បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin នឹងចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី Shangri-La Dialogue ដែលនឹងត្រូវប្រារព្ធធ្វើឡើង នៅក្នុងប្រទេសសិង្ហបុរីនាខែក្រោយ នេះបើតាមសម្តីមន្ត្រីអ្នករៀបចំ ក្រោយកិច្ចប្រជុំប្រចាំឆ្នាំនោះ បានផ្អាកកាលពីឆ្នាំមិញ ដោយសារតែការផ្ទុះឆ្លងរាតត្បាតនៃជម្ងឺកូវីដ១៩។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា...
បរទេស៖ ប្រទេសលីបង់និងអ៊ីស្រាអែល នៅថ្ងៃអង្គារនេះ បានបន្តកិច្ចពិភាក្សាសម្របសម្រួល ដោយសហរដ្ឋអាមេរិក ជុំវិញរឿងជម្លោះស្តីពីព្រំដែនសមុទ្រមេឌីទែរ៉ានេ ដែលជាទីធ្វើការរុករកអ៊ីដ្រូកាបូន នាពេលថ្មីៗនេះ នៅក្នុងតំបន់សម្បូរឧស្ម័ន។ ប្រទេសជាសត្រូវនឹងគ្នាដ៏យូរអង្វែងទាំងពីរនេះ បានប្រារព្ធធ្វើកិច្ចពិភាក្សា ជាច្រើនលើកនៅក្នុងខែតុលា ជាកម្រិតឈានដល់កំពូលនៃ កិច្ចការការទូតរយៈពេល ៣ឆ្នាំ ធ្វើឡើងដោយសហរដ្ឋអាមេរិក ហើយកិច្ចពិភាក្សាគ្នាទាំងអស់នោះ គឺត្រូវបានអង្គការសហប្រជាជាតិរៀបចំឡើង នៅមូលដ្ឋានកងកម្លាំងរក្សាសន្តិភាព ក្នុងប្រទេសលីបង់ភាគខាងត្បូង។ ប៉ុន្តែកិច្ចពិភាក្សាចរចាគ្នាទំាងនោះ បានជាប់គាំង...
បរទេស៖ កងទ័ពជើងទឹករបស់ប្រទេសចិន មានចំនួនច្រើនជាងកងទ័ពជើងទឹកអាមេរិក ប៉ុន្តែការព្យាករណ៍ថាមពលពណ៌ខៀវ ឬកងកម្លាំងជើងទឹក គឺទើបតែចាប់ផ្តើមលេចចេញ ជារូបរាងឡើងនៅពេលដែល ចិនធ្វើទំនើបកម្មយ៉ាងឆាប់រហ័ស ហើយសំខាន់ជាងនេះទៅទៀត គឺកសាងនាវាផ្ទុកយន្តហោះថ្មី និងនាវាវាយប្រហារធំ ៗ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា បន្ទាប់ពីរយៈពេលមួយខែ ដែលកងនាវាចរអាមេរិកបានធ្វើសមយុទ្ធ ដ៏ខ្លាំងក្លានៅសមុទ្រចិនខាងត្បូង,...
បរទេស៖ ស្ថានទូតជប៉ុនរបស់ប្រទេសមីយ៉ាន់ម៉ា បាននិយាយថា អ្នកកាសែតជប៉ុនម្នាក់ដែលត្រូវបាន ចាប់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺត្រូវបានចោទប្រកាន់ពី បទផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Yuki Kitazumi គឺជាអ្នកកាសែតបរទេសដំបូងគេ ដែលត្រូវបានគេចោទប្រកាន់ ចាប់ពីរដ្ឋប្រហារ។ គាត់ត្រូវបានចាប់ខ្លួនកាលពីខែមេសា ហើយគាត់បានជាប់ពន្ធនាគារ ចាប់តាំងពីពេលនោះមក។...
កំពង់ចាម ៖ លោក វេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងលោកស្រី នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២១នេះ បាននាំអំណោយសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ផ្ដល់ជូន លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩...
ភ្នំពេញ ៖ ក្មេងប្រុសអាយុប្រហែល៣ឆ្នាំដែលជា សះស្បើយពីជំងឺកូវីដ១៩បានធ្វើឲ្យមានការចាប់ អារម្មណ៍ខ្លាំងពីសាធារណជននោះ គឺរូបគេឆ្លងតែម្នាក់ឯងប៉ុណ្ណោះ ខណៈឪពុក-ម្តាយមិនបានឆ្លងជំងឺ នោះទេ។ រូបភាព២សន្លឹករបស់ក្មេងប្រុសនេះ បានចាប់អារម្មណ៍ខ្លាំងក្រោយដើរចេញមកពីមណ្ឌលព្យាបាលជំងឺកូវីដ១៩។ តាមការឲ្យដឹងពីឪពុក របស់ក្មេងប្រុស បានបញ្ជាក់ថា ម្ដាយ-ឪពុក របស់គេមិនមានវិជ្ជមានកូវីដ១៩ នោះទេ គឺក្មេងប្រុសនេះបានមកព្យាបាល ជាមួយមីងរបស់គេ ហើយបានជាសះស្បើយមុនម្តាយមីង៕
ភ្នំពេញ ៖ រដ្ឋបាលខេត្តសៀមរាប សម្រេចបិទខ្ទប់ការចេញ-ចូល ជាបណ្ដោះអាសន្នផ្សារចាស់ និងហាងថតរូបល្អពេញចិត្ត នៅផ្លូវស៊ីវត្ថា ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចាប់ពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ។ ការបិទនេះ ដោយសារនៅថ្ងៃទី៤ ឧសភា បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៤នាក់ និងបានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ក្នុងចំណោមអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៤នាក់ នោះ...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៦៧២នាក់ទៀត និងអ្នកស្លាប់កើនឡើង១១០នាក់។ បើតាមការប្រកាសរបស់ក្រសួង គិតមកដល់ថ្ងៃ៥ ឧសភា កម្ពុជា មានអ្នកជាសះស្បើយ សរុបចំនួន ៦០១៩នាក់ និងមានអ្នកជំងឺសរុប ចំនួន១៦៩៧១ករណី ៕
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាង អំណោយ ពី ហាងលក់ម្ហូបជប៉ុន សួស ស៊ីនីវ៉ា ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់បន្ថែមលើអាហាររូបត្ថម្ភរបស់សមាជិក ក៏ដូចជា ប្រើប្រាស់ជាប្រយោជន៍...
ភ្នំពេញ៖ ក្រសួងសុខាភិបាលនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសកំណត់យកខេត្តតាកែវ ខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺឲ្យអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព៕