ភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា មានករណីភ្ញាក់មួយ បានបង្កើតឡើងនៅត្រង់ចំណុចបន្ទប់ជួល មួយកន្លែង នៅក្បែរមន្ទីរពេទ្យនគររាជ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានបុរសជាជនចិនម្នាក់ បានអាកសម្លាប់នារីដ៏ស្រស់ស្អាត ជាសង្សារជនជាតិខ្មែរ យ៉ាងអាណោចអាធ័ម នាយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។ ស្រ្តីដែលស្លាប់នោះមានឈ្មោះ ហួន ស្រី អាយុ២៣ ឆ្នាំ ភេទស្រី...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ថា នៅថ្ងៃអង្គារនេះ ភ្នំភ្លើង Mount Sinabung ដែលស្ថិតនៅលើកោះស៊ូម៉ាត្រា របស់ប្រទេសឥណ្ឌូនេស៊ី បានក្អែរផេះភាយឡើងលើកម្ពស់៥.០០០ម៉ែត្រនៅលើមេឃ ។ មិនទាន់មានសេចក្តីរាយការណ៍ណាមួយបញ្ជាក់ អំពីការស្លាប់ ឬបង្កការខូចខាតអ្វីនៅឡើយទេ ។ មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយភូមិសាស្ត្រ និងបន្ទុះភ្នំភ្លើងរបស់ប្រទេសឥណ្ឌូនេស៊ី បានជំរុញឲ្យក្នុងស្រុក និងអ្នកទស្សនាទំាងឡាយ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដថ្មីចំនួន៣៤នាក់ទៀត ដែលជាករណីសហគមន៍២០កុម្ភៈ។ គិតមកដល់ព្រឹកថ្ងៃ៣ មីនានេះកម្ពុជា បានរកឃើញអ្នក ?ឆ្លងសរុបចំនួន៨៧៨ នាក់ អ្នកជាសះស្បើយចំនួន៤៨២ នាក់ និងអ្នកកំពុងព្យាបាល ចំនួន ៣៩៦ នាក់ ។ ចំពោះអ្នកឆ្លងក្នុងសហគមន៍២០កុម្ភៈមានចំនួន ៣៧៤នាក់...
ចាឡាឡាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ថា ពិធីការិនីចំនួន០៣រូបនៅក្នុងទឹកដីភាគខាងកើតប្រទេស អាហ្វហ្គានីស្ថាន ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ ។ បុគ្គលិកដែលជាស្ត្រីចំនួន០៣នាក់ ដែលបម្រើការងារនៅបណ្តាញ ទូរទស្សន៍ក្នុងស្រុកមួយ ត្រូវបានគេបាញ់សម្លាប់ ហើយក្នុងចំណោមស្ត្រីទាំងនោះ បានរងរបួស ដោយសារខ្មាន់កំាភ្លើង នៅក្រុងចាឡាឡាបាដ ក្នុងខេត្ត Nangarhar ភាគខាងកើតប្រទេស អាហ្វហ្គានីស្ថាន នៅថ្ងៃអង្គារនេះ...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ មិនត្រឹមតែជួយការពារជីវិត មនុស្សប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយពន្លឿនស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញផងដែរ។ ក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងកូវីដ-១៩ ជំហានទី១ ពីមជ្ឈមណ្ឌលកូវ៉ាក់ នាយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា...
អង់ការ៉ា៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា រដ្ឋអាជ្ញាតួកគីនៅថ្ងៃអង្គារនេះបានបញ្ជាឱ្យឃុំខ្លួនមនុស្សសរុបចំនួន ១០៨ នាក់ដែលជាប់ទាក់ទងហើយគេជឿជាក់ថា ស្ថិតនៅពីក្រោយការធ្វើរដ្ឋប្រហារមិនបានសម្រេចនៅក្នុងឆ្នាំ២០១៦ ។ ទីភ្នាក់ងារ Anadolu ដែលគ្រប់គ្រងដោយរដ្ឋបានឲ្យដឹងថា ប្រតិបត្តិការត្រូវបានអនុវត្តដោយក្រុមប្រឆាំងភេរវកម្មនៅក្នុងខេត្តជាច្រើនដើម្បីចាប់ជន សង្ស័យតាមបញ្ជារបស់រដ្ឋអាជ្ញានៅទីក្រុងអង់ការ៉ា និងអ៊ីស្តង់ប៊ុល។ រដ្ឋអាជ្ញាបានចោទប្រកាន់ជនសង្ស័យ ២៤ នាក់ពីបទទាក់ទងសមាជិកនៃបណ្តាញ ដែលដឹកនាំដោយបព្វជិតតួកគី ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក គឺលោក Fethullah Gulen...
ដាកា៖ រដ្ឋាភិបាលបង់ក្លាដែស បានឲ្យដឹងថា ខ្លួននឹងមិនពិចារណាចូលរួម ក្នុងគំនិតផ្តួចផ្តើមសន្តិសុខណាមួយ ក្រោមយុទ្ធសាស្ត្រឥណ្ឌូ – ប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិកនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រដ្ឋមន្រ្តីការបរទេសបង់ក្លាដែសលោក AK Abdul Momen បានបង្ហាញជំហររបស់រដ្ឋាភិបាលលោក ក្នុងពេលនិយាយជាមួយក្រុមអ្នកសារព័ត៌មាន នៅការិយាល័យក្រសួងរបស់លោកនៅរដ្ឋធានីដាកា ដែលថា បង់ក្លាដែន នឹងមិនពិចារណាចូលរួម ក្នុងគំនិតផ្ដួចផ្ដើមសន្ដិសុខក្រោមយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិកនោះទេ។ លោកបានលើកឡើបថា...