ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានជូនដំណឹងពីការរកឃើញ មន្ដ្រីចំនួន៣រូប ឆ្លងជំងឺកូវីដ១៩។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា មន្ត្រីរាជការចំនួន៣រូប របស់ក្រសួងបានជួប និងប៉ះពាល់ដោយផ្ទាល់ជាមួយសាច់ញាតិ ដែលមានផ្ទុកជំងឺកូវីដ-១៩ ហើយក្រោយពីមានអាការៈ និងសុខភាពមិនប្រក្រតី សាមីខ្លួនបានទៅពិនិត្យសុខភាព និងធ្វើតេស្តសំណាករកជំងឺកូវីដ-១៩...
វ៉ាស៊ីនតោន៖ ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ចូ បៃដិន បានផ្ញើសំណើថវិកាការពារជាតិរបស់លោកសម្រាប់ឆ្នាំក្រោយ ទៅកាន់សភាដោយមានការកើនឡើងបន្តិចបន្តួច ដែលត្រូវការដើម្បីប្រឆាំងនឹងការគំរាមកំហែងពីបណ្តាប្រទេសដូចជាចិន និងកូរ៉េខាងជើង។ សំណើរបស់លោក បៃដិន ស្វែងរកការចំណាយចាំបាច់ចំនួន ៧៥៣ ពាន់លានដុល្លារអាមេរិកសម្រាប់កម្មវិធីការពារជាតិទាំងអស់ ដែលប្រសិនបើសភាយល់ព្រមទទួលយកនោះនឹងមានការកើនឡើង ១,៧ ភាគរយពីឆ្នាំនេះ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់បានឲ្យដឹងថា ចំនួនទឹកប្រាក់ដែលបានស្នើរួមមាន ៧១៥ ពាន់លានដុល្លារ ដែលបានបម្រុងទុក...
បរទេស៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានធ្វើការបញ្ជូនមន្ត្រី ជាច្រើន មិនស្ថិតនៅក្នុងលក្ខខណ្ឌ ផ្លូវការឡើយ ទៅកាន់កោះតៃវ៉ាន់ កាលពីថ្ងៃអង្គារម្សិលមិញ ក្នុងគោលបំណង ដែលត្រូវបានគេដឹងថា ដើម្បីបង្ហាញការគាំទ្រ ទៅដល់ដែនកោះមួយនេះ។ មន្ត្រីជាន់ខ្ពស់ទាំងនោះ ត្រូវបានគេដឹងដែរថា មានរួមទាំងអតីត...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថាប្រធានាធិបតី នៃប្រទេសរុស្សីលោក Vladimir Putin និងប្រធានាធិបតីអាមេរិកលោក Joe Biden ត្រូវបានគេដឹងថា បានបើកកិច្ចពិភាក្សាគ្នា តាមទូរស័ព្ទ ក្នុងគោលបំណង ដោះដូរទស្សនៈផ្សេងៗគ្នា លើចំណងទំនាក់ទំនង ទ្វេរភាគី ព្រមទាំងលើចំណុច ដែលអាចធ្វើ ការសហប្រតិបត្តិការ ផ្សេងទៀតផងដែរ។ លោក Biden...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ថា ទីភ្នាក់ងារសុខាភិបាលសហព័ន្ធសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ដោយបានអំពាវនាវ សុំឲ្យផ្អាកប្រើប្រាស់ វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ Johnson & Johnson បន្ទាប់ពីមានករណីបង្កឲ្យកកឈាម ដោយកម្រលើអ្នកទទួលវ៉ាក់សាំង ចំនួន០៦នាក់ ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃអង្គារ មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការរោគសហរដ្ឋអាមេរិក...
ពោធិសាត់ ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង មេបញ្ជាការកងរាជអាវុធហត្តខេត្តពោធិសាត់ថ្មី ដែលពិធីនោះបានធ្វើឡើង នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តពោធិសាត់ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ លោកម៉ក់...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ស្ថិតិថ្មីមួយដែលត្រូវស្រាវជ្រាវឡើងដោយការិយាល័យស្ថិតិនៃប្រទេសអ៊ីស្រាអ៊ែលបាន បង្ហាញអំពីចំនួនពលរដ្ឋរបស់ប្រទេស គឺបានកើនឡើងដល់៩,៣៣លាននាក់ហើយ។ ការធ្វើជំរឿនថ្មីនេះត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅមុនពេលបន្តិចនៃពិធីបុណ្យខួបឯករាជ្យរបស់អ៊ីស្រាអ៊ែលដែលនឹងប្រារព្ធឡើងនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះហើយហើយ តួលេខដដែលបានបង្ហាញទៀតថាជនជាតិជី្វហ្វសរុបគឺមានប្រមាណជា៧៣,៩ភាគរយឬ៦,៨៩៤លាននាក់ខណៈដែល២១,១ភាគរយទៀត ជាជនជាតិអារ៉ាប់។ ទិន្នន័យដដែលក៏បានបញ្ជាក់ដែរថា គិតចាប់តាំងតែពី ថ្ងៃបុណ្យឯករាជ្យកាលពីឆ្នាំ២០២០ កន្លងមកពលរដ្ឋរបស់ ប្រទេសអ៊ីស្រាអ៊ែល មានកើនឡោះងប្រមាណជា១,៥ភាគរយឬស្មើនឹង១៣៧ ០០០នាក់។គួរឲ្យដឹងដែរថាគិតចាប់តាំងតែពីការបង្កើតរដ្ឋកាលពីឆ្នាំ១៩៤៨មកអ៊ីស្រាអ៊ែលមាន ប្រជាជនត្រឹមតែ៨០៦ ០០០នាក់ប៉ុណ្ណោះដែលធៀបនឹង បច្ចុប្បន្នខុសត្រូវគ្នាដល់ទៅ១០ដង៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ក្រុមហ៊ុន Boeing នៅថ្ងៃចន្ទសប្ដាហ៍នេះ បានធ្វើការប្រកាសប្រាប់ថា ការផលិតយន្តហោះស៊ើបការណ៍ P-8A Poseidonដំបូង របស់ប្រទេសន័រវេស កំពុងតែប្រព្រឹត្តទៅ នេះបើយោងតាមសចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ ប្រទេសន័រវេស ដែលក្រុមហ៊ុន Boeing និយាយនៅក្នុងសេចក្តីប្រកាស ព័ត៌មានថា ទំនងជានឹងទទួលបានយន្តហោះ P-8A ដំបូង នៅត្រឹមចុងឆ្នាំនេះនោះ គ្រោងប្រើប្រាស់យន្តហោះនេះ...