ភ្នំពេញ៖ បើតាមការអះអាងពីស្ថានទូតអូស្រ្តាលី ប្រចាំរាជធានីភ្នំពេញនៅថ្ងៃ៣ មីនា គឺថារដ្ឋាភិបាលអូស្រ្តាលីបានផ្តល់ជំនួយចំនួន ៨០លានដុល្លារអូស្រ្តាលី ដល់គំនិតផ្តួចផ្តើមរបស់មជ្ឈមណ្ឌល COVAX AMC ដែលជាជំនួយបន្ថែម លើជំនួយវ៉ាក់សាំងទ្វេភាគីចំនួន ៣៥,៧លានដុល្លារអូស្រ្តាលី ដែលផ្តល់ដល់កម្ពុជា។ ក្នុងកំឡុងពេលជំងឺរាតត្បាតនេះ អូស្រ្តាលីមានមោទនភាពគាំទ្រមិត្តភក្តិ និងអ្នកជិតខាងទាំងក្នុងគ្រាល្អនិងអាក្រក់។ ជាមួយគ្នានេះ អូស្ត្រាលីក៏បានបង្ហាញក្តីរីករាយ ស្វាគមន៍ការមកដល់ដំបូងនៃវ៉ាក់សាំងរបស់ COVAX Advance Market...
អាប៊ូចា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ថា មន្ត្រីក្នុងស្រុកមួយរូប បានលើកឡើងនៅថ្ងៃអង្គារនេះថា ក្រុមសិស្សសាលានីហ្សេរីយ៉ា ទាំងអស់ ដែលបានចាប់ជំរិត ពីសាលារៀនរបស់ពួកគេ កាលពីថ្ងៃសុក្រ នៅរដ្ឋភាគពាយព្យ Zamfara ត្រូវបានដោះលែងឲ្យមាន សេរីភាពវិញហើយ ។ លោក Bello Matawalle អភិបាលរដ្ឋ...
ភ្នំពេញ ៖ ក្រុមកម្មករចំនួន៧១៦នាក់ ដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយស្រ្តី អាយុ៤៨ឆ្នាំ ដែលបម្រើការងាររោងចក្រ Y.W ជិតផ្សារព្រែកជ្រៃ ក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ មានវិជ្ជមានកូវីដ១៩ គឺលទ្ធផល នៃការធ្វើតេស្តបង្ហាញថា អវិជ្ជមានទាំងអស់ ។ នេះបើតាមការឲ្យដឹង ពីនាយកដ្ឋានប្រយុទ្ធប្រឆាំង នៃជំងឺឆ្លង CDC នាព្រឹកថ្ងៃ៣...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំ នៃមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប បានធ្វើការស្រាយបំភ្លឺ ពាក់ព័ន្ធនឹងមរណភាព របស់លោកវេជ្ជបណ្ឌិត ស៊ាង តុលា បម្រើការនៅផ្នែក ពិគ្រោះជំងឺក្រៅ និងសង្គ្រោះបន្ទាន់ដំបូង នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មិនមែនដោយការ ចាក់វ៉ាក់សាំងកូវីដ១៩ ឈ្មោះ ស៊ីណូហ្វាមទេ គឺស្លាប់ដោយសារបញ្ហា សរសៃឈាមបេះដូង ។ លោក...
ភ្នំពេញ៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ អេ អ ឌី ប៊ី និងសហការី នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិក្សា ស្តីឣំពី គម្រោងឣភិវឌ្ឍនូវប្រព័ន្ធ គ្រប់គ្រងកាត និងការទូទាត់សាច់ប្រាក់ (Card and Payment Management...
បរទេស៖នៅថ្ងៃអង្គារនេះ ប៉ូលិសស៊ើបអង្កេត នៃប្រទេសអូស្ត្រាលី បានប្រកាសបិទ ករណីចោទប្រកាន់មួយដែលត្រូវបានធ្វើឡើង ដោយបក្សប្រឆាំង ទៅលើសមាជិកគណៈរដ្ឋមន្ត្រីមួយរូបថា បានប្រព្រឹត្តអំពីរំលោភបំពាន ទៅលើស្ត្រីម្នាក់ តាំងតែពីឆ្នាំ១៩៨៨។ សេចក្តីប្រកាសបានបញ្ជាក់ថាការសម្រេចចិត្ត បិទចោលករណីនេះត្រូវបានធ្វើឡើងក្រោយពេលដែលក្រុមប៉ូលីសបានអះអាងថា ពួកគេមិនអាចស្វែងរក ភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់ចោទ ប្រកាន់ឡើយ។ ប្រភពដដែលបាននិយាយទៀតថា នារីរងគ្រោះដែលមិនបានធ្វើលិខិតចោទប្រកាន់ជាផ្លូវការណាមួយឡើយមុនពេលដែលនាង បានសម្រេចចិត្តធ្វើអត្តឃាត កាលពីឆ្នាំទៅនោះ។ រំលឹកដែរថាក្រុមប៉ូលិសហព័ន្ធអូស្ត្រាលី AFP កាលពីថ្ងៃសុក្របានធ្វើការផ្ញើលិខិត...
