រីយ៉ូ៖ ក្រសួងសុខាភិបាលបានរាយការណ៍ថា ប្រទេសប្រេស៊ីល បានចុះបញ្ជីចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅថ្ងៃអាទិត្យម្សិលមិញចំនួន ១,២៤០ នាក់ទៀត និងករណីឆ្លងថ្មីចំនួន ៣១,៣៥៩ ករណី ដែលចំនួនអ្នកស្លាប់ សរុបកើនឡើងដល់ ៣៣១,៤៣៣ នាក់។ ប្រទេសប្រេស៊ីល ដែលបានចុះបញ្ជីការឆ្លងសរុបចំនួន ១២,៩៨៤,៩៥៦ នាក់បច្ចុប្បន្ន គឺជាផ្នែកមួយនៃការរាតត្បាតសាកលនៃជំងឺកូវីដ-១៩ ដែលជាការរាលដាលដ៏អាក្រក់បំផុតលំដាប់ទី ២ នៅលើពិភពលោក...
ភ្នំពេញ ៖ ក្រុម អង្គការសង្គមស៊ីវិល នៅកម្ពុជាចំនួន១០៣បានស្នើសុំឲ្យរាជរដ្ឋាភិបាល ដាក់ចេញជាវិធានការណែនាំដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងអស់នៅកម្ពុជា ដើម្បីផ្អាកការបង់សងប្រាក់កម្ចី និងការប្រាក់បង្គរទាំងអស់ រយៈពេលយ៉ាងតិច ៣ខែ ។ ការស្នើរបស់ពួកគេនេះ ដើម្បីផ្ដល់ឲ្យអ្នកខ្ចីប្រាក់នូវឱកាសស្នាក់នៅផ្ទះ និងរក្សាសុវត្ថិភាព អំឡុងពេលផ្ទុះឡើងនៃវីរុសកូវីដ ១៩ ដែលពួកគេមិនគួរត្រូវភ័យខ្លាចក្នុងការបាត់បង់ដីធ្លី ឬផ្ទះសម្បែង ប្រសិនបើពួកគេគ្មានលទ្ធភាពសងប្រាក់វិញទេនោះ ។ នេះបើតាមសេចក្តីថ្លែងការណ៍រួមនាថ្ងៃ៦...
ហ្សាកាតា៖ អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះ មហន្តរាយជាតិលោក Raditya Jati បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៥៥ នាក់ត្រូវបានសម្លាប់ និង ៤០ នាក់ផ្សេងទៀតបានបាត់ខ្លួននៅពេលទឹកជំនន់ និងការបាក់ដី បានវាយប្រហារខេត្ត East Nusa Tenggara ភាគកណ្តាលប្រទេស ឥណ្ឌូណេស៊ី កាលពីថ្ងៃអាទិត្យ។ អ្នកនាំពាក្យបានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់មាន...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំ២០២២ នឹងអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាត្រីភាគីបើកចំហ (Open-Ended Troika Dialogue) ថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចក្រភពអង់គ្លេស នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៦ មេសានេះ បានឲ្យដឹងថា...
ភ្នំពេញ ៖ ក្នុងរយៈពេល៥យប់ នៃការអនុវត្តបម្រាមគោលចរ កងកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឃាត់យានយន្តសរុប ១៨៣គ្រឿង ក្នុងនោះ ម៉ូតូ១៥៤គ្រឿង និងរថយន្ត២៩គ្រឿង។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ សមត្ថកិច្ចបានចាប់ផ្តើមអនុវត្តបម្រាមគោចរនាយប់ថ្ងៃ១ មេសា ក្រោយសាលារាធានីភ្នំពេញ បានចេញសេចក្តីណែនាំហាមឃាត់ការធ្វើដំណើរបណ្តោះអាសន្នចាប់ពីម៉ោង៨នាទីយប់ដល់ម៉ោង ៥ភ្លឺដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ៕
ស៊ីដនី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ថានាយកដ្ឋាន កិច្ចការបរទេស របស់ទីក្រុងកង់បេរ៉ា បានឲ្យដឹងនៅថ្ងៃច័ន្ទនេះថា ជនជាតិអូស្រ្តាលី ចំនួន០២នាក់ដែលត្រូវបានឃុំខ្លួន នៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីចុងខែមុនត្រូវបានដោះលែងហើយ និងបានចាកចេញពីទីក្រុងរ៉ងហ្គូន ហើយដែរ ។ លោក Matthew O’Kane...
កូឡាឡាំពួរ៖ សាលាឧទ្ធរណ៍ របស់ប្រទេសម៉ាឡេស៊ី នៅថ្ងៃច័ន្ទនេះនឹងចាប់ផ្តើម បើកសវនាការ លើអតីតនាយករដ្ឋមន្ត្រី លោក Najib Razak ដើម្បីទុកចោលការផ្តន្ទាទោសរបស់លោក លើបទចោទប្រកាន់ ពុករលួយ ក្នុងករណី ដែលជាប់ទាក់ទងនឹងរឿងអាស្រូវ ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ នៅមូលនិធិរដ្ឋ 1MDB ។ កាលពីឆ្នាំមុនលោក Najib ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ១២...
ភ្នំពេញ៖ហេតុផល នៃការកើនឡើង នៃបទល្មើសបច្ចេកវិទ្យានេះ គឺដោយសារតែប្រជាពលរដ្ឋភាគច្រើនបានងាក មកប្រើឧបករណ៍បច្ចេកវិទ្យា ដើម្បីធ្វើការប្រាស្រ័យទាក់ទង និងប្រកបអាជីវកម្ម ដើម្បីចៀសវាងពីការឆ្លង នៃជំងឺកូវីដ-១៩។ ប៉ុន្តែទន្ទឹមនឹងគ្នានេះដែរ ជនខិលខូចមួយចំនួន បាននឹងកំពុងរិះរកល្បិចកល ដើម្បីបោកប្រាស់ប្រជាពលរដ្ឋ និងលួចចូល ក្នុងគណនីផ្សេងៗ។ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា សូមណែនាំដល់ប្រជាពលរដ្ឋសារជាថ្មី ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើ (រក្សាទុក) លេខសម្ងាត់ (Password)...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ថាប្រទេសចិន បានរាយការណ៍ ពីករណីកើនឡើង ជាប្រចាំថ្ងៃដ៏ច្រើនបំផុតរបស់ខ្លួន ចំពោះករណីថ្មី នៃអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេលជាងពីរខែមកនេះ ដោយសារទីក្រុង នៅជាប់ព្រំដែន នៃប្រទេសមីយ៉ាន់ម៉ា នៅខេត្ត Yunnan ភាគនិរតីមានករណីឆ្លងជំងឺ...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជាដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី០៧-១៣ ខែមេសា ឆ្នាំ២០២១តំបន់មួយចំនួន នឹងមានភ្លៀងធ្លាក់ពីខ្សោយទៅច្រើន និងសូមឲ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្ន នឹងបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់៕