បរទេស៖ ឯកអគ្គរដ្ឋទូតមីយ៉ានម៉ា ប្រចាំនៅអង្គការសហប្រជាជាតិ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ រដ្ឋសភាសហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះថា ទីក្រុងវ៉ាស៊ីនតោន គួរតែផ្តោតគោលដៅ លើក្រុមហ៊ុនប្រេងនិងឧស្ម័នដំណើរការដោយរដ្ឋ និងធនាគារកម្មសិទ្ធិរដ្ឋមួយ ដោយការដាក់ទណ្ឌកម្ម។ លោកឯកអគ្គរដ្ឋទូត Kyaw Moe Tun ជាតំណាងរបស់សមាជិករដ្ឋសភាជាប់ឆ្នោត ប្រឆាំងនឹងរបបសឹកយោធា របស់ប្រទេសមីយ៉ានម៉ា នោះ ក៏បានធ្វើការព្រមានថា វិបត្តិដែលបង្កឡើង...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឱ្យអភិបាលរាជធានី-ខេត្តណាចេញសេចក្ដីសម្រេចតម្រូវឱ្យប្រជាពលរដ្ឋធ្វើចត្តាឡីស័ក ពេលចូលមូលដ្ឋានរបស់ខ្លួន ត្រូវបញ្ឈប់ជាបន្ទាន់ និងសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋឡើងវិញ។ តាមរយៈសារសំឡេង នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្រោយបញ្ចប់បិទ ខ្ទប់ឆ្លងកាត់រាជធានី-ខេត្ត សម្ដេច ក៏បានប្រគល់ភារកិច្ចជូន...
បរទេស៖ប្រធានាធិបតី អាមេរិក លោក Joe Biden កាលពីថ្ងៃអង្គារម្សិលមិញ បានប្រកាសអំពីផែនការថ្មីមួយទៀត របស់ រដ្ឋាភិបាលអាមេរិក ក្នុងការចាក់វ៉ាក់សាំង ឲ្យបាន៧០ភាគរយ ទៅលើក្រុមមនុស្ស ពេញវ័យ ទាំងអស់នៅត្រឹមថ្ងៃទី៤ ខែកក្កដា ជាថ្ងៃបុណ្យឯករាជ្យ អាមេរិក។ ប្រធានាធិបតីអាមេរិក ដែលតែងតែ បានបញ្ជាក់ថាកិច្ចការងារ ប្រឆាំងកូវីដ គឺជាការងារអទិភាព...
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានឲ្យដឹងកាលពីថ្ងៃពុធថា ទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្រួលដល់ការសន្ទនាដោយផ្ទាល់រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Lavrov បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំជាមួយសមភាគីប៉ាឡេស្ទីនលោក រីយ៉ាដ អាល់ម៉ាលីគី នៅឯសន្និសីទកាសែតមួយថា “យើងនឹងធ្វើកិច្ចការនេះតាមរយៈកិច្ចប្រឹងប្រែងទ្វេភាគី និងក្នុងនាមជាសមាជិកនៃអ្នកសម្រុះសម្រួលអន្តរជាតិមជ្ឈិមបូព៌ា” ។ លោក Lavrov បានលើកឡើងថា កិច្ចពិភាក្សាដោយផ្ទាល់នឹងត្រូវបានធ្វើឡើង...
អូតាវ៉ា៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ថា ទូរទស្សន៍ CTV បានផ្សព្វផ្សាយឲ្យដឹងថា Ontario ជាខេត្តដែលមានពលរដ្ឋច្រើនបំផុតរបស់ប្រទេសកាណាដា ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន២.៩៤១នាក់ គិតត្រឹមព្រឹកថ្ងៃពុធ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើង ដល់១.២៥២.៨៩១នាក់ ។ ករណីថ្មីគិតត្រឹមថ្ងៃពុធ បានកើនឡើង សរុបមានអ្នកឆ្លងជំងឺ...
ឡុងដ៌៖ តួនាទីរបស់កងទ័ពជើងទឹក អង់គ្លេសនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក កំពុងត្រូវបាន“ ផ្លាស់ប្តូរជំហាន” ដោយសារតែបញ្ហាប្រឈម ដែលបង្កឡើងដោយមហិច្ឆតា ដែនសមុទ្រចិន នេះបើយោងតាមអ្នកវិភាគ សន្តិសុខ ដែលត្រូវបានសម្ភាស ដោយសារព័ត៌មានក្យូដូ។ បន្ទាប់ពីការធ្លាក់ចុះ តួនាទីរបស់ខ្លួន នៅក្នុងតំបន់ប្រទេសអង់គ្លេស បានត្រៀមខ្លួនរួចជាស្រេច ដើម្បីឱ្យមានការដាក់ពង្រាយជាប្រចាំ នៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក នេះបើយោងតាមការត្រួតពិនិត្យ គោលនយោបាយ...
