អាប៊ូចា៖ អភិបាលខេត្តមួយរូបបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារ ទូកមួយគ្រឿង ដែលបានក្រឡាប់ កាលពីសប្តាហ៍មុន នៅក្នុងទន្លេនីន នៅភាគខាងជើង ប្រទេសនីហ្សេរីយ៉ា បានកើនឡើងដល់ ៨១ នាក់ហើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សាកសពចំនួន ៨១ នាក់ត្រូវបានគេរកឃើញ ហើយមនុស្ស ២២ នាក់ត្រូវបានជួយសង្គ្រោះក្នុងកំឡុងពេលប្រតិបត្តិការ ជួយសង្គ្រោះ ដែលកំពុងបន្តនៅតំបន់...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង លោក សៀង ណាំ អ្នកដំណាងរាស្រ្តមណ្ឌល ខេត្តសៀមរាប នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២១ នេះ បានចុះសំណេះសំណាល និងនាំយកអំណោយរបស់ សម្ដេច ហ៊ុន សែន...
ប៉េកាំង ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ថា ទីភ្នាក់ងារអវកាសចិន បានប្រកាសថា យានអវកាសស្វ័យ ប្រវត្តិចំនួន០១គ្រឿង បានចតនៅឯស្ថានីយ៍ អវកាសថ្មី របស់ប្រទេសចិន នៅថ្ងៃអាទិត្យនេះ ដោយផ្ទុកឥន្ធនៈ និងសម្ភារៈផ្គត់ផ្គង់ សម្រាប់នាវិក នាពេលអនាគតរបស់ខ្លួន ។...
ហាណូយ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ថា លោក Nguyen Thanh Long រដ្ឋមន្រ្តីក្រសួងសុខាភិបាល វៀតណាម បានថ្លែងកាលពីថ្ងៃសៅរ៍ ថា ប្រទេសវៀតណាម បានរកឃើញវីរុសកូរ៉ូណាថ្មី ខុសគ្នាពីប្រទេសឥណ្ឌា និងចក្រភពអង់គ្លេស ដែលរាលដាលយ៉ាង...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស នៃប្រទេសប៉ាគីស្ថាន លោក Shah Mahmood Qureshi បានចូលរួម នៅក្នុងកិច្ចប្រជុំ មួយជាមួយ នឹងមេដឹកនាំ អ៊ីរ៉ាក់ជាច្រើននាក់ នៅក្នុងពេល ដែលលោកកំពុង ដំណើរទស្សនកិច្ច ជាផ្លូវការមួយនៅក្នុង ទីក្រុងបាដាដដោយសង្ឃឹម ក្នុងការពង្រឹង...
នៅរសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ មានបុរសម្នាក់ បានទៅយកសំណាក នៅមណ្ឌលសុខភាពគោករកា ខណ្ឌព្រែកព្នៅ រកឃើញវិជ្ជមានកូវីដ-១៩ ក៏បានធ្វើការគេចខ្លួន ដោយមិនទទួលយកការព្យាបាល បើទោះបីជាក្រុមគ្រូពេទ្យបានព្យាយាមបញ្ចុះបញ្ចូល ពន្យល់ហេតុផលយ៉ាងណាក៏ដោយ។ បន្ទាប់ពីបានទទួលការស្នើសុំ ឲ្យជួយអន្តរាគមន៍ពីក្រុមគ្រូពេទ្យ កម្លាំង គ-អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង អាវុធហត្ថខណ្ឌព្រែកព្នៅ សហការជាមួយក្រុមគ្រូពេទ្យក្រសួងសុខាភិបាល បានចេញ...
All-New Isuzu Mu-X 2022 ជារថយន្ត SUV ថ្មីចុងក្រោយបំផុត ដែលទើបដាក់បង្ហាញជាផ្លូវការ គឺពិតជាមាន បច្ចេកវិទ្យាថ្មីៗទំនើបជាច្រើន តាមខនសិប “Lead Your Way” ដែលនាំលោកអ្នកទៅកាន់ ភាពជោគជ័យ ជាមួយការរចនាថ្មី ទាំងស្រុង ទាំងក្នុង ទាំងក្រៅ ជាពិសេសបច្ចេកវិទ្យាទំនើប លើសគេដូចបានរៀបរាប់...
អតិថិជន របស់ភេសជ្ជៈគោជល់ បានដឹងហើយថាភេសជ្ជៈគោជល់ បានផ្តល់ជូននូវមហារង្វាន់ ដល់អតិថិជនរបស់ខ្លួន នូវទឹកប្រាក់ចំនួន មួយម៉ឺនដុល្លារ និងទឹកប្រាក់ដប់ដុល្លារ ប្រសិនបើលេខកូដ ដែលនៅជាប់នឹងប្រវិលកំប៉ុង ភេសជ្ជៈគោជល់ ត្រូវជាមួយលេខកូដ ដែលបានក្រឡុក ចាប់ក្នុងកម្មវិធីផ្សាយផ្ទាល់ របស់ភីអិនអិន «គោជល់លេខនាំសំណង»។ នៅថ្ងៃសុក្រ ទី២៨ ខែឧសភា កន្លងទៅនេះ លេខសំណាងទាំងប្រាំបីខ្ទង់ថ្មី បានរកឃើញទៀតហើយ។...
ភ្នំពេញ ៖ ស្ថានទូតអូស្ដ្រាលី ប្រចាំកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាល ខ្លួននឹងប្តេជ្ញាដំឡើង ថាមពលពន្លឺព្រះអាទិត្យ ចំនួន៤៥០មេហ្គាវ៉ាត់ ត្រឹមឆ្នាំ២០២២ ខាងមុខនេះ ។ តាមគេហទំព័រហ្វេសប៊ុក ស្ថានទូតអូស្ដ្រាលី នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា អូស្ដ្រា លីគាំទ្រ ថាមពលពន្លឺព្រះអាទិត្យ ចំនួន៤៥០មេហ្គាវ៉ាត់...
ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ មិនទាន់បញ្ចប់នៅឡើយទេ ពីព្រោះកម្ពុជានៅតែបន្តរកឃើញ តួលេខអ្នកឆ្លងជំងឺកូវីដ១៩ច្រើន ជារៀងរាល់ថ្ងៃ។ នេះបើយោងតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជានាថ្ងៃ៣១ ឧសភា។ លោកស្រីបញ្ជាក់ទៀតថា “ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ គឺមិនទាន់បញ្ចប់នៅឡើយទេ ពីព្រោះយើងនៅតែបន្តរកឃើញ តួលេខអ្នកឆ្លងជំងឺកូវីដ១៩...