ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៦៩នាក់ ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍២០ កុម្ភៈ មកពីខេត្តប៉ៃលិនចំនួន៦០នាក់ ស្រុកសំពៅលូនចំនួន១នាក់ ក្រុងបាត់ដំបងចំនួន៣នាក់ និងជាពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន៥នាក់ និងករណីជាសះស្បើយ ចំនួន១២នាក់។
ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានស្នើអភិបាលរាជធានី-ខេត្ត ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យធ្វើអនាម័យ ដាំដើមឈើ និងគ្រប់គ្រងទុកដាក់វេចខ្ចប់សំណល់រឹងត្រឹមត្រូវ ចៀសវាងដុត ឬបោះចោល ធ្វើឲ្យប៉ះពាល់ មនុស្ស សត្វ និងបរិស្ថាន។ តាមសេចក្ដីណែនាំរបស់ ក្រសួងបរិស្ថាន ស្ដីពី «ការរៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា»...
ភ្នំពេញ៖ រដ្ឋខេត្តស្វាយរៀង នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ម្នាក់ ឈ្មោះ ពេជ្រ ភឿន អាយុ៤២ឆ្នាំ បានទទួលមរណភាព ដោយសារជំងឺកូវីដ១៩។ រដ្ឋបាលខេត្តស្វាយរៀង មានការសោកស្ដាយជាពន់ពេក និងសូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំរកទីបំផុតគ្មាននេះ ជាមួយគ្រួសារសព ចំពោះការបាត់បង់សាច់ញាតិ ជាទីគោរពស្រឡាញ់ និងសូមបួងសួងដួងវិញ្ញាណក្ខន្ធលោក ពេជ...
ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានកំណត់លក្ខខណ្ឌបិទអាជីវកម្ម ឬព្យួរអាជ្ញាបណ្ណទេសចរណ៍ ចំពោះអាជីវកម្មទេសចរណ៍ណា ល្មើសនឹងវិធានការទប់ស្ដាត់ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះ ថ្នាក់ធ្ងន់ធ្ងរ ផ្សេងទៀត។ តាមសារាចរណែនាំរបស់ ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ លោក ថោង ខុន...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន១២នាក់ (ស្រី៦នាក់) នៅស្រុកស្រែអំបិល ខេត្តកោះកុងពាក់ព័ន្ធនឹងសហគមន៍ ២០កុម្ភៈ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១។
ភ្នំពេញ៖ រដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការត្រៀមបិទខ្ទប់ភូមិចំនួន០៣ នៅស្រុកសាលាក្រៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ការប្រកាសបិទនេះធ្វើឡើង បន្ទាប់ពីបានរកឃើញអ្នកឆ្លង មានការកើនឡើងជារៀងរាល់ថ្ងៃ នៅក្នុងភូមិសាស្រ្ត ភូមិផ្សាព្រំ ភូមិផ្សារព្រំជើង និងភូមិអូឈើក្រំ តាមខ្នងផ្ទះមួយចំនួន ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ការប្រកាសបិទខ្ទប់នេះ គឺចាប់អនុវត្តន៍ចាប់ពីថ្ងៃទី៤...
ករណីវិវាទរវាងជនជាតិបារាំង លោក Eric Vieux de Morzadec និង ពលរដ្ឋខ្មែរឈ្មោះ សុខ សុភ័ស្ស ភេទប្រុស និងម្តាយឈ្មោះ សុខ សុភឿន ត្រូវបានដោះស្រាយបញ្ចប់តាមគោលការណ៍ ឈ្នះ-ឈ្នះ សម្តេចតេជោ ដែលភាគីទាំង២ បានស្ម័គ្រចិត្តផ្តិតមេដៃបញ្ចប់នៅលើ “កិច្ចសន្យាសះជា និងបញ្ចប់វិវាទ” នៅថ្ងៃទី...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៦០នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ។
ភ្នំពេញ៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្រុមការងារបានបន្ត រកឃើញអ្នកឆ្លងថ្មីចំនួន២៥ នាក់ និងមានអ្នកជំងឺកូវីដ១៩ ចំនួន១០៧នាក់ (ស្រី ៥៤នាក់)ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះ វិញប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន ។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣៣នាក់ ក្នុងនោះ ស្រុកកំពង់សៀម ០៤នាក់, ស្រុកព្រៃឈរ ០១ ស្រុកបាធាយ ០៩នាក់, ស្រុកជើងព្រៃ ១៩នាក់ និងករណីជាសះស្បើយចំនួន ៣៧នាក់ ក្នុងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។