ភ្នំពេញ ៖ ដោយមានព័ត៌មានផ្សាយថា អាជ្ញាធរស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានបំណងជម្លៀសអាជីវករលក់ខោអាវ លក់មាសនិងលក់អ្វីផ្សេងទៀតនៅផ្សារព្រែកតាមាក់ ទៅទីកន្លែងផ្សេងនោះ លោក ប៊ុន ផេង អភិបាលស្រុកបានបដិសេធចំពោះព័ត៌មាននេះថា ផ្សាយមិនពិតទេ។ ការមានព័ត៌មានផ្សាយមិនពិតនេះ ក្រោយអាជ្ញាធរ ស្រុកបានបង្កើតផ្សារបណ្តោះអាសន្នមួយទៀតនៅភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាលបង្កើតតូបលក់៣០០ ដោយតម្រូវឲ្យអាជីវករជាអ្នកលក់បន្លែ ត្រី សាច់ទៅលក់នៅទីនោះ ដើម្បីកាត់បន្ថយការឈឆ្លងជំងឺកូវីដ១៩។...
សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ សូមអំពាវនាវដល់សមាជិកសមាជិកា និងសាធារណជនទាំងអស់ ដែលមានបំណងចង់បរិច្ចាគ ឬជួយឧបត្ថម្ភដល់បងប្អូន ដែលជួបការលំបាកប្រចាំថ្ងៃខ្លាំង ក្នុងអំឡុងពេលបិទខ្ទប់ ប្រមាណ ៧០០គ្រួសារ រស់នៅក្នុងតំបន់ក្រហម រាជធានីភ្នំពេញ។ អំណោយក្នុងមួយកញ្ចប់ អាចផ្លាស់ប្តូរតាមលទ្ធភាពជាក់ស្តែង (តម្លៃប្រហែល ២០ ដុល្លារ) រួមមាន៖ អង្ករ ១០ គីឡូក្រាម ត្រីខ...
ភ្នំពេញ-ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១៖ ក្នុងបរិបទដ៏ចាំបាច់បំផុត ដើម្បីធ្វើឲ្យការទំនាក់ទំនង កាន់តែងាយស្រួល និងឆាប់រហ័ស សម្រាប់អតិថិជនរបស់ខ្លួន នៅទូទាំងប្រទេសកម្ពុជា ក្រុមហ៊ុន Smart Axiata បានផ្ដើមយុទ្ធនាការ «វិធី ៥ យ៉ាង ដើម្បីបន្តរក្សាទំនាក់ទំនងជានិច្ច» ក្នុងគោលបំណងណែនាំអតិថិជន ឲ្យស្គាល់អត្ថប្រយោជន៍ ជាច្រើនបន្ថែមទៀត។ អតិថិជនអាចស្វែងយល់បន្ថែម អំពីប្រូម៉ូសិនថ្មីៗ...
រ៉ង់ហ្គូន៖ រដ្ឋាភិបាលប៉ារ៉ាឡែល បានបង្កើតឡើងដោយកងកម្លាំងគាំទ្រ លទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារយោធា ដើម្បីប្រកួតប្រជែងជាមួយរបបយោធា ដែលកំពុងកាន់អំណាច បានឲ្យដឹងកាលពីថ្ងៃពុធថា ខ្លួនបានបង្កើតនូវអ្វីដែលគេហៅថា “កម្លាំងការពារប្រជាជន” ។ រដ្ឋាភិបាលរួបរួមជាតិបានឲ្យដឹងថា កម្លាំងការពារជាតិមាន គោលបំណងការពារអ្នកគាំទ្រ និងអ្នកដទៃទៀតពី អំពើហឹង្សាដោយពួកយោធា ប៉ុន្តែមិនបាននិយាយថា តើវានឹងចូលរួមក្នុងការតស៊ូប្រដាប់អាវុធ ជាមួយយោធាដោយស្មោះត្រង់នោះទេ ។ យោងតាមការចុះផ្សាយរបស់...