ភ្នំពេញ ៖ ការឈប់ធ្វើ ជាប្រធានប្រតិបត្តិ នៃចលនាយុវជន អតីតបក្សសង្រ្គោះជាតិ នៅកូរ៉េខាងត្បូងរបស់លោក យឹម ស៊ីណន ដោយសារតែ ការចប់អាណត្តិ ក្រោយលោកបានកាន់ រយៈពេល២អាណត្តិ(៤ឆ្នាំ)មកនេះ ។ នេះបើតាម ការបង្ហាញក្នុងហ្វេសប៊ុកផ្ទាល់ ខ្លួនលោក នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ។ បើតាមហ្វេសប៊ុករបស់លោក...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២១នេះ ក្នុងកិច្ចប្រជុំជាមួយសមាគមសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ តាមរយៈប្រព័ន្ធវីដេអូZoom បានស្នើដល់សមាគម សូមបន្តជួយឧបត្ថមគាំទ្រដល់ការរៀបចំនូវមន្ទីពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ ឲ្យប្រែក្លាយទៅជាកន្លែងសម្រាប់ព្យាបាលជំងឺកូវីដ-១៩ កម្រិតធ្ងន់ និងជាកន្លែងសង្រ្គោះបន្ទាន់ សម្រាប់អ្នកដែលមានវិជ្ជមានកូវីដ-១៩ ផងដែរ។ លោកអភិបាលខេត្ត បានបញ្ជាក់ថា...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ បានប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom។ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា...
បរទេស៖នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន លោក Yoshide Suga នៅសប្តាហ៍នេះ បានប្រកាសអំពីផែនការមួយដែលរដ្ឋាភិបាល របស់លោកនឹង ធ្វើការបរិច្ចាគប្រាក់ប្រមាណជា៨០០លានដុល្លារ បន្ថែមទៀត ជូនទៅដល់កម្មវិធីចែកជូនវ៉ាក់សាំង ដោយឥតគិតថ្លៃរបស់ WHO ដែលមានឈ្មោះថា COVAX។ កន្លងមកប្រទេសជប៉ុនធ្លាប់ បានប្រកាសបរិច្ចាគប្រាក់ ប្រមាណជា២០០លានដុល្លារម្តងហើយទៅឲ្យកម្មវិធី COVAXហើយប្រទេសជប៉ុនដដែលនេះ ក៏នឹងត្រៀមខ្លួនក្នុងការប្រកាសបរិច្ចាគ ជាវ៉ាក់សាំងជាច្រើនទៀត ទៅឲ្យកម្មវិធីនេះផងដែរបន្ថែមពី ថវិកាទាំងអស់នេះ។...
បរទេស៖ប្រទេសវៀតណាមយោងតាម ការបញ្ជាក់ដោយ CNA នៅថ្ងៃពុធនេះបានឥ្យដឹងថាបានប្រកាសឲ្យដំណើរការ ឡើងវិញនូវជើងហោះហើរ អន្តរជាតិទាំងឡាយមកកាន់ ទីក្រុងធំរបស់ខ្លួន ទាំងហានូយនិងហូជីមិញផងដែរ។ ការប្រកាសនេះធ្វើឡើងតែប៉ុន្មាន ថ្ងៃប៉ុណ្ណោះបន្ទាប៉ពីវៀតណាម បានប្រកាសបិជើងហោះហើរ អន្តរជាតិទាំងឡាយទៅកាន់ទីក្រុងធំៗ របស់ខ្លួនជាពិសេសអាកាសយានដ្ឋានអន្តរជាតិ Noi Bai របស់ក្រុងហានូយចាប់ពី ថ្ងៃចន្ទរហូតទៅដល់ថ្ងៃទី១៤ខែមិថុនា។ ទោះបីជាយ៉ាងណាក្តីអជ្ញាធរអាកាសចរស៊ីវិល មិនបានធ្វើការប្រកាសលំអិតអំពីមូលហេតុដែលបានទាមទារឲ្យការហោះហើរត្រឡប់មកដំណើរការ វិញមុនផែនការនោះទេប៉ុន្តែគេអាចមើលឃើញថា ការវាយប្រហារសា ជាថ្មីដោយកូវីដនិងការរាតត្បាតភាគច្រើនលើកនេះគឺសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍...
