ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា តាមរយ: លោក ហ៊ុន ម៉ាណែត និងភរិយា បានអនុញ្ញាតិឲ្យមន្ទីរពេទ្យ មិត្តភាពកម្ពុជា ចិន ព្រះកុសុមៈ ប្រើប្រាស់នូវបន្ទប់ព្យាបាលអ្នកជំងឺចល័ត ដើម្បីព្យាបាល និងសង្គ្រោះ ដល់អ្នកជំងឺសង្ស័យ ក្នុងកំឡុងពេលរង់ចាំ លទ្ធផលតេស្តជំងឺកូវីដ-១៩ ។...
រីករាយបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ការផ្ដល់ជូនយ៉ាងពិសេស សម្រាប់ការកុម្ម៉ង់ គ្រឿងអេឡិចត្រូនិច តាម Online ទទួលបានការបញ្ចុះតម្លៃ $20បន្ថែមភ្លាមៗ សម្រាប់អតិថិជន ស៊ុនស៊ីម៉ិចកូទាំងអស់ នឹងទទួលបាន Coupon Code ( KNYFREE ) ដែលប្រើប្រាស់បាន តែនៅលើគេហទំព័រ : www.sunsimexco.com ។...
ត្រឹម៣ខែដំបូង ឆ្នាំ២០២១ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ជាង១ម៉ឺនកេស ដល់ស្ថាប័ននានា ដែលកំពុងបំពេញ បេសកកម្មពាក់ព័ន្ធ នឹងជំងឺកូវីដ-១៩។ ការបរិច្ចាគនេះ ធ្វើឡើងតាមរយៈយុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដែលគ្រោងបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ឲ្យអស់ចំនួន៣ម៉ឺនកេស ក្នុងឆ្នាំ២០២១នេះ។ នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស...
សន្និសីទសិល្បៈវិបស ៖ ”គុណតម្លៃនៃសិល្បៈ” ជាគម្រោងរួមគ្នា របស់អ្នកទទួលអាហារូបករណ៍ ទស្សនវប្បធម៌ឆ្នាំ២០២០ នៃអង្គការសិល្បៈខ្មែរអមតៈ។ សន្និសីទនេះ នឹងត្រូវប្រារព្វធ្វើឡើងនៅថ្ងៃទី ៦ មេសា ឆ្នាំ ២០២១ ខាងមុខនេះ ។ កញ្ញា ប៊ននឹម មីលីយ៉ា ជាសិក្ខាកាមម្នាក់ ក្នុងចំណោមសិក្ខាកាម៦នាក់ និងជាអ្នកគ្រប់គ្រងគម្រោងនេះ នេះបានឱ្យដឹងថា...
ភ្នំពេញ៖ តារាចម្រៀងល្បីប្រចាំផលិតកម្មហង្សមាស លោក ណុប បាយ៉ារិទ្ធ បានប្រកាសថា ខ្លួនបានជាសះស្បើយពីជំងឺកូវីដ១៩ ក្រោយសម្រាកព្យាបាលអស់រយៈពេល២៥ថ្ងៃ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃបន្ថែមទៀតនៅផ្ទះ។ តារាចម្រៀង ណុប បាយ៉ារិទ្ធ បានសរសេរលើគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី២ មេសានេះថា “២៥ថ្ងៃគត់ នៃការសម្រាកព្យាបាលរបស់ខ្ញុំ ខ្ញុំសូមសំពះអរគុណ ចំពោះការយកចិត្តទុកដាក់ ព្យាបាលដល់រូបខ្ញុំ ក៍ដូចជាអ្នកជម្ងឺទាំងអស់ ដែលសម្រាកព្យាបាល នៅសណ្ឋាគារThe...
ភ្នំពេញ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះ បានដាក់ចេញវិធានការរដ្ឋបាលផ្អាកការជួបជុំ ផ្អាកសកម្មភាព អាជីវកម្មដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារចល័ត ហាងលក់ភេសជ្ជៈ (គ្រឿងស្រវឹង) ដែលបើកបម្រើអតិថិជន ត្រូវផ្អាកទទួលភ្ញៀវជាបណ្ដោះអាសន្ន ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៥ ខែមេសា...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថា ខ្លួនស្វាគមន៍កិច្ចប្រជុំនិម្មិត ដែលដឹកនាំដោយសហភាពអឺរ៉ុប នៃគណៈកម្មការចម្រុះនៃផែនការសកម្មភាពរួម (JCPOA) ដែលគ្រោងធ្វើនៅថ្ងៃសុក្រនេះរវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក P5+1 នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងសន្និសីទសារព័ត៌មានមួយថា “យើងស្វាគមន៍កើប្រជុំមួយនេះ ដែលការស្វាគមន៍នេះជាជំហានវិជ្ជមាន” ។ លោក Price លើកឡើងថា“ យើងបានដឹងច្បាស់អស់រយៈពេលជាច្រើនសប្តាហ៍ហើយថា យើងបានត្រៀមខ្លួនរួចជាស្រេច...
បរទេស៖ យ៉ាងហោចណាស់ មានមនុស្សចំនួន ៤១ នាក់បានស្លាប់ និងរហូតដល់ ២០០ នាក់ នៅតែជាប់ទូររថភ្លើង នៅក្នុងគ្រោះថ្នាក់មួយបន្ទាប់ពីរថភ្លើង ដឹកអ្នកដំណើរជិត ៥០០ នាក់បានបុក ហើយបន្ទាប់មកបានក្រឡាប់ នៅក្នុងផ្លូវរូងក្រោមដី មួយនៅកោះតៃវ៉ាន់។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា...