ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ១៧៨នាក់ ដែលភាគច្រើនបំផុត ជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៣៨នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១កម្ពុជាមាន អ្នកឆ្លងសរុប= ៤៨៧៤ នាក់ អ្នកជាសះស្បើយ= ២២៩០ នាក់...
បរទេស ៖ នៅថ្ងៃអង្គារនេះ កោះតៃវ៉ាន់បានបង្ហាញ នូវនាវាចម្បាំងបើកបានទាំងក្នុងទឹក និងលើគោកថ្មីមួយគ្រឿង ដែលអាចប្រើប្រាស់ សម្រាប់ចតដាក់ទ័ពលើគោក ហើយនឹងជំរុញបង្កើនខ្សែផ្គត់ផ្គង់ ដល់កោះដែលងាយរងគ្រោះនានា នៅតាមតំបន់ឆ្នេរជាប់ចិន និងនៅដែនសមុទ្រចិនខាងត្បូង ។ នាវាមានទម្ងន់១០.៦០០តោននេះ គឺជាផ្នែកដ៏ថ្មីបំផុតនៃកម្មវិធីប្រកប ដោយមិហិច្ឆតារបស់លោកស្រីប្រធានាធិបតី តៃវ៉ា់ន់ ត្សៃ អ៊ីងវិន ដើម្បីធ្វើទំនើបកម្ម កងកម្លាំងប្រដាប់អាវុធ ស្របពេលមានសម្ពាធពីប្រទេសចិន...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើការណែនាំប្រជាពលរដ្ឋទាំង អស់ ត្រូវផ្ដល់កម្លាំងចិត្តដល់ កម្លាំងនគរបាល និងកងរាជអាវុធហត្ថ ដោយសារពួកគាត់ ការពារសុខសុវត្ថិភាព និងអា យុជីវិតប្រជាជន ពីការឆ្លងជំងឺកូវីដ-១៩។ ក្នុងឱកាសចុះសួរសុខទុក្ខ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងចម្រុះ ព្រមទាំង ពិនិត្យទីតាំងបិទខ្ទប់...
បរទេស ៖ នៅថ្ងៃអង្គារនេះ ប្រទេសចិននិងកូរ៉េខាងត្បូង បានបង្ហាញនូវការប្រឆាំង ដាច់ខាត ចំពោះការសម្រេចចិត្ត របស់ជប៉ុន បង្ហូរទឹកសំណល់វិទ្យុសកម្ម ដែលសម្លាប់មេរោគរួច ចេញពីរោងចក្រថាមពលនុយក្លេអ៊ែ Fukushima Daiichi ចូលសមុទ្រ ហើយទីក្រុងប៉េកាំងហៅ ការសម្រេចចិត្តនោះថា ជាទង្វើគ្មានទំនួល ខុសត្រូវបំផុត ។ ក្រសួងការបរទេសកូរ៉េខាងត្បូង បានកោះអញ្ជើញ ឯកអគ្គរាជទូតជប៉ុន...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំង និងពិនិត្យមើលទីតាំងបិទខ្ទប់ ក្នុងភូមិសាស្ត្រខណ្ឌចំនួន៣ នៅរាជធានីភ្នំពេញ ព្រមទាំង ប្រគល់ថវិកា និងអំណោយមួយចំនួនទៀត។ ទីតាំង សម្ដេចក្រឡាហោម ស ខេង ចុះសួរសុខទុក្ខកងកម្លាំង...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចដាក់ឲ្យដំណើរការឡើងវិញ នូវមណ្ឌលសុខភាពខ្ពបតាងួន និងភូមិអូរុន ស្រុកស្ទឹងត្រង់ បន្ទាប់ពីលទ្ធផលតេស្តសំណាកអវិជ្ជមានជំងឺកូវីដ-១៩ ដែលចេញដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ។
បរទេស៖ ការរីករាលដាលនៃវីរុសកូវីដ១៩ បានធ្វើឱ្យយើងភ្ញាក់ផ្អើលហើយល្បឿនដែលវាបានរាលដាលពាសពេញពិភពលោកគឺគួរឱ្យព្រួយបារម្ភ។ ពិតជាច្រើនណាស់ ប៉ុន្តែវាស្ទើរតែពិបាកនឹងជឿថា មានប្រទេសមួយចំនួននៅតែមិនទាន់មានករណីរាយការណ៍អំពីការឆ្លងជំងឺកូវីដ១៩ នៅឡើយនោះទេ រហូតដល់ពេលនេះ ។ យោងតាមវែបសាយឈ្មោះ Koryo ចេញផ្សាយកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា អង្គការសហប្រជាជាតិទទួលស្គាល់ជាផ្លូវការនូវប្រទេសចំនួន ១៩៣ ដែលបានឆ្លងវីរុសកូវីដ១៩នេះ។ គិតត្រឹមថ្ងៃទី ១១ ខែមេសាឆ្នាំ ២០២១...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានប្រមូលចំណូល ក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ ចំនួន ៦១៤.៨ លានដុល្លារអាមេរិក ថយចុះប្រមាណ ១៥.២% ធៀបនឹងត្រីមាសទី១ កាលពីឆ្នាំ២០២០។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាពេលថ្មីៗនេះ បានឱ្យ ដឹង ថា ក្នុងខែមីនា...
ភ្នំពេញ៖ នៅថ្ងៃទី ១៣ មេសា ២០២១ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានបន្តឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ៤០០ កេស និងទឹកក្រូចអាយស៍ IZE ២០០កេស ដល់ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ (TYDA) ដែលកំពុងបំពេញ បេសកកម្មយ៉ាងសកម្ម ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩...