ភ្នំពេញ៖ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ធ្វើការ បណ្តេញជនបរទេសសញ្ជាតិវៀតណាមចំនួន ១០៦នាក់ចេញពីកម្ពុជា ដោយសារពួកគេចូល មកធ្វើការដោយខុសច្បាប់។ នេះបើយោងតាម អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។ ក្រោយការបណ្តេញចេញ គឺជនជាតិវៀតណាមទាំងហាម ចូលកម្ពុជាវិញរយៈពេល៣ឆ្នាំ ។ ការបណ្តេញជនជាតិវៀតណាមទាំង ១០៦នាក់ បានធ្វើឡើងនៅ២កន្លែងផ្សេងគ្នា។ ដោយនៅព្រឹកថ្ងៃ១...
ភ្នំពេញ ៖ លោកត្រាំ អ៊ីវតឹក អតីតរដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលមរណភាព នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះដោយរោគាព៌ា ក្នុងជន្មាយុ៧២ឆ្នាំ ។ បើតាមហ្វេសប៊ុករបស់លោក សួន សេរីរដ្ឋា ជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ប្រចាំស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងនារសៀលថ្ងៃទី១ មិថុនា...
បរទេស ៖ ទីប្រឹក្សាសន្តិសុខជាតិម្នាក់ ក្នុងចំណោម ៥ នាក់ ដែលត្រូវបានតែងតាំង ក្នុងអាណត្តិរបស់អតីតប្រធានាធិបតី អាមេរិក ដូណាល់ត្រាំ គឺលោក Michael Flynn ហាក់ដូចជាបានលើកឡើងថា រដ្ឋប្រហារដូចនៅប្រទេស មីយ៉ាន់ម៉ា គួរតែកើតឡើងនៅក្នុងសហរដ្ឋអាមេរិក ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា...
ម៉ូស្គូ ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានលើកឡើងថា ប្រទេសរុស្ស៊ី នឹងសងសឹក ចំពោះរាល់សកម្មភាព ដែលមិនរាក់ទាក់ ពីសហភាពអឺរ៉ុប (EU) ប៉ុន្តែនៅតែត្រៀមខ្លួន សម្រាប់កិច្ចពិភាក្សា បើកចំហ ដោយផ្អែកលើសមភាព ។ លោក Lavrov បានថ្លែង នៅក្នុងពិធីបើក...
ភ្នំពេញ ៖ ខេត្តបន្ទាយមានជ័យ បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ចំនួន៣៩នាក់ និង អ្នកជាសះស្បើយ ៦៦នាក់ នៅថ្ងៃទី១ ខែមិថុនា ២០២១។
ភ្នំពេញ ៖ លោកស្រីអនុរដ្ឋមន្រ្តី ក្រសួងការបរទេស សហរដ្ឋអាមេរិក Wendy Sherman បានមកដល់ភ្នំពេញ ហើយត្រូវបានទទួល ដោយលោកឯកអគ្គរដ្ឋទូត W. Patrick Murphy ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជា បានឲ្យដឹងថា “លោកស្រីអនុរដ្ឋមន្រ្តី មកទស្សនកិច្ច នៅកម្ពុជា ថ្ងៃនេះ...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសកាតាលោក Lolwah Al-Khater បាននិយាយថា មានផែនការដើម្បីសាងសង់ផ្ទះ ឡើងវិញចំនួនជាង ៤៥ ០០០ ខ្នង ដែលត្រូវបានបំផ្លាញក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដោយថវិកាដែលផ្តល់ ដោយកាតាក្នុងរយៈពេលតែ ៦ ខែប៉ុណ្ណោះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Lolwah...
ម៉ូស្គូ៖ រដ្ឋមន្រ្តីការពារជាតិលោក Sergei Shoigu បានឲ្យដឹងថា ប្រទេសរុស្ស៊ី នឹងបង្កើតកងឯកភាព និងទ្រង់ទ្រាយថ្មីប្រមាណ ២០ នៅក្នុងស្រុកយោធាខាងលិចរបស់ខ្លួន នៅចុងឆ្នាំនេះ ដើម្បីប្រឆាំងនឹងការគំរាមកំហែង របស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ។ លោក Shoigu បានឲ្យដឹងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល របស់ក្រសួងការពារជាតិថា “សកម្មភាពរបស់សហសេវិក លោកខាងលិចរបស់យើង កំពុងបំផ្លាញប្រព័ន្ធសន្តិសុខពិភពលោក...
ភ្នំពេញ៖ ដោយមានការជួយសម្របសម្រួល របស់ស្ថានទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ី ពលករខ្មែរចំនួន១៨នាក់ ដែលបានមករស់នៅ និងធ្វើការខុសច្បាប់នៅម៉ាឡេស៊ី នឹងទៅដល់អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញតាមជើងយន្តហោះ អាកាសចរណ៍សិង្ហបុរីលេខ SQ158 នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៥និង៣៥នាទីល្ងាច។ នេះបើតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិ ៕
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងថា ចាប់ពីថ្ងៃទី១-១៥ ខែមិថុនា ឆ្នាំ២០២១ សាំងធម្មតាមានតម្លៃ៣.៨០០ ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូតវិញ ក្នុង១លីត្រ តម្លៃ៣.៤៥០រៀល ៕