ភ្នំពេញ ៖ បន្ទាប់ពីបានប្រឹក្សាសុខភាពសារជាថ្មី ជាមួយគ្រូពេទ្យជំនាញ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ លោកហ៊ុន ម៉ានីទទួលបានការអនុញាតិឲ្យចាក់វ៉ាក់សាំង Sinopharm ដើម្បីការពារជំងឺកូវីដ១៩ ដែលបានខកខានកាលពី ពីរសប្តាហ៍មុនដោយសារ ស្ថានភាពនៃជំងឺផ្តាសាយធំ។ នេះបើតាមលោកបង្ហាញក្នុងហ្វេសប៊ុកផ្ទាល់ខ្លួន។ លោកបន្តទៀតថា អ្វីដែលជាដំណឹងល្អបន្ថែមនោះគឺ កម្ពុជាទទួលបានវ៉ាក់សាំងថ្មីមួយប្រភេទទៀតដែល បង្កើតឡើងដោយមន្ទីរពិសោធន៍ នៃសាកលវិទ្យាល័យOxford ចក្រភពអង់គ្លេស គឺ...
បរទេស៖ ប្រទេសអ៊ីរ៉ាក់ តាមសេចក្តីរាយការណ៍ បានទទួលថ្នាំវ៉ាក់សាំងកូវីដ១៩ Sinopharm ចំនួន៥០.០០០ដូសដំបូង ដែលបរិច្ចាគឲ្យដោយប្រទេសចិន ស្របពេលដែលអ៊ីរ៉ាក់ កំពុងតែតស៊ូប្រឹងប្រែងដោះស្រាយ ជាមួយការផ្ទុះឆ្លងកើនឡើង។ យន្តហោះដឹកជញ្ជូនយោធាអ៊ីរ៉ាក់មួយគ្រឿង ដែលដឹកថ្នាំវ៉ាក់សាំងក្រុមដំបូង ពីប្រទេសចិននោះ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Baghdad International Airport នៅល្ងាចថ្ងៃចន្ទម្សិលមិញនេះ។ រដ្ឋមន្ត្រីសុខាភិបាលអ៊ីរ៉ាក់ លោក Hassan al-Tamimi...
បរទេស៖វិមានក្រឹមឡាំង នៅថ្ងៃអង្គារនេះ បាននិយាយប្រាប់ថា ទណ្ឌកម្មថ្មីអាមេរិកណាមួយ ជុំវិញរឿងលោក Alexei Navalny ដែលជាមេដឹកនាំប្រឆំាងវិមានក្រឹមឡាំងនោះ នឹងមិនសម្រេចគោលដៅរបស់ពួកគេនោះទេ ហើយនឹងត្រឹមតែធ្វើឲ្យចំណងមិត្តភាព ដែលជាប់គាំងស្រាប់កាន់តែអាក្រក់ឡើងប៉ុណ្ណោះ។ ប្រភពព័ត៌មាននៅសហរដ្ឋអាមេរិកចំនួនពីរ ដែលដឹងពីបញ្ហានេះ នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងដាក់ទណ្ឌកម្មនានា ដើម្បីជាការពិន័យចំពោះប្រទេសរុស្ស៊ី ពីបទដាក់ថ្នាំបំពុលលោក Navalny យ៉ាងយូរនៅថ្ងៃអង្គារសប្ដាហ៍នេះ។...
បរទេស៖ឯកសារព្រាងមួយ ដែលនឹងត្រូវបានពិភាក្សា ដោយអធិការបតី លោកស្រី Angela Merkel និងថ្នាក់ដឹកនាំរដ្ឋនានា បានបង្ហាញនៅថ្ងៃអង្គារនេះថា ប្រទេសអាល្លឺម៉ង់គ្រោងបន្តដាក់បម្រាមគោចរដោយសារមេរោគកូរ៉ូណា រហូតដល់ថ្ងៃទី២៨ ខែមីនា ទន្ទឹងនឹងការបន្ធូរបន្ថយការរឹតបន្តឹងខ្លះៗ ចាប់ពីសប្ដាហ៍ក្រោយទៅ។ លោកស្រី Angela Merkel នឹងត្រូវធ្វើកិច្ចពិភាក្សាអំពីបម្រាមគោចរ និងជម្រើសបន្ធូរបន្ថយការរឹតបន្តឹង ជាមួយមេដឹកនាំរដ្ឋទាំង១៦ នៅថ្ងៃពុធសប្ដាហ៍នេះ ស្របពេលដែលករណីមេរោគកូរ៉ូណាក្នុងប្រទេសអាល្លឺម៉ង់ បានវាយប្រហារលើមនុស្សជាង២,៤លាននាក់...