បរទេស ៖ យោងតាមការអះអាង របស់អ្នកនាំពាក្យរបស់យោធា នៃប្រទេសហ្វីលីពីន នៅថ្ងៃចន្ទនេះបានឲ្យដឹងថា យោធារបស់ខ្លួនបានប៉ះទង្គិច គ្នាជាមួយនឹងក្រុមជនសង្ស័យ ជាភេរវក នៅភាគខាងត្បូង នៃប្រទេសហើយជាលទ្ធផលភេរវក ៤នាក់បាត់បង់ជីវិត ខណៈដែលភេវរករចំនួន២នាក់ទទួលរងរបួស ។ មេបញ្ជាការ John Paul Baldomar បាននិយាយថា ការវាយប្រហារគ្នាបានកើតឡើង នៅវេលាម៉ោងប្រមាណជា២ព្រឹក ម៉ោងក្នុងស្រុកកាលពី...
បរទេស៖ប្រទេសអ៊ីរ៉ង់នៅពេលថ្មីៗនេះ បានបដិសេធមិនប្រារព្ធធ្វើកិច្ចប្រជុំក្រៅផ្លូវការមួយ ជាមួយសហរដ្ឋអាមេរិកនិងមហាអំណាចផ្សេងទៀត ដែលដើម្បីធ្វើកិច្ចពិភាក្សាវិធីសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ដោយទទូចថា ទីក្រុងវ៉ាស៊ីនតោន ត្រូវតែដកទណ្ឌកម្មឯកតោភាគីរបស់ខ្លួនជាមុន។ លោក Saeed Khatibzadeh មន្ត្រីនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានមានប្រសាសន៍ថា “ដោយពិចារណាដល់សកម្មភាពនិងការថ្លែងថ្មីៗនេះធ្វើឡើងដោយសហរដ្ឋអាមេរិក និងមហាអំណាចអឺរ៉ុបទាំង៣នោះ ប្រទេសអ៊ីរ៉ង់មិនគិតថា នេះជាពេលត្រូវប្រារព្ធធ្វើកិច្ចប្រជុំក្រៅផ្លូវការ ជាមួយប្រទេសទាំងនេះ តាមសំណើប្រធានគោលនយោបាយបរទេសរបស់សហភាពអឺរ៉ុបនោះទេ”។ សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនមានការខកចិត្ត ប៉ុន្តែនៅត្រៀមលក្ខខណ្ឌជាស្រេចដើម្បីជួបជុំគ្នាវិញក្នុងកិច្ចការការទូតប្រាកបដោយអត្ថន័យ...
រ៉ង់ហ្គូន៖ សមាជិកក្រុមការពាររបស់លោកស្រី បានប្រាប់ក្រុមអ្នកកាសែត នៅថ្ងៃច័ន្ទនេះឲ្យដឹងថាមេដឹកនាំដែលត្រូវបានឃុំខ្លួន គឺលោកស្រីអ៊ុងសាន ស៊ូជី ប្រឈមមុខនឹងការចោទប្រកាន់បន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន។ ដំបូងឡើយលោកស្រីស៊ូជីត្រូវបានចោទប្រកាន់ ពីបទនាំចូល និងប្រើប្រាស់ឧបករណ៍ទាក់ទងខុសច្បាប់។ មេធាវីរបស់លោកស្រី បានប្រាប់ក្រុម អ្នកយកព័ត៌មាននៅរដ្ឋធានីណៃពិដោរឲ្យដឹងថាការចោទប្រកាន់ថ្មីចំនួនពីរប្រឆាំងនឹងការព្រួយ បារម្ភរបស់លោកស្រី ដោយប្រើឧបករណ៍ទាក់ទង ដែលនាំចូលដោយខុសច្បាប់ និងត្រូវបានគេចោទប្រកាន់ថា បានផ្សព្វផ្សាយព័ត៌មានដែលធ្វើឱ្យមានការរំខានដល់សង្គម។ លោកបានសំដៅទៅលើមាត្រា ៥០៥...
ភ្នំពេញ ៖ បញ្ជាការដ្ឋានអង្គរក្ស បដិសេធ ចំពោះបុគ្គលឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ ជាជនល្មើសម្នាក់ក្នុងចំណោម៤នាក់ ដែលបានរៀបចំផែនការទុក ជាមុនក្នុងករណីប្លន់ចាប់ជម្រិត នៅបុរីអង្គរភ្នំពេញនោះគឺ មិនមានឈ្មោះ និងក្របខណ្ឌនៅ ក្នុងបញ្ជាការដ្ឋានអង្គរក្ស អគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទទេ។ ចំពោះប័ណ្ណសម្គាល់បញ្ជាការដ្ឋានអង្គរក្ស ជនល្មើសប្រើប្រាស់ គឺជាប័ណ្ណក្លែងក្លាយមិនមែនជាប័ណ្ណសម្គាល់ដែលចេញដោយបញ្ជាការដ្ឋាន អង្គរក្សទេ ។ សូមបញ្ជាក់ថា...
បរទេស៖ប្រេសិតពិសេសអាមេរិកប្រចាំនៅប្រទេស អាហ្វហ្គានីស្ថាន លោក Zalmay Khalilzad នៅថ្ងៃចន្ទនេះ បានប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា ជាមួយមន្ត្រីជាន់ខ្ពស់ អាហ្វហ្គានីស្ថាន នៅក្នុងទីក្រុងកាប៊ុល ជុំវិញវិធីបង្កើនសន្ទុះ ដំណើរការសន្តិភាព នៅមុនពេល ធ្វើដំណើរឆ្ពោះទៅប្រទេសកាតា ជាទីដែលកិច្ចចរចាជាមួយ តំណាងពួកតាលីបង់ នឹងប្រារព្ធធ្វើឡើង។ តាមសេចក្តីរាយការណ៍ លោក Khalilzad បានពិភាក្សាអំពីដំណើរការ សន្តិភាពជាមួយលោក...
