កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ នេះ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ដែលបានប្រកាស បិទជាបណ្ដោះអាសន្ន បន្ទាប់ពីរកឃើញមានអ្នកឆ្លងជំងឺកូវីដ១៩ នឹងដាក់វិធានការ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានអនុវត្ត...
កោះកុង ៖ គណៈបញ្ជាការឯកភាព ខេត្តកោះកុង ដឹកនាំដោយលោក សុខ សុទ្ធី អភិបាលរងខេត្ត និងមានការសម្របសម្រួល ដោយលោក វ៉ៃ ភីរម្យ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកោះកុង និងលោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ បានដឹកកម្លាំងចម្រុះ សមត្ថកិច្ច កម្លាំងប្រជាការពារស្ថាប័ន ដែលពាក់ព័ន្ធនៅថ្ងៃទី៣១ ខែមីនា...
ភ្នំពេញ ៖ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ខាងមុខនេះ ដែលប្រព្រឹត្តិ ទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ខាងមុខ រាជរដ្ឋាភិបាលកម្ពុជា បានស្នើកុំឲ្យប្រជាពលរដ្ឋ ចេញពីក្រៅផ្ទះ បើគ្មានការចាំបាច់ ដើម្បីចូលរួមទប់ ស្កាត់ជំងឺកូវីដ១៩ ។ ការស្នើរបស់រាជរដ្ឋាភិបាលនេះ ដោយសារព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ថ្ងៃទី៣១ មីនានេះ ហើយនៅតែមិនទាន់ធូរស្រាលនៅឡើយ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រទេសរុស្សី គឺកំពុងតែចាប់ផ្តើមបង្កើនកម្លាំងទ័ព របស់ខ្លួននៅ តាមបណ្តោយព្រំដែន ជាមួយនឹងប្រទេស អ៊ុយក្រែន ហើយវាបានក្លាយ ទៅជាការគម្រាមកំហែង ដល់សន្តិសុខជាតិ របស់អ៊ុយក្រែន យ៉ាងខ្លាំងផងដែរ។ សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើងដោយមេបញ្ជាការកងទ័ព នៃប្រទេសអ៊ុយក្រែន លោក Ruslan Khomchak...
បរទេស ៖ ប្រទេសថៃ នឹងមិនបដិសេធ ការចូលរបស់ប្រជាជន ដែលភៀសខ្លួន ពីអំពើហឹង្សា នៅក្នុងប្រទេស មីយ៉ាន់ម៉ានោះទេ ខណៈការបង្ក្រាបដ៏សាហាវ ទៅលើការតវ៉ាប្រឆាំង នឹងរដ្ឋប្រហារយោធាថ្ងៃទី ១ ខែកុម្ភៈនៅទីនោះ ។ ឧត្តមសេនីយ៍ប្រាយុទ្ធ បាននិយាយថា «ប្រទេសថៃនឹងមិនបង្វែរពួកគេចេញទេ ។ នៅពេលពួកគេជួបបញ្ហាយើង នឹងមិនបដិសេធពួកគេចូល ប្រទេសរបស់យើងទេ»។...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីណែនាំស្ដីពី វិធានការ នៃការបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩ ក្នុងអំឡុងពេលឈប់សម្រាក ចំនួន៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ នាពេលមុខនេះ ដល់ម្ចាស់ក្រុមហ៊ុន និងអាជីវករដឹកជញ្ជូនអ្នកដំណើរ ក្នុងប្រទេសកម្ពុជា ៕
ញូវដេលី៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រធានាធិបតីប្រទេសឥណ្ឌាលោក Ram Nath Kovind បានឆ្លងកាត់ផុតនៃការវះកាត់ហើយ នៅឯវិទ្យាស្ថាន AIIMS ដែលមានទីតាំងស្ថិតនៅ ទីក្រុងញូវដេលី។ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Rajnath Singh បានសរសេរនៅលើបណ្តាញសង្គមថា លោកប្រធានាធិបតី Kovind បានធ្វើការវះកាត់បាន ជោគជ័យនៅឯវិទ្យាស្ថានAIIMS ហើយសូមអបអរសាទរចំពោះក្រុមគ្រូពេទ្យ របស់យើងចំពោះកិច្ចការងារដ៏សំខាន់មួយនេះ។...
បរទេស ៖ ប្រទេសមីយ៉ានម៉ា នៅថ្ងៃអង្គារនេះ កំពុងតែប្រឈមមុខ នឹងការរិះគន់កើនឡើង ជុំវិញទង្វើហិង្សាលើពួកបាតុករ ប្រឆំាងរបបយោធា ដែលសម្លាប់មនុស្សជាង ១៤០នាក់ នៅក្នុងពេលតែមួយថ្ងៃ ហើយមានសំណើថ្មី ជួយជំរុញកិច្ចពិភាក្សាគ្នា ដោយប្រទេស ជិតខាង ដែលព្រួយបារម្ភពីវិបត្តិ ។ ប្រទេសមីយ៉ានម៉ា បានធ្លាក់ចុះក្នុងភាពជ្រួលច្របល់ ចាប់តាំងពីកងទ័ព បានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត ដឹកនាំដោយលោកស្រី...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសថៃ លោក Don Pramudwinai បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសថៃ ទើបបានស្នើឲ្យ ប្រទេសមីយ៉ានម៉ា ធ្វើការកាត់បន្ថយអំពើហិង្សា ក្រោយមានការបង្ក្រាប ធ្វើឡើងដោយយោធា សម្លាប់ជនស៊ីវិល ជាង១០០នាក់ កាលថ្ងៃចុងសប្ដាហ៍ ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Malay Mail នៅថ្ងៃទី៣០...
ភ្នំពេញ ៖ ពលករខ្មែរចំនួន៤០នាក់ លួចឆ្លងដែនខុសច្បាប់ មកពីប្រទេសថៃ ត្រូវបានកងកម្លាំង វរសេនាតូចលេខ៥៣៣ កងពលតូចថ្មើជើង លេខ៥៣ សហការជាមួយកម្លាំង នគរបាលការពារព្រំដែន គោកលេខ៨១៧ និង កម្លាំងផ្នែកសឹករង ស្រុកសំពៅលូន ល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តស្រុកសំពៅលូន ឃាត់ខ្លួនបញ្ជូនទៅធ្វើចត្តាឡីស័ក ។ ក្នុងចំណោមពលករ៤០នាក់នេះ មានបុរស១៦នាក់ ស្រី១៩នាក់...