ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៣២នាក់ ក្នុងនោះស្រុកព្រៃឈរ ១៥នាក់ ស្រុកកងមាស ០១នាក់ ស្រុកបាធាយ ០៥នាក់ ស្រុកជើងព្រៃ ១០នាក់ និងមកពីខេត្តកំពត ០១នាក់ ក្នុងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១។
ភ្នំពេញ៖សម្តេចហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានជួប សន្ទនាការងារជាមួយ លោក វឿង ឌីញ ហ្វេ ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ នៅក្នុងកិច្ចសន្ទនានោះថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងពីរវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើនលើគ្រប់វិស័យ ដែលប្រទេសទាំងពីរសម្រេចបានទាំងក្នុងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក្រោមកិច្ចសហប្រតិបត្តិការដ៏ល្អ ជាប្រពៃណីនិងមិត្តភាពដែលមានតាំងពីរយូរមកហើយនោះ។ សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ...
ភ្នំពេញ ៖ លោក សយ សុភាពបានលើកជាសំណួរបែបឆ្ងល់ថា ទៅអាចទៅរួចទេដែលឲ្យអ្នករស់នៅលើផ្ទៃទឹកនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញរុះរើមកនៅលើគោកវិញនោះ?។ “ទៅរួចទេ? បើតាមប្រវត្តិសាស្ត្រ ពួកគេរស់នៅបែបនេះរាប់សតវត្សរ៍មកហើយៗ ក៏ប្រកបរបរបែបនេះដែរ។ ម្យ៉ាងមិនមែនខ្មែរទាំងអស់ទេ?”។ នេះសំណួររបស់លោក សយ សុភាព។ លោកបញ្ចេញមតិបន្តថា ដោយឡែកសំណង់រញ៉េរញ៉ៃនៅក្បាលស្ពានព្រះមុន្នីវង្សខាងកើតគិតម៉េចដែរ ? បើនិយាយពីបរិស្ថានវិញ មហាស្មោគគ្រោកណាស់ សំរាមគរពេញច្រាំងទន្លេហើយហូរចូលទន្លេបាកសាក់ក្រោមទៀត។ នាថ្ងៃទី២ មិថុនា...
ស្វាយរៀង៖លោក ម៉ែន វិបុលអភិបាលខេត្តស្វាយរៀង នៅថ្ងៃទី៣ខែមិថុនាឆ្នាំ២០២១បានអញ្ជើញទទួលយកអំណោយមី និងសម្ភារៈអនាម័យពី សាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ។ លោកអភិបាលខេត្តក៏បានថ្លែង នូវការអរគុណចំពោះលោក ឌិន ស៊ីវុទ្ធី ប្រធានសាលាដំបូងខេត្ត និងលោកខាំ សុផារី ព្រះរាជ្ញាអាជ្ញាអមសាលាដំបូងខេត្ត និងសហការី ដែលបាននាំយកនូវសម្ភារៈប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ជូនដល់រដ្ឋបាលខេត្តស្វាយរៀង នៅពេលនេះ គឺបានបញ្ជាក់ឱ្យឃើញពីទឹកចិត្តសប្បុរសធម៌...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសរកឃើញ អ្នកឆ្លងជំងឺកូវី១៩ថ្មី ចំនួន៧២៩នាក់ទៀត ជាសះស្បើយចំនួន ៧២១នាក់ និងស្លាប់៦នាក់។ ក្នុងចំណោមនោះ មានករណីឆ្លងសហគមន៍៧០០នាក់ និងអ្នកដំណើរពីបរទេស២៩នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៣២១៨៩នាក់ អ្នកជាសះស្បើយចំនួន២៤៧៦៣នាក់ និងអ្នកស្លាប់ចំនួន២៣៦នាក់៕
ភ្នំពេញ៖ អាហារសម្រន់ ផ្លែឈើ និង ភេសជ្ជៈ ប្រចាំថ្ងៃ ជាអំណោយរបស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និង លោកជំទាវ ពេជ្រ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច តេជោ (TYDA)...