បរទេស៖នៅក្នុងសន្និសីទកាសែតផ្សាយ លើកញ្ចក់ទូរទស្សន៍មួយនា ថ្ងៃចន្ទនេះថា មន្ត្រីនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយថា ប្រទេសអ៊ីរ៉ង់បដិសេធខ្លាំងក្ លាចំពោះការអះអាងរបស់អ៊ីស្រាអែល ដែលថា ទីក្រុងតេអេរ៉ង់នៅពីក្រោយការបំផ្ទុះមួយលើនាវារបស់អ៊ីស្រាអែល នៅឈូងសមុទ្រអូម៉ង់ កាលពីសប្ដាហ៍មុន។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Saeed...
ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី៣ដល់៩មីនា ឆ្នាំ២០២១ តំបន់មួយចំនួនរបស់កម្ពុជានឹងមានអាកាសធាតុក្តៅ ហើយមានភ្លៀងធ្លាក់ ផ្គរ រន្ទះផងដែរ ។ ក្នុងនោះក្រសួងឲ្យពលរដ្ឋយកទុកដាក់និងប្រុងប្រយ័ត្នចំពោះថ្ងៃ៣-៤មីនា ព្រោះនឹងមានបាតុភូតខ្យល់កន្ត្រាក់ដែលអាចកើតមាន ។ សេចក្តីជូនដំណឹងរបស់ក្រសួងបានឲ្យដឹងថា កម្ពុជាបាននិងកំពុងស្ថិតក្នុងស្ថានភាពកម្រិតសម្ពាធទាបខ្សោយជាមួយ នឹងការបម្រែបម្រួលនៃទិសខ្យល់ ។ ទន្ទឹងនោះ ក៏ជាអន្តរកាលពីរដូវរំហើយមករដូវប្រាំង ដែលអាចបង្កឲ្យមានជាបាតុភូតកំណកក្នុងបរិយាកាស (CONDENSATION)...
ប៉េកាំង៖ ការិយាល័យព័ត៌មានរបស់ក្រុមប្រឹក្សារដ្ឋចិន នឹងចេញរបាយការណ៍ ស្តីពីការរំលោភសិទ្ធិមនុស្សនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២០ ខាងមុខនេះ ដែលនេះអាចជាការសងសឹកទៅនឹងក្រុងវ៉ាស៊ីនតោន ដែលបានជំរុញ ឲ្យធ្វើពហិកាមិនចូលរួមក្នុងព្រឹត្ដិការណ៍កីឡារដូវរងានៅចិន នៅឆ្នាំក្រោយ ដោយលើកឡើង ពីបញ្ហាសិទ្ធិមនុស្សនៅទីក្រុងប៉េកាំង។ ដោយមានចំណងជើងថា“ របាយការណ៍ស្តីពីការរំលោភសិទ្ធិមនុស្ស នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២០” ឯកសារដែលមានតួអក្សរចិនចំនួន ១៥,០០០ បានរៀបរាប់លម្អិត ទាក់ទងទៅនឹងការរាតត្បាត គ្មានសមត្ថភាពរបស់ទីក្រុងវ៉ាស៊ីនតោនដែលនាំឱ្យមានលទ្ធផល គួរឱ្យសោកសៅនៃជំងឺ ហើយប្រជាធិបតេយ្យអាមេរិក...
បរទេស៖រដ្ឋមន្ត្រីការបរទេស នៃប្រទេសជាសមាជិកសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ នឹងប្រារព្ធធ្វើកិច្ចប្រជុំពិសេសមួយ នៅថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាអំពីបញ្ហាមីយ៉ានម៉ា នេះបើតាមសម្តីរដ្ឋមន្ត្រីការបរទេសសិង្ហបុរី ដែលអំពាវនាវឲ្យមានការដោះលែងភ្លាមៗ នូវមេដឹកនាំមីយ៉ានម៉ា លោកស្រី អ៊ុង សានស៊ូជី។ នៅក្នុងរដ្ឋសភានាថ្ងៃចន្ទនេះ លោក Vivian Balakrishnan បានមានប្រសាសន៍យ៉ាងដូច្នេះថា “កិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងប្រព្រឹត្តធ្វើឡើងតាមរយៈវីដេអូខល នៅថ្ងៃស្អែកនេះ ហើយយើងនឹងស្តាប់តំណាងអាជ្ញាធរយោធាមីយ៉ានម៉ា”។ក្រៅពីនេះ លោកក៏បានអំពាវនាវឲ្យអាជ្ញាធរយោធាមីយ៉ានម៉ា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលខ្មែរនៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសថា ខ្លួនរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៤នាក់ ថែមទៀតដែលជាពាក់ព័ន្ធ សហគមន៍២០កុម្ភៈទាំងអស់ ខណៈមានការជាសះស្បើយម្នាក់ ។ បើតាមក្រសួងអ្នកទាំង២៤នាក់ ដែលឆ្លងនោះគឺ ក្នុងរាជធានីភំ្នពេញ មានចំនួន៧នាក់ និងខេត្តព្រះសីហនុមានចំនួន១៧ នាក់។ សូមបញ្ជាក់ថា គិតមកត្រឹមព្រឹកថ្ងៃ២ មីនា នេះ ??កម្ពុជាមានអ្នកឆ្លងជំងឺ...