បរទេស ៖ ក្រសួងការពារជាតិកោះតៃវ៉ាន់ នៅថ្ងៃចន្ទនេះ បានរាយការណ៍ ពីការលុកលុយថ្មីមួយ ធ្វើឡើងដោយកង កម្លាំងដែនអាកាសចិន ចូលក្នុងតំបន់កំណត់ ការពារដែន អាកាសតៃវ៉ាន់ ដោយប្រើប្រាស់យន្តហោះចម្បំាង ៨គ្រឿង និងយន្តហោះដទៃ ពីរគ្រឿងទៀត ហើយមួយគ្រឿង ក្នុងចំណោមនោះ បានហោះកាត់តាមច្រកសមុទ្រ យុទ្ធសាស្ត្រ Bashi Channel ។...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi នៅថ្ងៃចន្ទនេះ បានបង្ហាញ នូវក្តីព្រួយបារម្ភដ៏ខ្លាំងក្លា ប្រាប់ដល់សមភាគីចិន ស្តីពីការលុកលុយ របស់ចិននៅក្នុងដែនទឹក ស្ថានភាពនៅហុងកុង និងស្ថានភាពសិទ្ធិមនុស្ស របស់ជនជាតិភាគតិច របស់ប្រទេសចិន។ ការអះអាងកម្មសិទ្ធិផ្តាច់មុខ របស់ចិន នៅក្នុងដែន សមុទ្រខាងកើត និងដែនសមុទ្រចិនខាងត្បូង បានក្លាយជាបញ្ហាអាទិភាពមួយ...
ភ្នំពេញ ៖ មេសហជីពនៅកម្ពុជា លោក ប៉ាវ ស៊ីណា និងសហការីរបស់លោក បានទទួលការចាក់វ៉ាក់សាំងកូវីដ១៩ របស់ស៊ីណូវ៉ាក់ ជាលើកទី១នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ។ ក្នុងឱកាស នៃការទទួលវ៉ាក់សាំងនេះ លោកបានស្នើកម្មករនិយោជិត ដែលកំពុងស្ថិតក្នុងចំណុចអាទិភាព ទទួលបានការផ្តល់វ៉ាក់សាំងការពារកូវីដ១៩ ពីរាជរដ្ឋាភិបាលចូលរួម ចាក់វ៉ាក់សាំងទាំងអស់គ្នា ។ លោកថា បច្ចុប្បន្ននេះ...
ភ្នំពេញ ៖ បុរស៣នាក់ ដែលបានជួបជុំគ្នាផឹកស៊ីល្មើស នឹងវិធានការសុខាភិបាល ត្រូវបានបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ។ នេះបើតាមការចុះផ្សាយ របស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ។ កាលពីថ្ងៃ៤ មេសា នៅម៉ោង១៧ និង៣០នាទី ប៉ុស្តិ៍នគរបាលគោកឃ្លាង បានឃាត់ខ្លួន ជនសង្ស័យ៣នាក់ ករណីល្មើសវិធានការ...
បរទេស ៖ គេហទំព័រព័ត៌មានរបស់អ៊ីរ៉ង់មួយ បានចេញសេចក្តី រាយការណ៍មួយ នៅថ្ងៃចន្ទនេះថា អាជ្ញាធរ របស់ប្រទេសអ៊ីរ៉ង់ នាពេលថ្មីៗនេះ បានចាប់ខ្លួនចារកម្ម របស់អ៊ីស្រាអែលមួយរូប ប៉ុន្តែមិនបានបញ្ជាក់ ពីសញ្ជាតិរបស់បុគ្គលនោះទេ ។ គេហទំព័រព័ត៌មាន Young Journalists Club បានដកស្រង់សម្តីមន្ត្រីក្រសួង ចារកម្មមួយរូប យ៉ាងដូច្នេះថា “ចារកម្មអ៊ីស្រាអែលមួយរូប...
