ព័ត៌មានអន្តរជាតិ
ចំនួនអ្នកស្លាប់ ដោយសារព្យុះត្រូពិច ស៊ីក្លូន Seroja នៅឥណ្ឌូនេស៊ី កើនដល់១៦៥នាក់ និង៤៥នាក់កំពុងបាត់ខ្លួន
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ថា ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ ដោយសារព្យុះត្រូពិច ស៊ីក្លូន Seroja នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់១៦៥នាក់ ជាមួយគ្នានេះដែរ មានអ្នកបន្តបាត់ខ្លួនចំនួន៤៥នាក់ ។ លោក Doni Monardo ប្រធានទីភ្នាក់ងារបានឲ្យដឹងថា “០២នាក់ស្លាប់នៅក្នុងស្រុក Bima...