បរទេស៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូរបស់ខ្លួន ចូលរួមធ្វើសមយុទ្ធជាទៀងទាត់នៅសមុទ្រខ្មៅ ដែលម្តងម្កាលមានការចូលរួម ពីកងកម្លាំងមកពីអ៊ុយក្រែន និងប្រទេសហ្សកហ្ស៊ី ផងដែរ។ ប្រទេសរុស្ស៊ីបានរិះគន់ម្តង ហើយម្តងទៀតចំពោះសមយុទ្ធបែបនេះ ដោយនិយាយថា ពួកគេធ្វើឱ្យមានអស្ថិរភាព ស្ថានភាពនៅក្នុងតំបន់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងពិចារណា បញ្ជូននាវាចម្បាំងទៅកាន់សមុទ្រខ្មៅ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ...
បរទេស៖ យោងតាមការសិក្សាថ្មីមួយបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង មានជាប់ពាក់ព័ន្ធ ក្នុងហេតុការណ៍ហ៊ែកលួចហិរញ្ញវត្ថុ ជាងពាក់កណ្ដាលនៃ ការហ៊ែកលួចហិរញ្ញវត្ថុកំពូលៗទំាង ១០លើពិភពលោក ហើយប្រហែលជាលួច បានប្រាប់ប្រមាណ ១ពាន់លានដុល្លារ គិតចាប់តាំងពីឆ្នាំ២០១១មក។ ទីភ្នាក់ងារ Traders of Crypto មានមូលដ្ឋាននៅអង់គ្លេស បាននិយាយក្នុងរបាយការណ៍ថ្មីមួយថា ប្រទេសកូរ៉េខាងជើង បានលួចជាបន្តបន្ទាប់ពីកម្មវិធីដូរប្រាក់អនឡាញ និងពាក់ព័ន្ធក្នុងទម្រង់ចោរកម្ម អនឡាញដទៃទៀតផងដែរ។...
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ខណ:ដែលចំនួនអ្នកកើតជំងឺកូវីដ-១៩ កាន់តែមានចំនួនកើនឡើង មានសប្បុរសជនជាច្រើន បានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជ: អាហារ និងសម្ភារៈជូនដល់ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការ ទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក។ ការចូលរួមនេះ គឺជាទឹកចិត្តនិងសប្បុរសធម៌ជួយគ្នា នៅក្នុងគ្រាដែលប្រទេសជាតិ កំពុងជួបគ្រោះអាសន្នដោយសារ ការរីករាលដាលនៃជំងឺ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញវិធានការអន្តរាគមន៍មួយ ជួយដល់គ្រួសារដែលកំពុងធ្វើចត្តាឡីស័ក នៅតំបន់បិទខ្ទប់ គឺរាជរដ្ឋាភិបាលនឹងជួយឧបត្ថម្ភ៣០ម៉ឺនរៀល ក្នុង ១គ្រួសារ ព្រមទាំងជួយបង់ថ្លៃទឹក ថ្លៃភ្លើង រយៈពេល ២ខែផងដែរ ។ ក្នុងឱកាសអញ្ជើញ ថ្លែងសារពិសេសទាក់ទងនឹងស្ថានភាពជំងឺកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១០ ខែមេសានេះ សម្តេចតេជោ...
