ដោយ លាយឡំភ្លៀងធ្លាក់ផងដែរចាប់ពីថ្ងៃទី២៤ កុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមាពី២២-២៥ °C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦ °C ធ្វើឲ្យមានភ្លៀងពីផ្សែងក្រូច ទៅខ្សោយ។ សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក...
បរទេស៖ ទីភ្នាក់ងារថាមពលនុយក្លេអ៊ែអន្តរជាតិ បានប្រកាសថា ខ្លួនទើបបានចុះកិច្ចព្រមព្រៀងបណ្ដោះអាសន្នមួយ ជាមួយប្រទេសអ៊ីរ៉ង់ ដើម្បីឲ្យមន្ត្រីត្រួតពិនិត្យចូលមក ពិនិត្យមើលសកម្មភាព នុយក្លេអ៊ែនៅក្នុងប្រទេស ដោយបង្កើតលក្ខខណ្ឌនានា ដើម្បីចាប់ផ្តើមជាថ្មី នូវកិច្ចចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែ រវាងសហរដ្ឋអាមេរិក និងប្រទេសនៅតំបន់មជ្ឈិមបូព៌ាមួយនេះ។ លោក Rafael Mariano Grossi ជាអគ្គនាយកទីភ្នាក់ងារ សារថាមពលអាតូមិកអន្តរជាតិ បាននិយាយប្រាប់អ្នកសារព័ត៌មានថា ពួកគេទើបបានចុះកិច្ចព្រមព្រៀងបច្ចេកទេសមួយ ជាមួយមន្ត្រីអ៊ីរ៉ង់...
បរទេស៖ អាជ្ញាធរនៅក្នុងតំបន់ផ្ទុះជំងឺកូវីដខេត្តហៃដុង ប្រទេសវៀតណាម កាលពីថ្ងៃអាទិត្យ បានពិន័យជាប្រាក់ម្នាក់ៗចំនួន ២,៥ លានដុង (៣២៦ ដុល្លារ) ទៅលើជនជាតិចិនចំនួន ២នាក់ ដែលបានបំពានបទបញ្ជាបិទទីក្រុង។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ជនជាតិចិនទាំងពីរនាក់ ទី១ឈ្មោះ Huang...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចឲ្យបណ្តេញ ជនបរទេសណាដែលគេចវេះ និងមិនសហការធ្វើចត្តាឡីស័កចេញពីកម្ពុជា និងលែងឲ្យចូលកម្ពុជាវិញ។ នេះបើយោងតាមចំណាយល់ព្រម របស់សម្តេចតេជោក្រោយ លោកឌី វិជ្ជា អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ ផ្ញើជូនបានផ្ញើលិខិតទៅសម្តេច កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។ ក្នុងលិខិតបញ្ជាក់ថា បើចំពោះជនជាតិខ្មែរ...