បរទេស៖អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានមានប្រសាសន៍ថា សម្ពន្ធមិត្តចាំបាច់ត្រូវតែចូលរួម ក្នុងការប្រមូលធនធានឲ្យមានប្រសិទ្ធភាពខ្លាំងឡើង ស្របពេលដែលរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ ត្រៀមធ្វើកិច្ចប្រជុំនៅថ្ងៃអង្គារ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គការណាតូ លោក Stoltenberg បានមានប្រសាសន៍ នៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃអង្គារថា “ក្នុងពិភពលោកមានការប្រកួតប្រជែងនិងរឿងមិនអាចប៉ាន់ស្មានទុកមុនកាន់តែច្រើននោះ យើងត្រូវការភាពសាមគ្គីអន្តរអាត្លង់ទិក គឺអឺរ៉ុបនិងអាមេរិកខាងជើង ឈរនៅជាមួយគ្នាយ៉ាងរឹងមាំនៅណាតូ ដូច្នេះគោលដៅនៃគំនិតផ្តួចផ្តើមឆ្នាំ២០៣០ណាតូរបស់យើង នឹងត្រៀមរៀបចំសម្ពន្ធភាពរបស់យើងសម្រាប់អនាគត”។...
វ៉ាស៊ីនតោន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានចុះផ្សាយនៅថ្ងៃពុធនេះថា ប្រទេសចិន និងសហរដ្ឋអាមេរិក បានបញ្ជាក់ពីសារៈសំខាន់នៃចំណងទាក់ទងសេដ្ឋកិច្ចទ្វេភាគី បន្ទាប់ពីកិច្ចពិភាក្សាជាវីដេអូរវាងឧបនាយករដ្ឋមន្រ្តីចិនលោកលីវ ហេ និងរដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen ។ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួបានឲ្យដឹងថា“ ភាគីទាំងពីរជឿជាក់ថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងចិន និងសហរដ្ឋអាមេរិក មានសារៈសំខាន់ណាស់” ដោយបន្ថែមថា អ្នកទាំងពីរមានការផ្លាស់ប្តូរគ្នាយ៉ាងទូលំទូលាយលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។ នៅក្នុងនោះដែរ ទីភ្នាក់ងារព័ត៌មានចិន...
បរទេស៖ ក្រសួងសុខាភិបាលប្រទេសវៀតណាម បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនកំពុងពិចារណាលើការផ្តល់ការយល់ព្រមសម្រាប់ប្រើប្រាស់បន្ទាន់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ស៊ីណូហ្វាម របស់ប្រទេសចិន។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យផ្នែករដ្ឋបាលផ្នែកឱសថរបស់ប្រទេសវៀតណាមបាននិយាយថាអ្នកជំនាញកំពុងធ្វើការសូម្បីតែក្នុងអំឡុងពេលចុងសប្តាហ៍ដើម្បីវាយតម្លៃឯកសារទៅលើវ៉ាក់សាំងនេះ ហើយក៏មានទំនាក់ទំនងជាមួយជនជាតិចិនផងដែរដើម្បីស្វែងរកព័ត៌មានដែលបាត់។ វ៉ាក់សាំងនេះត្រូវបានអនុម័តដោយប្រទេសចិនកាលពីខែធ្នូ និងដោយអង្គការសុខភាពពិភពលោកសម្រាប់ការប្រើប្រាស់ជាបន្ទាន់កាលពីខែមុន។ ប្រទេសនិងដែនដីចំនួន ៤២ ហើយ កំពុងប្រើប្រាស់វ៉ាក់សាំងរបស់ប្រទេសចិនេះ ដែលក្នុងនោះមាន...
ភ្នំពេញ ៖ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍នៅម៉ោង៦ព្រឹក លើផ្លូវលំ ត្រង់ចំណុចភូមិច្បារច្រុះ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺបានធ្វើឲ្យកម្មករ-កម្មការិនីជិះក្នុងរថយន្ត២នាក់រងរបួសនោះ ត្រូវបានក្រុមគ្រូពេទ្យពិនិត្យ និងធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ លទ្ធផលបានបង្ហាញថា មានកម្មករ៥នាក់បានផ្ទុកជំងឺកូវីដ១៩។ នេះបើតាមការផ្សាយរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងបង្កឡើងដោយរថយន្តដឹកកម្មករគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ ថុល ឆៃ...
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ស្ថានទូតចិន ប្រចាំកម្ពុជា នៅថ្ងៃព្រហស្បត្តិ៍ ទី៣ ខែមិថុនា ឆ្នាំ២០២១បានសម្តែងនូវមោទកភាពរបស់ខ្លួន ដោយបានឃើញយ៉ាងប្រត្យក្រ នូវដំណើរការនៃការរីកចម្រើនលើការកសាងផ្លូវល្បឿនលឿន ភ្នំពេញ ព្រះសីហុន ដែលសម្រេចបាន៥១ភាគរយ ទោះស្ថិតក្នុងដំណាក់កាល រីករាលដាលជំងឺកូវីដ១៩ យ៉ាងណាក្តី។ លោក វ៉ាង ដេស៊ុន ប្រធានការិយាល័យនយោបាយ អមស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានលើកឡើងថា...