បរទេស ៖ អ្នកនយោបាយប្រឆាំង ដ៏ល្បីម្នាក់របស់ប្រទេសរុស្សី ដែលត្រូវបានចាប់ឃុំខ្លួន អស់រយៈពេល២ថ្ងៃ កាលពីសប្តាហ៍មុននោះគឺត្រូវបានគេដឹងថា នៅថ្ងៃចន្ទនេះបានសម្រេចចិត្ត ចាកចេញពីប្រទេសរុស្សី ហើយទៅកាន់ប្រទេស អ៊ុយក្រែន។ យោងតាមការប្រកាស ដោយហ្វេសប៊ុក លោក Dmitry Gudkov បានបញ្ជាក់ថា ប្រសិនបើលោកមិនចាកចេញ ពីប្រទេសទេនោះករណីឧក្រិដ្ឋកម្ម ដែលជាការរៀបចំឡើង ដោយវិមានក្រមឡាំងនឹងបន្តកើតឡើង ចំពោះរូបគាត់នឹងបន្តកើតឡើង...
ស៊ីដនី ៖ រដ្ឋមន្រ្តីពាណិជ្ជកម្ម មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក បានព្រមព្រៀងគ្នា លើការសម្រេចបាននូវការងើបឡើងវិញ ផ្នែកសេដ្ឋកិច្ចដ៏ខ្លាំងក្លា ពីជំងឺរាតត្បាត ដោយចាប់ផ្តើមពីការពន្លឿន ការចែកចាយវ៉ាក់សាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានក្យូដូជប៉ុន ។ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកចំនួន ២១រូប ដែលបង្កើតជាកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក បានជួបគ្នានៅពេល មានការរីករាលដាល នៃជំងឺរាតត្បាត ដោយមានប្រទេស...
ភ្នំពេញ ៖ លោក គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានចោទសួរថា តើថវិកាលក់ប័ណ្ណនាឡិកា របស់លោក សម រង្ស៊ី ប្រើប្រាស់ចំគោលដៅឬទេ? ព្រោះថា នាពេលកន្លងមក មូលនិធិជាច្រើនត្រូវបាន សម រង្ស៊ី ចាយវាយគ្មានប្រសិទ្ធភាព ។ ការលើកឡើងរបស់...
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ក្នុងកិច្ចប្រជុំពិភាក្សា នាព្រឹកថ្ងៃចន្ទ ទី០៧ខែមិថុនា ឆ្នាំ២០២១នេះ លោក បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់អង្គការអន្តរជាតិ ខាងការងារ (ILO) ដែលកន្លងមកក៏ដូចជាពេលបច្ចុប្បន្ននេះ នៅតែផ្តល់ការជួយជ្រោមជ្រែងគាំទ្រ ដល់ ប.ស.ស. ទាំងផ្នែកបច្ចេកទេស ការបណ្តុះបណ្តាល ទៅលើផ្នែកធនធានមនុស្ស រួមទាំងផ្នែកហិរញ្ញវត្ថុ ជាដើមផងដែរ ដែលបង្ហាញឱ្យឃើញ អំពីការបង្កើនកិច្ចសហប្រតិបត្តិការ រវាង ប.ស.ស. ជាមួយនឹងអង្គការអន្តរជាតិ ខាងការងារ (ILO) កាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ក្នុងការបំពេញការងារ ជាមួយគ្នា ប្រកបដោយនិរន្តរភាព និងជោគជ័យបន្ថែមទៀត នាពេលខាងមុខ។ លោក ប្រតិភូរាជរដ្ឋាភិបាល ក៏បានថ្លែងឡើងផងដែរថា កិច្ចប្រជុំនាព្រឹកនេះ គឺជាកិច្ចពិភាក្សាដ៏សំខាន់មួយ ដែលផ្តោតទៅលើចំណុចមួយចំនួន រួមមានជាអាទ៍៖ ១). គម្រោងស្តីពី ការសិក្សា និងការវាយតម្លៃរបបធានារ៉ាប់រងសុខភាពនៃ ប.ស.ស. ២). ការសិក្សាស្រាវជ្រាវអំពី “អនុលោមភាព នៃច្បាប់ស្តីពី របបសន្តិសុខសង្គម” ៣). ការគាំទ្រលើយុទ្ធនាការ ផ្សព្វផ្សាយអំពីរបបសន្តិសុខ សង្គមផ្នែកប្រាក់សោធន សម្រាប់កម្មករនិយោជិត ៤). វគ្គបណ្តុះបណ្តាលស្តីពី គោលការណ៍ណែនាំ នៃអភិបាលកិច្ចល្អ របស់សមាគមសន្តិសុខ សង្គមអន្តរជាតិ (ISSA) ៥). ការគាំទ្រ សម្រាប់ការអភិវឌ្ឍសមត្ថភាពផ្នែកវាយតម្លៃ ហានិភ័យហិរញ្ញវត្ថុ និងផ្នែកវិនិយោគមូលនិធិ សន្តិសុខសង្គមនៃ ប.ស.ស. ៦). ការធ្វើបទបង្ហាញស្តីពី “ផែនការលម្អិតផ្នែកអភិវឌ្ឍន៍ ករណីប្រតិបត្តិការ នៃគម្រោងទំនើបភាវូបនីយកម្ម” ៧). ការអនុវត្តគម្រោងទំនើប ភាវូបនីយកម្មដំណាក់កាលទី២ លោកប្រត្តិភូរាជរដ្ឋាភិបាល បានថ្លែងបញ្ជាក់ទៀតថា កិច្ចប្រជុំពិភាក្សាពេញមួយព្រឹកនេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការស្វែងយល់អំពីគ្នា ឱ្យកាន់តែស៊ីជម្រៅទៅលើ...
ភ្នំពេញ៖ ដោយសារមើលឃើញលោក សម រង្ស៊ី ឧស្សាហ៍បង្កើតព្រឹត្តិការណ៍នានា ប្រមូលថវិកាក្នុងន័យជួយទ្រទ្រងផ្នែក ផ្សេងរបស់អតីតគណបក្សសង្រ្គោះជាតិ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានថ្លែងថា ក្រោមរូបភាពថ្មីមួយទៀតរបស់លោក សម រង្ស៊ី បង្កើតយុទ្ធនាការលក់ប័ណ្ណនាឡិកា ៥ដុល្លារនេះ គឺជាមុខរបរថ្មីមួយទៀតហើយ ដែលជាការបោកប្រាស់ពលរដ្ឋ។ លោក ពេជ្រ ស្រស់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន...
ហាណូយ៖ យោងតាមក្រសួងសុខាភិបាល ប្រទេសវៀតណាម បានកត់ត្រាចំនួន ២០៦ ករណីនៃការការពារជំងឺកូវីដ-១៩ កាលពីថ្ងៃអាទិត្យ ដែលរួមមានការឆ្លងក្នុងស្រុកចំនួន ២០១ និងការនាំចូលចំនួន ៥ ករណី ដែលសរុបកើនឡើងដល់ចំនួន ៨,៧៤៧នាក់ ។ ក្នុងចំណោមករណីសហគមន៍ចំនួន ១២១ ករណីត្រូវបានរកឃើញនៅភាគខាងជើងនៃខេត្ត Bac Giang ដែលជាចំណុចឆ្លងរាលដាលនៃជំងឺរាតត្បាត ៤០ករណីនៅជិតខេត្ត...
ប៉េកាំង៖ យ៉ាងហោចណាស់ ៧០ភាគរយ នៃចំនួនប្រជាជនគោលដៅ នៅក្នុងប្រទេសចិន ត្រូវបានគេរំពឹងថា នឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅដំណាច់ឆ្នាំនេះ នេះបើយោងតាមមន្ត្រីនៃ គណៈកម្មាធិការសុខភាពជាតិ (NHC) ។ លោក Zeng Yixin អនុប្រធាន NHC បានប្រាប់ស៊ីនហួនៅក្នុងបទសម្ភាសន៍ នាពេលថ្មីៗនេះថាករណីឆ្លងជំងឺកូវីដ-១៩ ដែលត្រូវបានរាយការណ៍ ក្នុងពេលថ្មីៗនេះបានបង្ហាញថា ស្ថានភាពបង្ការនិងគ្រប់គ្រង...
ភ្នំពេញ៖ថ្ងៃទី៤មិថុនាឆ្នាំ២០២១- សែលកាត ដែលបានចាប់ដៃគូ សហការជាមួយ លោកគ្រូ ឃីម សុខហេង ដើម្បីផ្តល់ជូនដល់អតិថិជនរបស់ខ្លួន នូវមាតិកាអប់រំតាមអនឡាញដ៏សម្បូរបែប ដើម្បីជួយបង្កើននូវជំនាញទន់ និងឱកាសស្វែងរក ការងារដ៏សមប្រកប។ ឥឡូវនេះ អតិថិជន សែលកាត អាចរីករាយជាមួយ ការទស្សនាវីដេអូដល់ទៅ 200ឃ្លីប ដោយឥតគិតថ្លៃ នៅលើកម្មវិធី KHiM SOK...
នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ2021 ក្រុមហ៊ុន សែលកាត (Cellcard) ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានរៀបចំនូវព្រឹត្តការណ៏ ប្រគល់រង្វាន់ធំ គឺរថយន្ត MG ZS សេរ៊ីឆ្នាំ 2021 ថ្មីស្រឡាង ១ គ្រឿង ព្រមទាំងធ្វើការប្រគល់រង្វាន់ម៉ូតូ Yamaha X Ride ចំនួន ៦ គ្រឿង ជូនដល់អតិថិជន ដែលមានសំណាងឈ្នះ ពីកម្មវិធីភ្ជាប់គម្រោងដើម្បីឈ្នះ! នៅការិយាល័យកណ្តាល របស់ក្រុមហ៊ុន...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា កងកម្លាំងជើងទឹកនៃប្រទេសអេហ្ស៊ីប និងប្រទេសបារាំង បានបើកសមយុទ្ធយោធា រួមគ្នា មួយនៅក្នុងតំបន់សមុទ្រមេឌីទែរ៉ាណេ ដោយមានការចូលរួមទាំងកងកម្លាំង ទ័ពអាកាសផង ព្រមជាមួយនឹងអាវុធ អេឡិកត្រូនិកផង ។ សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយកងកម្លាំងយោធា នៃប្រទេសអេហ្ស៊ីប បានបញ្ជាក់ទៀតថា សមយុទ្ធយោធាលើកនេះ មានការចូលរួមទាំង...