បរទេស ៖ ប្រទេសព្រុយណេ ដែលជាប្រធានសមាគម អាស៊ាន នៅថ្ងៃចន្ទនេះ បានបង្ហាញនូវការគំាទ្រ ឲ្យមានកិច្ចប្រជុំមេដឹកនាំក្នុងតំបន់ ដើម្បីពិភាក្សាគ្នា អំពីដំណើរវិវត្តនានា នៅក្នុងប្រទេស មីយ៉ានម៉ា និងបាននិយាយប្រាប់ថា ខ្លួនបានស្នើឲ្យមន្ត្រីជំនាញធ្វើការត្រៀមរៀបចំ សម្រាប់កិច្ចប្រជុំមួយ នៅក្នុងទីក្រុងចាកាតា ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ជាមួយម៉ាឡេស៊ី ប្រទេសព្រុយណេ បាននិយាយប្រាប់ថា ប្រទេសទាំងពីរ...
បរទេស ៖ រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសជប៉ុន និងប្រទេសអាល្លឺម៉ង់ កំពងតែពិនិត្យ ប្រារព្ធធ្វើកិច្ចពិភាក្សា “២+២” មួយ តាមអនឡាញ នៅក្នុងពាក់កណ្ដាល ខែមេសានេះ នេះបើតាមសេចក្តីរាយការណ៍មួយ ពីកាសែត Yomiuri នៅថ្ងៃចន្ទនេះ ។ កិច្ចពិភាក្សា “២+២” នេះ នឹងក្លាយជាកិច្ចពិភាក្សាបែបនេះដំបូង...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានធ្វើការណែនាំ គ្រប់នាយកដ្ឋាន-អង្គភាពចំណុះ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវពង្រឹងវិធានការសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ពិធីបុណ្យ ចូលឆ្នាំខ្មែរប្រពៃណីជាតិ នាពេលខាងមុខនេះ។ នេះបើតាមយោង តាមគេហទំព័រហ្វេសប៊ុក អគ្គស្នងការ នគរបាលជាតិ។ ក្នុងកិច្ចប្រជុំតា មប្រព័ន្ធអេឡិចត្រូនិចស្ដីពី «វិធានការធានាស្ថិរភាព...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានក្រើនរំលឹកក៏ដូចជា ណែនាំម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ មិនត្រូវព្យាបាលអ្នកជំងឺដែលសង្ស័យថា មានជំងឺកូវីង១៩ ហើយមិនត្រូវធ្វើតេស្តរកមេរោគកូវីដឡើយ។ រយៈកាលកន្លងមក ក្រសួងសុខាភិបាល បានធ្វើសេចក្តីណែនាំរួចមកហើយ ស្ដីអំពីវិធានការ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស គឺមិនអនុញ្ញាតឲ្យកន្លែងពិនិត្យព្យាបាលជំងឺឯកជន ធ្វើការពិនិត្យព្យាបាលអ្នកជំងឺដែលសង្ស័យថា ជាជំងឺកូវីដ១៩ ជាដាច់ខាត។ យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១...
ភ្នំពេញ៖ បើតាមការប្រកាសរបស់ រដ្ឋបាលសាលារាជធានីភ្នំពេញ គឺមានស្រ្តីម្នាក់អាយុ១៨ឆ្នាំ ជាអាជីវករលក់គ្រឿងអគ្គិសនី នៅផ្សារអូឫស្ស៊ី តូបលេខ១០១-១០២ ជាន់ផ្ទាល់ដី ច្រកទី៣ ទីលំនៅបច្ចុប្បន្នផ្ទះលេខ៥៩ ផ្លូវលេខ៩A បុរីប៉េងហួតទប់មុខសាលាកសិកម្មព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារបានឆ្លងជំងឺកូវីដ១៩។ ក្នុងលិខិតរដ្ឋបាលរាជធានីភ្នំពេញចេញផ្សាយ ក្រោយការប្រកាសរបស់ក្រសួងសុខាភិបាល គឺបានបង្ហាញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៣៤នាក់ក្នុងមូលដ្ឋានខ្លួន ដើម្បីឲ្យអ្នកដែលដឹងខ្លួនថា បានពាក់ព័ន្ធត្រូវប្រញាប់ធ្វើតេស្តរកមេរោគកូវីដ១៩។ គិតមកត្រឹមព្រឹកថ្ងៃ៦ មេសានេះ...