បរទេស៖ប្រទេសកូរ៉េខាងត្បូង និងប្រទេសឥណ្ឌូនេស៊ី តាមសេចក្តីរាយការណ៍ នៅតែគ្មានការវិវត្តទៅមុខក្នុងកិច្ចចរចាបែកចែកចំណាយ សម្រាប់ការអភិវឌ្ឍផលិតយន្តហោះចម្បាំង KF-X ក្រោយជំនួបមួយរបស់រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសទាំងពីរនៅក្នុងទីក្រុងសេអ៊ូល។ យោធារបស់ទីក្រុងសេអ៊ូល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ក្រោយកិច្ចពិភាក្សាគ្នារវាងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Suh Wook និងរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី លោក Prabowo Subianto ថា ភគីទាំងពីរបានព្រមព្រៀងគ្នាចំពោះការរួមគ្នាអភិវឌ្ឍផលិតយន្តហោះចម្បាំង KF-x/IF-x។ យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ខែ មេសា នេះបានដាក់ចេញវិធានការវ៉ាក់សាំងកាតព្វកិច្ច ចំពោះមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីកិច្ចសន្យា ប៉ុន្តែលើកលែង ចំពោះប្រជាពលរដ្ឋ គឺស្ថិតលើគោលការស្ម័គ្រចិត្ត។
បរទេស៖ ប្រេសិតមកពីប្រទេសចិន និងប្រទេសរុស្ស៊ីដែលត្រូវចូលរួម ក្នុងកិច្ចពិភាក្សានុយក្លេអ៊ែអ៊ីរ៉ង់ បាននិយាយនៅថ្ងៃសុក្រនេះថា មានការវិវត្តទៅមុខក្នុងកិច្ចប្រឹងប្រែង នាំសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ឲ្យវិលត្រឡប់ធ្វើការអនុវត្តតាម កិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥វិញ និងថា គ្រប់ភាគីទាំងអស់ នឹងជួប្រជុំគ្នាជាថ្មីនៅសប្ដាហ៍ក្រោយ។ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមធ្វីតធ័រ លោក Mikhail Ulyanov ជាប្រេសិតរុស្ស៊ីប្រចាំនៅក្រុមឃ្លាំមើលគ្រាប់អាតូមិកអង្គការសហប្រជាជាតិ បាននិយាយយ៉ាងដូច្នេះថា “អ្នកចូលរួមក្នុងកិច្ចព្រមព្រៀង JCPOA បានចាប់យកការងារជាច្រើន ដែលសម្រេចដោយអ្នកជំនាញ...
បរទេស៖ ស្ថានទូតចិននៅក្នុងទីក្រុងយ៉ាំងហ្គូន បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនកំពុងតែធ្វើការទាក់ទងជាមួយគ្រប់ភាគីទាំងអស់ នៅក្នុងប្រទេសមីយ៉ានម៉ា នៅពេលត្រូវគេសួរអំពីសេចក្តីរាយការណ៍ ដែលថា មន្ត្រីការទូតមួយរូប បាននិយាយជាមួយរដ្ឋាភិបាល តំណាងឲ្យរដ្ឋបាលដួលរលំរបស់លោកស្រី អ៊ុង សានស៊ូជី។ កាសែត Irrawaddy បានរាយការណ៍នៅសប្ដាហ៍នេះថា ទីប្រឹក្សាមួយរូបមកពីស្ថានទូតចិន បាននិយាយតាមទូរស័ព្ទជាមួយ សមាជិកនៃគណៈកម្មការតំណាងឲ្យសភា Pyidaungsu Hluttaw កាលពីសប្ដាហ៍មុន នៅក្នុងដំណើរទាក់ទងគ្នាដំបូង...
មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ ស្លាប់ដោយជំងឺគាំងបេះដូង មិនមែនចាក់វ៉ាក់សាំង កូវីដ១៩ទេ ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានទទួលមរណភាព ដោយរោគាពាធ (ជំងឺគាំងបេះដូង) ក្រោយពីបានបញ្ជូន ដល់មន្ទីរពេទ្យកាលម៉ែត កាលពីវេលាម៉ោង២និង២០នាទី អធ្រាត្រ ថ្ងៃទី៤ ខែមេសា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យលោក ចូបៃដិន ប្រធានាធិបតីអាមេរិកពិចារណាលើបំណុលរបស់កម្ពុជាដែលលន់ ណន់ បានជំពាក់កាលពីអតីតកាល។ សម្តេចក៏បានលើកជាចំងល់ថា មិនដឹងពេលនោះលន់ ណន់ ខ្ចីលុយអាមេរិកយកទៅធ្វើអ្វីនោះទេ៕