ភ្នំពេញ ៖ ក្នុងខែឧសភា ឆ្នាំ២០២១នេះ អ្នកចិញ្ចឹមត្រីដែលជាសមាជិករបស់សមាគមវារីវប្បករនៅកម្ពុជាលក់ត្រីចេញមិនដល់២០ភាគរយ ពោលត្រី១ម៉ឺនតោនលក់ចេញ មិនដល់២ពាន់តោន ខណៈតម្លៃលក់មិនទាន់បានរួចថ្លៃដើមផលិតនៅឡើយ ជាហេតុធ្វើឲ្យជួបហានិភ័យ ហើយត្រូវបង្ខំចិត្តផ្អាកចិញ្ចឹមដើម្បីយកថវិកាពីការលក់ត្រីសងធនាគារ ។ អ្នកនាំពាក្យសមាគមវារីវប្បករនៅកម្ពុជាថ្លែងថា អ្នកចិញ្ចឹមត្រីកំពុងជួបហានិភ័យដោយសារត្រីនាំចូលពីវៀតណាមនៅតែមានចំនួនច្រើនផង និងពេលកំពុងជួបវិបត្តិកូវីដ១៩ផងមិនមានអ្នកមកទិញត្រីដើម្បីយកទៅធ្វើម្ហូបក្នុងពិធីរៀបការ និងកម្មវិធីផ្សេង ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមវារីវប្បករនៅកម្ពុជានាថ្ងៃ២ មិថុនា បានឲ្យដឹងថា ក្នុងចំណោមលក់ត្រីចេញមិនដល់២០ភាគរយសម្រាប់ខែឧសភានេះ គឺរាប់ទាំងត្រីដែលនៅសល់ក្នុងខែមេសា និងត្រីល្មមចាប់លក់ក្នុងខែឧសភា។...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា កងកម្លាំងយោធានៃប្រទេសរុស្សី ត្រូវបានគេដឹងថា គ្រោងនឹងបង្កើតអង្គភាពយោធាថ្មីប្រមាណជា ២០ថ្មីបន្ថែមទៀត នៅភាគខាងលិចនៃប្រទេសក្នុងឆ្នាំនេះ។ ប្រភពដដែលបានឲ្យដឹងទៀតថា អង្គភាពទាំងនោះនឹងប្រើប្រាស់ ក្នុងគោលបំណងធំប្រឈមមុខ ទៅនឹងការកើនឡើងនៃការគម្រាមកំហែង របស់អង្គការណាតូ។ សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយលោករដ្ឋមន្ត្រីការពារជាតិរុស្សី Sergei Shoigu ក៏បានលើកឡើងអំពីសំពាធ ដែលត្រូវបានធ្វើឡើងតាមរយៈ ការបង្កើនចំនួនជើងហោះហើរ ដោយយន្តហោះទំលាក់គ្រាប់បែក...
កាប៊ុល៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃពុធនេះបានឲ្យដឹងដថា កងកម្លាំងយោធាអាមេរិក នៅក្នុងមូលដ្ឋានទ័ពអាកាស Bagram ត្រូវបានគេដឹងថា នឹងប្រគល់ទីតាំងនេះទៅឲ្យ រដ្ឋាភិបាលអាហ្គានីស្ថានវិញ ទាំងស្រុងក្នុងរយៈពេល ២០ថ្ងៃទៀត។ សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយមន្ត្រីយោធាអាមេរិក កាលពីថ្ងៃអង្គារម្សិលមិញបានបញ្ជាក់ទៀតថា វាគឺជាប្រតិបត្តិការដែលស្រប ទៅនឹងផែនការរបស់ រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ក្នុងការដកទ័ពអាមេរិកឲ្យអស់ពី ក្នុងប្រទេសមួយនេះត្រឹមថ្ងៃទី១១ ខែកញ្ញាខាងមុខ។ គួរឲ្យដឹងដែរថាទីតាំងមូលដ្ឋានទ័ព...
ញូវយ៉ក៖ តម្លៃប្រេងបានកើនឡើង កាលពីថ្ងៃអង្គារបន្ទាប់ពី បណ្ដាប្រទេសអ្នកផលិតធំៗ បានយល់ព្រមរក្សាយុទ្ធសាស្ត្រ ទិន្នផលបច្ចុប្បន្នរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រេងឆៅខាងលិចនៅរដ្ឋតិចសាស់ សំរាប់ចែកចាយនៅខែកក្កដា បានបន្ថែម ១,៤ ដុល្លារសហរដ្ឋអាមេរិក ដល់ត្រឹម ៦៧,៧២ ដុល្លារអាមេរិក ក្នុងមួយបារ៉ែល នៅផ្សារដោះដូរទំនិញក្រុងញូវយ៉ក។ ប្រេងឆៅប្រភេទ Brent សម្រាប់ចែកចាយនៅខែសីហា បានកើនឡើង...