បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិក នឹងស្វះស្វែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅចុងឆ្នាំនេះ ហើយនេះបង្ហាញឲ្យឃើញនូវការចូល ពាក់ព័ន្ធអន្តរជាតិវិញដ៏ថ្មីបំផុតរបស់រដ្ឋបាលលោក បៃដិន។ Antony Blinken បានមានប្រសាសន៍យ៉ាងដូច្នេះថា រដ្ឋបាលរបស់លោកប្រធានាធិបតី Joseph Biden នឹងធ្វើការងារដើម្បីលុបបំបាត់នូវអ្វី ដែលលោកហៅថា ជាការផ្តោតមិនសមស្របរបស់វេទិកាទីក្រុងហ្សឺណែវ លើអ៊ីស្រាអែលជាសម្ពន្ធមិត្តអាមេរិក។គួរបញ្ជាក់ថា...
អាជ្ញាធរភ្នំពេញបង្ហាញថា មានទីតាំង៦៣ក ន្លែងពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ
បរទេស៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដំបូង របស់ក្រុមហ៊ុន AstraZeneca បានដឹកមកដល់ប្រទេសវៀតណាមហើយ នៅរសៀលថ្ងៃពុធនេះ នៅអាកាសយានដ្ឋានអន្តរជាតិ Tân Sơn Nhất ទីក្រុងហូជីមិញ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោក Trương Quốc Cường...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថាប្រទេសម៉ាឡេស៊ី បានសម្រេចចិត្តក្នុងការនិរទេសពលរដ្ឋមីយ៉ាន់ម៉ាប្រមាណជា១ ០៨៦នាក់ចេញ ពីប្រទេសរបស់ខ្លួនទោះបីជា មានភាពផ្ទុយទៅនឹងដីការបស់តុលាការ និងបណ្តឹងឧទ្ទរណ៍ ពីសំណាក់ក្រុមសិទ្ធមនុស្សក្តី។ គួរឲ្យដឹងដែរថាជាការឆ្លើយតប និងមុនការសម្រេចចិត្តអង្គការសិទ្ធិមនុស្សជាច្រើន បាននិយាយថាក្រុមពលរដ្ឋ មីយ៉ាន់ម៉ាទាំងនោះរួមមានជនជាតិភាគ តិចមួយចំនួនដែលរងការធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេស មីយ៉ាន់ម៉ាផងដែរ។ ក្រុមសិទ្ធមនុស្សទាំងនោះ បានបន្តទៀតថាការបញ្ជូនពួកគេទៅវិញក្នុងពេលដល់ប្រទេសមីយ៉ាន់ម៉ាកំពុងស្ថិតនៅក្នុងស្ថានភាពប៉ះពាល់ដោយសាររដ្ឋប្រហារ នោះគឺពិតជានឹងអាចធ្វើឲ្យពួកគេកាន់តែមានភាពប្រថុយប្រថាន ខ្លាំងជាងនេះទៀតមិនខាន។ ប៉ុន្តែជាការឆ្លើយតបរបស់ម៉ាឡេស៊ី បានបញ្ជាក់ថាពួកគេភាគច្រើនគឺបានយល់ព្រមក្នុងការវិលត្រឡប់ដោយការស្ម័គ្រចិត្តដោយមិនមានការជំរុញ និងបង្ខំដោយភាគី...
តេអេរ៉ង់៖ អ៊ីរ៉ង់ បានចាប់ផ្តើមដាក់កម្រិតជាផ្លូវការលើការធ្វើអធិការកិច្ចអន្តរជាតិនៃទីតាំងនុយក្លេអ៊ែររបស់ខ្លួន ក្នុងគោលបំណង ដើម្បីដាក់សម្ពាធដល់បណ្តាប្រទេសអឺរ៉ុប និងរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ឲ្យដកទណ្ឌកម្មសេដ្ឋកិច្ច និងស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ឡើងវិញ។ មហាអំណាចពិភពលោកបានដាក់កម្រិតលើការរឹតត្បិតនេះថា ជាសកម្មភាពគ្រោះថ្នាក់។ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានរាយការណ៍នៅក្នុងឯកសារសម្ងាត់ចែកចាយដល់បណ្តាប្រទេសជាសមាជិក និងបានឃើញដោយសារព័ត៌មាន Associated Press ថាអ៊ីរ៉ង់បានបន្ថែមសារធាតុអ៊ុយរ៉ាញ៉ូម ១៧,៦ គីឡូក្រាមបន្ថែមទៅ...
ភ្នំពេញ:បច្ចុប្បន្ននេះ មន្ទីរពិសោធន៍តេស្ដសំណាករកជំងឺវីរុសកូវីដ-១៩ ត្រូវបានសាងសង់យ៉ាងរលូននៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយរំពឹងទុកថានឹងអាចបញ្ចប់មុនចុងខែមីនាខាងមុខនេះ។ ភាគីចិននឹងផ្តល់ជំនួយជាបរិក្ខារតេស្តពិសោធន៍ដ៏មានជំនាញទៅកាន់មន្ទីរពិសោធន៍ខាងលើនេះ ព្រមទាំងផ្តល់ការតំឡើង រៀបចំ និងព្រមទាំងបណ្ដុះបណ្ដាលជូនដល់បុគ្គលិកផងដែរ។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំកម្ពុជានៅថ្ងៃទី២៥កុម្ភៈនេះបានឱ្យដឹងថាក្រោយពីបញ្ចប់ការសាងសង់ មន្ទីរពិសោធន៍ខាងលើនេះនឹងអាចមានសមត្ថភាពក្នុងការតេស្តពិនិត្យបាន ១០០០ សម្រាប់ក្នុងមួយថ្ងៃ នឹងរួមចំណែកលើកកម្ពស់សមត្ថភាពក្នុងការតេស្តរកជំងឺវីរុសកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា៕
ភ្នំពេញ:ក្រសួងអប់រំ យុវជននិងកីឡាប្រកាសផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្ដោះអាសន្ន រយៈពេល២ សប្តាហ៍ នៅក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី THURA HLA MIN អនុព័ន្ធយោធាថ្មីរបស់មីយ៉ាន់ម៉ាប្រចាំកម្ពុជា បានបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា នឹងរៀបចំការបោះឆ្នោតឡើងវិញ ដើម្បីឲ្យមានសេរីភាព ត្រឹមត្រូវនិងធានាដល់គោលនយោបាយ បរទេស ។ ការបញ្ជាក់អោយដឹងបែបនេះធ្វើឡើង នៅក្នុងជំនួបពិភាក្សាការងារជាមួយ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ...
រ៉ង់ហ្គូន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា មេដឹកនាំនៃរបបយោធារបស់ប្រទេសមីយ៉ាន់ម៉ា បានអំពាវនាវ ឱ្យមានកិច្ចខិតខំប្រឹងប្រែងខ្លាំងក្លា ដើម្បីស្តារសេដ្ឋកិច្ច ដែលកំពុងមានភាពទន់ខ្សោយឡើងវិញ ខណៈដែលបណ្តាប្រទេសលោកខាងលិច បានពិចារណាលើការដាក់ទណ្ឌកម្មបន្ថែមទៀត ដើម្បីជំរុញឱ្យឧត្តមសេនីយ៍ បញ្ឈប់ការបង្ក្រាបដោយហិង្សា លើបាតុកម្មប្រជាធិបតេយ្យ។ ការអំពាវនាវ ឱ្យផ្តោតលើសេដ្ឋកិច្ចបានកើតឡើង បន្ទាប់ពីមានការផ្ទុះកូដកម្មជាទូទៅមួយ ដែលបានបិទអាជីវកម្មកាលពីថ្ងៃច័ន្ទ ហើយហ្វូងមនុស្សយ៉ាងច្រើន បានប្រមូលផ្ដុំគ្នា ដើម្បីប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ របស់យោធា...
សេអ៊ូល៖ កាសែតផ្លូវការរបស់កូរ៉េខាងជើង នៅថ្ងៃពុធនេះ បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែង កាន់តែខ្លាំងឡើង ដើម្បីសម្រេចបាននូវសេដ្ឋកិច្ច ដែលពឹងផ្អែកលើខ្លួនឯង ដោយគ្មានជំនួយពីខាងក្រៅ ចំពេលមានការតស៊ូ ដើម្បីសម្រេចគោលដៅសំខាន់ៗ ដែលត្រូវបានបង្ហាញ នៅក្នុងការប្រជុំគណបក្សដ៏កម្រមួយ កាលពីខែមុន។ គណបក្សកាន់អំណាចរបស់កូរ៉េខាងជើង បានឲ្យដឹងនៅក្នុងវិចារណកថាមួយ “ នៅពេលយើងជួបការលំបាក ក្នុងដំណើរការនៃការបំពេញភារកិច្ចរបស់យើង យើងមិនត្រូវពឹងផ្អែក លើជំនួយពីខាងក្រៅនោះទេ តែត្រូវដោះស្រាយបញ្ហា ដោយសហការយ៉ាងជិតស្និទ្ធ...