(WXYZ) កុមារដែលមានអាយុពី ១២ ទៅ ១៥ ឆ្នាំ ឆាប់ៗនេះអាចមានសិទ្ធិទទួល ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer សម្រាប់ក្រុមអាយុនេះ ត្រូវបានរំពឹងថា នឹងត្រូវអនុម័តដោយ FDA (រដ្ឋបាលចំណីអាហារ និងឱសថ) របស់អាមេរិក នៅដើមសប្តាហ៍នេះ។ យោងតាមវែបសាយ WXYZ ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃបណ្តាប្រទេស G7 ដោយផ្ទាល់ជាលើកដំបូង បានត្រូវប្រព្រឹត្តទៅ នៅក្នុងប្រទេសអង់គ្លេស ក្រោយអាក់ខានលក្ខខណ្ឌបែបនេះ អស់រយៈពេល ២ឆ្នាំមកហើយ។ នៅក្នុងសេចក្តីថ្លែងការណ៍ ជារួមមួយដែឡធ្វើឡើង ដោយរដ្ឋាភិបាលរបស់ចក្រភពអង់គ្លេស នៅថ្ងៃចន្ទដដែលនេះបានបញ្ជាក់ថា ក្រុមបណ្តាប្រទេស G7 នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី ដែលដាក់គោលដៅជាសកល ក្នុងការធ្វើឲ្យសម្រេចបាន នូវចំនួនក្មេងស្រីបន្ថែម...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ថា ទីភ្នាក់ងារឧតុនិយម និងភូមិសាស្ត្រ បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៥,៧រ៉ិចទ័រ អង្រួនៅខេត្ត West Sumatra ស្ថិតនៅភាគខាងលិច នៃប្រទេសឥណ្ឌូនេស៊ី កាលពីព្រឹកថ្ងៃចន្ទនេះ ។ គ្រោះរញ្ជួយដីបានកើតឡើងនៅវេលាម៉ោង ០និង៤៦នាទីព្រឹក ម៉ោងនៅហ្សាការតា នៅថ្ងៃចន្ទនេះ (ត្រូវនឹងម៉ោង ១៧និង៤៦នាទីម៉ោងសកល...
បរទេស៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាល មកពីអាស៊ាន ចិន ជប៉ុននិងកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ បានប្តេជ្ញាពង្រឹងសហប្រតិបត្តិការ ហិរញ្ញវត្ថុក្នុងតំបន់ ទន្ទឹងនឹងការបន្តផ្តល់ការគាំទ្រ ដល់ប្រទេសនានាដែល រងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារជម្ងឺកូវីដ១៩ ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដែលចេញក្រោយជំនួបគ្នា នៅក្រៅកិច្ចប្រជុំប្រចាំឆ្នាំនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រដ្ឋមន្ត្រីទាំងនោះបានធ្វើការប្តេជ្ញា សម្រេចឲ្យបាននូវការងើប ប្រសើរឡើងវិញរួមគ្នា ថែរក្សានិរន្តរភាពសារពើពន្ធរយៈពេលវែង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា សម្ដេចមិនអាចចូលរួមបុណ្យខួបមួយឆ្នាំ នៃមរណភាពម្តាយក្មេក បានដោយជាប់ធ្វើចត្តាឡីស័ក ។ តាមរយៈបណ្ដាញសង្គម ហ្វេសប៊ុក នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា “ថ្ងៃនេះជាបុណ្យខួបមួយឆ្នាំនៃមរណ ភាពម្តាយក្មេកខ្ញុំកូនចៅរៀបចំ បានបែបនេះ។...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៩៣៨នាក់ទៀត ជាសះស្បើយ ៣៦១នាក់ និងស្លាប់ម្នាក់។ ក្រសួងបញ្ជាក់ថា ក្នុងនោះ ភ្នំពេញ (៦០៨) កណ្ដាល (១៧៥) ព្រះសីហនុ (៧៧) បន្ទាយមានជ័យ (៥១) កំពង់ស្ពឺ (១៤) តាកែវ...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានកំណត់ភូមិសាស្ដ្រ ខេត្តបន្ទាយមានជ័យ ជាភូមិសាស្ដ្រដែលមានការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលតម្រូវឲ្យអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និង រក្សាគម្លាតសុវត្ថិភាព ៕
តូក្យូ៖ ប្រធានហិរញ្ញវត្ថុអាស៊ី បានឲ្យដឹងថា គ្រប់ភាគីរំពឹងថា សេដ្ឋកិច្ចរបស់ខ្លួនរងផលប៉ះពាល់ យ៉ាងខ្លាំងពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នឹងងើបឡើងវិញនៅឆ្នាំនេះ ដោយមានជំនួយពីវ៉ាក់សាំង ការពារជំងឺកូវីដ១៩ ប៉ុន្តែនៅតែព្រមានពីហានិភ័យធ្លាក់ចុះ ដែលបណ្តាលមកពីការលេចចេញ នៃការផ្លាស់ប្តូរករណីឆ្លងទម្រង់ថ្មី និងអត្រាខុសគ្នានៃអត្រាចាក់វ៉ាក់សាំង នៃប្រជាជាតិនានា។ រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលជប៉ុន ចិន កូរ៉េខាងត្បូង និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា “យើងរំពឹងថាការចាក់វ៉ាក់សាំង នឹងដើរតួយ៉ាងសំខាន់ក្នុងការពន្លឿនការ...
បរទេស៖ សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានធ្វើការបដិសេធចំពោះ សេចក្តីរាយការណ៍មួយ ធ្វើឡើងដោយទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់ ដែលថាប្រទេសទាំងពីរ បានធ្វើកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសគ្នា ក្នុងការដោះដូរសម្រាប់ ដកការបង្កកមូលនិធិប្រេងអ៊ីរ៉ង់ ៧ពាន់លានដុល្លារ ក្រោមទណ្ឌកម្មអាមេរិក នៅក្នុងប្រទេសដទៃ។ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បាននិយាយនៅថ្ងៃអាទិត្យថា ទីក្រុងតេអេរ៉ង់នឹងធ្វើការដោះលែង ជនជាតិអាមេរិក ៤នាក់ ដែលជាប់ចោទពីបទប្រព្រឹត្តអំពើចារកម្ម ជាថ្នូរសម្រាប់ជនជាតិអ៊ីរ៉ង់ ៤រូប ដែលជាប់ឃុំនៅសហរដ្ឋអាមេរិក...