អាស៊ី ៖ រដ្ឋមន្ត្រីការបរទេស នៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ហៅកាយ់ថាអាស៊ាន បានរៀបចំ សម្រាប់កិច្ចប្រជុំពិសេសមួយ ជាមួយយោធាកំពុងគ្រប់គ្រង ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃអង្គារទី០២ ខែមីនា ក្នុងគោលបំណង ដើម្បីលុបបំបាត់អំពើហឹង្សា ដែលបានសម្លាប់ និងបើកផ្លូវដើម្បីដោះស្រាយវិបត្តិនយោបាយ ដែលកំពុងកើនឡើង ។ កិច្ចចរចានេះនឹងធ្វើឡើងពីរថ្ងៃ បន្ទាប់ពីថ្ងៃចលាចល ដ៏បង្ហូរឈាមខ្លាំងបំផុត ចាប់តាំងពីយោធា បានដករដ្ឋាភិបាល...
ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានលើកឡើងជាសារអប់រំទៅ កាន់អ្នកបើកបរថា បើកបរខ្លួនឯង គឺយើងកំណត់ការស្លាប់រស់ដោយខ្លួនឯង ហើយបើកបរឲ្យយឺតកុំបង្ខំ កុំស្រវឹងគឺគ្មានគ្រោះថ្នាក់អីនោះទេ ប្រយ័ត្នឲ្យបានខ្ពស់គឺរស់បានយូរ ។ លោក ពេជ្រ ស្រស់ បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២ មីនានេះថា ក្រោយផ្ទុះព្រឹត្តិការណ៍ប្លន់ កក្រើកធរណី រំជួយមេឃពាក់ព័ន្ធនឹងអតីត...
ភ្នំពេញ ៖ ក្រោយទទួលគោលការណ៍ ឯកភាពពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូន បានលុបចោល ការជ្រើសរើសមន្ត្រីក្របខណ្ឌថ្មី ចំនួន១៣៣កន្លែង សម្រាប់ឆ្នាំ២០២១ ដើម្បីសន្សំសំចៃថវិកាជាតិ សម្រាប់ទ្រទ្រង់សេដ្ឋកិច្ច ក្នុងស្ថានភាពកម្ពុជា កំពុងជួបវិបត្តិជំងឺកូវីដ១៩ ។ តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក ក្រសួងនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា «ក្រសួងសាធារណការ...
ភ្នំពេញ ៖ ស្ពានតភ្ជាប់ពីស្រុកស្ទឹងត្រង់ ក្នុងទឹកដីខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ គ្រោងនឹងដាក់ឲ្យប្រើប្រាស់ មុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ខណៈបច្ចុប្បន្នសាងសង់ បាន៩៦%ហើយ ។ តាមរយៈបណ្ដាញទំនាក់ទំទង សង្គមហ្វេសប៊ុកស្ថានទូតចិន ប្រចាំកម្ពុជានៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា «ក្នុងពេលថ្មីៗនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល...
ភ្នំពេញ៖ លោក សយ សុភាព បានបញ្ចេញទស្សនៈ និងបរិយាយទៅលើសំដីរបស់លោក សម រង្ស៊ី ដែលចង់បានការដោះស្រាយ លើផ្នែកនយោបាយក្នុងគោលបំណង ឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិមានសេរីភាព និងឲ្យអតីតបក្សសង្រ្គោះជាតិ រស់ឡើងវិញនោះគឺលោកថា មិនអាចទៅរួចទេ ។ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ លោក សម រង្ស៊ី ត្រូវបានតុលាការប្រកាសសាលក្រម...
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា វាជាការខកចិត្ត ដែលក្រុងតេអេរ៉ង់ បានច្រានចោលសំណើដើម្បីធ្វើកិច្ចចរចា ក្រៅផ្លូវការជាមួយបណ្តាប្រទេសអឺរ៉ុប និងសហរដ្ឋអាមេរិកជុំវិញ បញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យសេតវិមានបានឲ្យដឹងថា “ខណៈដែលយើងខកចិត្ត ចំពោះការឆ្លើយតបរបស់អ៊ីរ៉ង់យើង នៅតែត្រៀមរៀបចំឡើងវិញ ក្នុងការទូតប្រកបដោយអត្ថន័យ ដើម្បីទទួលបានមកវិញ នូវការគោរពគ្នាទៅនឹងការប្តេជ្ញាចិត្ត JCPOA” អ្នកនាំពាក្យរូបនេះបានបន្ថែមថា“ យើងនឹងពិគ្រោះយោបល់ជាមួយដៃគូ P5 +...
កោះកុង៖ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង នៅថ្ងៃទី២ មីនាបានប្រាប់ឲ្យដឹងថា មនុស្ស១៩នាក់ ដែលពាក់ព័ន្ធក្នុងប្រតិការពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលមន្ត្រីសុខាភិបាលឃាត់ខ្លួន ដើម្បីធ្វើចក្តាឡីស័កនោះ ក្រោយពីធ្វើតេស្តនៅមន្ទីរពិសោធន៍ វិទ្យាស្ថានប៉ាស្ទ័រក្រសួងសុខាភិបាល បានទទួលលទ្ធផលអវិជ្ជមានទាំងអស់ ក្នុងការធ្វើតេស្តលើកទី១។ លោកវេជ្ជបណ្ឌិតបានបន្តថា មនុស្សទាំង១៩នាក់នោះ អ្នកដែលពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ...
វ៉ាស៊ីនតោន ៖ ការិយាល័យតំណាងពាណិជ្ជកម្ម សហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងប្រើគ្រប់មធ្យោបាយ ដែលមាន ដើម្បីប្រយុទ្ធប្រឆាំង នឹងការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌របស់ចិន ហើយនឹងផ្តល់អាទិភាព ដល់កម្មវិធីការងារកម្លាំងពលកម្ម របស់ទីក្រុងប៉េកាំង ដែលផ្តោតលើជនជាតិអ៊ុយហ្គ័រ និងជនជាតិភាគតិច និង សាសនាដទៃទៀត។ USTR បានឲ្យដឹង នៅក្នុងរបាយការណ៍ របស់ខ្លួនដោយគូសបញ្ជាក់ពីរបៀបវារៈគោល...
ហ្សឺណែវ ៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃច័ន្ទបានឲ្យដឹងថា វាជាការមិនប្រាកដនិយម ដែលរំពឹងថា ជំងឺរាតត្បាតកូវីដ១៩ នឹងត្រូវបញ្ចប់នៅចុងឆ្នាំ ២០២១ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកវេជ្ជបណ្ឌិត Michael Ryan នាយកប្រតិបត្តិនៃកម្មវិធីបន្ទាន់ផ្នែកសុខភាព របស់អង្គការសុខភាពពិភពលោក បានលើកឡើងថា“ ខ្ញុំគិតថាវាឆាប់ពេក ហើយខ្ញុំគិតថាមិនប្រាកដប្រជា ដើម្បីគិតថា យើងនឹងបញ្ចប់មេរោគនេះនៅដំណាច់ឆ្នាំនេះបានឡើយ”...
ភ្នំពេញ ៖ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) បានឲ្យដឹងថា ថ្មីៗនេះ មេអណ្ដើកហ្លួងចិញ្ចឹមចំនួន៥ក្បាល បានពងនៅលើឆ្នេរខ្សាច់សិប្បនិម្មិត ក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូន ខេត្តកោះកុង ចំនួន៧១ពង។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការ WCS នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ លោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សប្រចាំតំបន់កោះកុង និងមេគង្គនៃអង្គការ WCS...