បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថារដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក Wang Yi បានធ្វើការប្រកាសអំពាវនាវ ឲ្យសហភាអ៊ឺរ៉ុបនិងរដ្ឋាភិបាលក្រុងប៉េកាំង ក្នុងការបន្តថែរក្សាទំនាក់ទំនង ព្រមទាំងបន្តថែរក្សាស្ថេរភាពរវាងគ្នាផងដែរ ដើម្បីអាចចូលរួមក្នុងការប្រឈមមុខទៅនឹង បញ្ហាធំៗ លើលោកជាមួយគ្នា។ គួរឲ្យដឹងដែរថាការអំពាវនាវ ដោយលោករដ្ឋមន្ត្រី Wang នៅពេលនេះ ធ្វើឡើងក្នុងអំឡុងពេលដែលលោកបានពិភាក្សាគ្នា ជាមួយនឹងលោក Emmanuel Bonne ទីប្រឹក្សាជាន់ខ្ពស់ផ្ទាល់សម្រាប់លោកប្រធានាធិបតីបារាំង Emmanuel...
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី១២មេសានេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ២៧៧នាក់ទៀត ក្នុងនោះ ឆ្លងក្នុងសហគមន៍ ទាំងអស់និងជាសះស្បើយ ៦០នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នៅកម្ពុជាមាន អ្នកឆ្លងជំងឺកូវីដ១៩ សរុប ៤៥១៥ នាក់,អ្នកជាសះស្បើយ ២២១២ នាក់,អ្នកកំពុងព្យាបាល២២៦៨ នាក់និងអ្នកស្លាប់ ៣០...
ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញបានប្រកាសទុក ពេល៣ថ្ងៃ សម្រាប់អ្នកមានវិជ្ជមានកូវីដ-១៩ ទាំង៩នាក់ នៅភ្នំពេញត្រូវមកបង្ហាញខ្លួន បើពុំដូច្នេះ អាជ្ញាធរនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ជាធរមាន៕
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី១២ ខែ មេសានេះបានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ពីករណីស្រ្តីជនជាតិខ្មែរអាយុ ៦១ឆ្នាំ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១៕
លំនៅដ្ឋាន ម៉ារីហូម ជាលំនៅដ្ឋានបែបធម្មជាតិ ដែលល្អប្រណីតទាន់សម័យ ហើយជាពិសេសការសាងសង់ អនុលោមតាមបទដ្ឋានសំណង់ និងមានគុណភាពខ្ពស់ ដោយមានការរចនា ស្រស់ស្អាតនិងមានមុខងារ ពេញលេញ ជួយឲ្យការរស់នៅ ប្រកបដោយផាសុកភាព។ ម៉ារីហូម ស្ថិតនៅក្នុងតំបន់ ដែលពោរពេញទៅដោយ សក្តានុពលខ្ពស់ ដែលហ៊ុមព័ទ្ធទៅ ដោយសេវាសាធារណៈជាច្រើន។ ទន្ទឹមនឹងនេះ នៅក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរខាងមុខ លំនៅដ្ឋាន...
ភ្នំពេញ៖ អាជ្ញាធរខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះបានចុះបិទផ្សារចាស់ ក្រោយរកឃើញអាជីករម្នាក់ ជាអ្នកលក់ទឹកកកឆ្លងជំងឺកូវីដ១៩ ៕
បរទេស៖ មន្ត្រីការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប បាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសរុស្ស៊ីនិងចិន កំពុងតែរំខានដល់ការ ឆ្លើយតបរួមរបស់អន្តរជាតិ ចំពោះរដ្ឋប្រហារយោធាមីយ៉ានម៉ា និងថា សហភាពអឺរ៉ុបអាចនឹងផ្តល់ការលើកទឹកចិត្ត ផ្នែកសេដ្ឋកិច្ចបន្ថែមទៀត ប្រសិនបើលទ្ធិប្រជាធិបតេយ្យ វិលត្រឡប់មកប្រទេសនេះវិញ។ ប្រធានផ្នែកគោលនយោបាយ បរទេសសហភាពអឺរ៉ុប លោក Josep Borrell បាននិយាយនៅក្នុងសារបង្ហោះមួយថា “វាជារឿងគ្មានអ្វីត្រូវភ្ញាក់ផ្អើលនោះទេថា រុស្ស៊ីនិងចិនកំពុងតែរារាំងបំណងនានា របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាឧទាហរណ៍ដូចជាការដាក់បម្រាម...
បរទេស៖ កងកម្លាំងចម្រុះដឹកនាំដោយ អារ៉ាប៊ីសាអូឌីត ដែលកំពុងប្រយុទ្ធនឹងចលនា ពួកហូធីនៅក្នុងប្រទេសយេម៉ែន បានបាញ់ស្ទាក់ និងកម្ទេចកូនដ្រូនមួយគ្រឿងរបស់ពួកហូធី ដែលវាយប្រហារសំដៅទៅទីក្រុង Khamis Mushait ស្ថិតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ភាគខាងត្បូង។ មន្ត្រីនាំពាក្យយោធាពួកហូធី លោក Yahya Sarea បាននិយាយក្នុងសារបង្ហោះ លើបណ្ដាញសង្គមធ្វីតធ័រថា កូនដ្រូនពីរគ្រឿង បានវាយប្រហារទៅលើរោងយោធាមួយកន្លែង នៅអាកាសយានដ្ឋាន Jazan...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ បានឲ្យដឹងថា អង្គការមូលនិធិរូបិយបណ្ណវត្ថុអន្តរជាតិ IMF និងធនាគារពិភពលោក World Bank បានចេញសេចក្តីអំពាវនាវមួយរួមគ្នាដើម្បីប្តេជ្ញាចិត្តក្នុងការសហការគ្នា ក្នុងការរក្សាឲ្យបានផលប៉ះពាល់ ដោយសារកូវីដតិចតួចបំផុតនិងធ្វើយ់ាងណាធានាឲ្យបាន នូវការចែកចាយវ៉ាក់សាំង ដោយមានប្រសិទ្ធភាពនិងស្មើភាពគ្នា។ គណកម្មការថ្នាក់រដ្ឋមន្ត្រីនៃ ក្រុមប្រឹក្សារួមគ្នានៃ ធនាគារពិភពលោក World Bank និងមូលនិធិរូបិយបណ្ណវត្ថុអន្តរជាតិ IMF បានបញ្ជាក់ទៀតដែរថា...
ភ្នំពេញ៖ ស្រ្តីម្នាក់មានស្មារតីមិនតក់ស្លុត ទោះប្ដីបានកើតកូវីដ១៩ កំពុងសម្រាកនៅមន្ទីពេទ្យ និងខ្លួនកំពុងតម្រូវអោយធ្វើចត្តាឡីស័ក ក៏ពិតមែន ប៉ុន្តែនៅតែអាចសម្រាលកូន បានដោយជោគជ័យ ដោយមានការយក ចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ក្នុងការជួយសង្គ្រោះ។ ក្នុងសំណេរនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសរសេរថា «ឪពុកកេីតកូវីដ នៅគេងពេទ្យ ម្ដាយធ្វេីចត្តាឡីស័ក ឈឺពោះដឹកមកពេទ្យ សម្រាលបានដោយជោគជ័យ...