ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា បានអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់ នូវការប្រកាសលក់ដីធ្លី ក្នុងតំបន់រមណីយ ដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក។ យោងតាមគេហទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា «ដើម្បីអនុវត្តគោលការណ៍ច្បាប់ ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរា សូមអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់ នូវការប្រកាសលក់ដីធ្លី ក្នុងតំបន់រមណីយ ដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក»។ អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា...
បរទេស៖ ប៉ូលីសនៅសហរដ្ឋអាមេរិកបានចាប់ខ្លួនបុរសម្នាក់ដែលជាជនសង្ស័យ ថាបានវាយប្រហារទៅលើស្ត្រីជនជាតិអាមេរិកកាំងដើមកំណើតអាស៊ី នៅទីក្រុង ញូវយ៉ក ដោយទាត់ទៅលើស្រ្តីខាងលើចំពោះម្តងហើយម្តងទៀត ខណៈដែលអ្នក ដែលបានឃើញហេតុការណ៍ បានត្រឹមឈរមើល។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ស្ត្រីរងគ្រោះវ័យ ៦៥ ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយរងរបួសធ្ងន់ធ្ងរ។ វីដេអូពី CCTV នៅថ្ងៃច័ន្ទ...
បរទេស៖ ក្រុមហ៊ុន Pfizer និយាយថាការសាកល្បង វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ខ្លួនទៅលើកុមារដែលមានអាយុពី ១២ ឆ្នាំ ទៅ ១៥ ឆ្នាំបង្ហាញពីប្រសិទ្ធភាព ១០០% និងការឆ្លើយតបភាពស៊ាំខ្លាំង។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា លទ្ធផលដំបូងនៃការសាកល្បង លើមនុស្សវ័យជំទង់ចំនួន ២...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចស្ដីពី ការអនុវត្តវិធានការរដ្ឋាបាល ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ដ្រ រាជធានីភ្នំពេញ ក្នុងនោះ ផ្អាកជាបណ្តោះអាសន្ន នូវការធ្វើចរាចរ សកម្មភាពអាជីវកម្ម និងការប្រមូលផ្តុំនានា នាពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ ក្នុងរយៈពេល២សប្តាហ៍...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ខេត្តប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ នៅសាលាខេត្តកំពង់ចាម បានប្រកាសបើកយុទ្ធនាការលើកទី២ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម ។ ក្នុងឱកាសប្រកាស បើកយុទ្ធនាការនេះ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣៧នាក់ទៀត ខណៈមានអ្នកជាសះស្បើយរហូតដល់ចំនួន៤៩នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មី ពាក់ព័ន្ធករណីព្រឹត្តិការណ៍សហគមន៍កុម្ភៈចំនួន ៣៥នាក់ និងអ្នកដំណើរពីបរទេស២នាក់។ អ្នកឆ្លងច្រើនជាងគេមាននៅភ្នំពេញ៣០នាក់ កណ្តាល៣នាក់ និងព្រះសីហនុ២នាក់។ គិតត្រឹមព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន២៤៧៧ នាក់ អ្នកជាសះស្បើយចំនួន១២៤០ នាក់ អ្នកកំពុងព្យាបាលចំនួន១២១៩ នាក់ និងអ្នកស្លាប់១៤...
លំនៅដ្ឋាន ម៉ារីហូម ជាលំនៅដ្ឋានបែបធម្មជាតិ ដែលល្អប្រណីតទាន់សម័យ ហើយជាពិសេសការសាងសង់ អនុលោមតាមបទដ្ឋានសំណង់ និងមានគុណភាពខ្ពស់ ដោយមានការរចនា ស្រស់ស្អាតនិងមានមុខងារ ពេញលេញ ជួយឲ្យការរស់នៅ ប្រកបដោយផាសុកភាព។ ម៉ារីហូម ស្ថិតនៅក្នុងតំបន់ ដែលពោរពេញទៅដោយ សក្តានុពលខ្ពស់ ដែលហ៊ុមព័ទ្ធទៅ ដោយសេវាសាធារណៈជាច្រើន។ ទន្ទឹមនឹងនេះ នៅក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរខាងមុខ លំនៅដ្ឋាន...
បរទេស៖ វិមានក្រឹមឡាំងនៅថ្ងៃពុធ បាននិយាយថា ខ្លួនមានក្តីព្រួយបារម្ភ ចំពោះភាពតានតឹងកើនឡើង នៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត និងថា ខ្លួនភ័យខ្លាចថា កងកម្លាំងរដ្ឋាភិបាលរបស់ទីក្រុងកៀវ អាចនឹងធ្វើរឿងខ្លះបង្កឲ្យមានភ្លើងជម្លោះជាថ្មី ជាមួយពួកបះបោរគាំទ្ររុស្ស៊ី។ ការថ្លែងបែបនេះ គឺត្រូវបានធ្វើឡើង ក្រោយមួយថ្ងៃបន្ទាប់ពី អគ្គមេបញ្ជាការនៃប្រទេសអ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ី ពីបទកសាងកម្លាំងយោធា នៅជិតតំបន់ព្រំដែន និងបាននិយាយថា ពួកបះបោរគាំទ្រទីក្រុងមូស្គូ កំពុងបំពានជាប្រព័ន្ធ លើបទឈប់បាញ់គ្នាមួយ...
បរទេស៖ ក្រោយអង្គការសុខភាពពិភពលោក ចេញលទ្ធផលនៃការស៊ើបអង្កេតរបស់ខ្លួន ស្តីពីប្រភពជម្ងឺកូវីដ១៩នោះ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសចំនួន ១៣ផ្សេងទៀត បានអំពាវនាវឲ្យអង្គការនេះ រក្សាការត្រួតពិនិត្យមើលពីការ ចាប់ផ្តើមនៃជម្ងឺរាតត្បាតនេះ។ ប្រទេសនានា ដែលរួមមានទាំងអូស្ត្រាលី អង់គ្លេស កាណាដា និងកូរ៉េខាងត្បូង បានជំរុញឲ្យមានការស៊ើបអង្កេតជំហានទីពីរ និងបានបង្ហាញនូវក្តីព្រួយបារម្ភថា ប្រទេសចិនបានដកលាក់ទិន្នន័យសំខាន់ៗ ចំពោះមន្ត្រីស៊ើបអង្កេតរបស់ អង្គការសុខភាពពិភពលោក។ របាយការណ៍ដែលគេទន្ទឹងរង់ចាំ...
(ភ្នំពេញ) ថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២១៖ ងាយៗ! អតិថិជន សាមសុង ទាំងអស់នឹងមានឱកាសឈ្នះមហារង្វាន់ដ៏ធំអស្ចារ្យ ដែលនឹកស្មានមិនដល់ដោយគ្រាន់តែទិញ Samsung Galaxy S21 5G ស៊េរី ឥឡូវនេះរហូត ដល់ថ្ងៃទី12 ខែឧសភា ឆ្នាំ 2021 នឹងមានឱកាសឈ្នះរង្វាន់ ម៉ូតូ...