ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០១នាក់ ដែលជាអ្នកដំណើរពី ខេត្តកណ្ដាល ។ សូមបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តស្ទឹងត្រែង មានអ្នកឆ្លងជំងឺកូវីដ១ សរុបចំនួន១៥នាក់ ក្នុងនោះបានព្យាបាលជា សះស្បើយចំនួន ៧នាក់...
បរទេស៖ អាជ្ញាធរសុខាភិបាល ប្រទេសថៃ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺ Covid-19 ចំនួន ៤៣ នាក់ទៀត នៅថ្ងៃព្រហស្បតិ៍ ដែលនាំឱ្យចំនួនអ្នកស្លាប់ នៅក្នុងប្រទេសថៃកើនដល់ ១ ៣៧៥ នាក់ និងរកឃើញអ្នកឆ្លងថ្មីចំនួន ២ ៣១០ នាក់ទៀត ដូច្នេះករណីឆ្លងវីរុសនៅប្រទេសថៃ សរុប ចាប់តាំងពីការឆ្លងរាលដាល គឺបានកើនឡើងដល់...
បរទេស៖កាលពីថ្ងៃពុធម្សិលមិញនេះ រដ្ឋាភិបាលអាមេរិកត្រូវបានគេដឹងថា បានរៀបចំកិច្ចការងារក្នុងការបង្កើន ចំនួនវ៉ាក់សាំងដែលត្រូវប្រើប្រាស់សម្រាប់ ជួយទៅដល់បណ្តាប្រទេសលើ លោកប្រមាណជា ៥០០លានដូស។ កញ្ចប់វ៉ាក់សាំងនេះ នឹងត្រូវចែកចាយទៅកាន់ប្រទេសចំនួនជាង១០០ដែលខ្វះ ខាតវ៉ាក់សាំងហើយវានឹងត្រូវអនុវត្តការងារនេះក្នុងរយៈ ពេលយ៉ាងហោចណាស់២ឆ្នាំ ដែលឆ្នាំដំបូងខ្លួននឹងជំនួយចេញ២០០លានដូស ហើយបន្តចែកចាយ៣០០លានដូស ទៀតនៅឆ្នាំបន្ទាប់។ វ៉ាក់សាំងទាំងនោះក៏ត្រូវបានដឹងដែរថា នឹងធ្វើការចែកចាយភាគច្រើនទៅកាន់ បណ្តាប្រទេសដែលមានប្រាក់ចំណូលទាប ជាពិសេសគឺធ្វើឡើងតាមរយៈកម្មវិធី COVAX ដែលជាកម្មវិធីគ្រប់គ្រងដោយ អង្គការសុខភាព ពិភពលោកឬ...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Lloyd Austin បានចេញសេចក្តីណែនាំផ្ទៃក្នុងមួយដើម្បីធ្វើឱ្យបណ្តាញសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកប្រសើរឡើង និងជំរុញការរាំងស្ទះដើម្បីដោះស្រាយបញ្ហាប្រឈមសន្តិសុខ ជាមួយប្រទេសចិន បានប្រសើរជាងមុន។ សារាចរណែនាំ គឺផ្អែកលើអនុសាសន៍ចុងក្រោយពីក្រុមការងាររបស់ក្រសួងការពារជាតិ ស្តីពីប្រទេសចិន ដែលការដាក់ឱ្យដំណើរការត្រូវបានប្រកាសក្នុងខែកុម្ភៈ ដោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ប៉ុន្តែព័ត៌មានលម្អិតនៃគំនិតផ្តួចផ្តើម ដែលមួយចំនួននឹងនៅតែត្រូវបានចាត់ថ្នាក់ គឺមិនច្បាស់លាស់នោះទេ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា“ គំនិតផ្តួចផ្តើមជាច្រើនមានគោលបំណងធ្វើឱ្យប្រសើរឡើង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្ត និងដៃគូសហរដ្ឋអាមេរិកជាពិសេសនៅក្នុងតំបន់ឥណ្ឌូ...
រ៉ង់ហ្គូន៖ កាសែតដែលគ្រប់គ្រងដោយរដ្ឋ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំដែលត្រូវបានឃុំខ្លួនរបស់ប្រទេសមីយ៉ាន់ម៉ា គឺលោកស្រីអ៊ុងសាន ស៊ូជី ត្រូវបានចោទប្រកាន់ថ្មីពីបទពុករលួយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ លោកស្រីស៊ូជី ដែលបច្ចុប្បន្នប្រឈមនឹងការចោទប្រកាន់ចំនួន ៧ រួមទាំងការបំពានច្បាប់អាថ៌កំបាំងជាផ្លូវការត្រូវបានចោទប្រកាន់ពីបទទទួលយកប្រាក់ចំនួន ៦០ ម៉ឺនដុល្លារ និងមាសក៏ដូចជាការប្រើប្រាស់សិទ្ធិអំណាចរបស់លោកស្រីក្នុងការជួលដី និងអគារមួយចំនួនទៀត។ លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានមេដឹកនាំយោធាធ្វើរដ្ឋប្រហារ ទម្លាក់ចេញពីតំណែងកាលពីថ្ងៃទី០១ ខែកុម្ភៈ...
ភ្នំពេញ ៖ កម្ពុជាបានធ្វើជំរឿនសត្វត្មាត ប្រចាំឆ្នាំ២០២១ ដោយក្រសួងបរិស្ថាន និងអង្គការដៃគូ ក្នុងកិច្ចការអភិរក្សធនធានធម្មជាតិនៅលើទីតាំង ចំនួន៤កន្លែង ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ,មណ្ឌលគិរី ,ស្ទឹងត្រែង និងរតនគិរី ។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថានដែលបានចូលរួមការជំរឿនដោយផ្ទាល់ក្នុងដែនជម្រកសត្វ ព្រៃឆែប បានថ្លែងថា ជំរឿនសត្វត្មាតនៅកម្ពុជា...
ភ្នំពេញ ៖ អាជ្ញាធរខេត្ត នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានសម្រេចកំណត់ តំបន់ក្រហម ក្នុងភូមិចំនួន៤ នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប និងអំពាវនាវដល់អ្នកពាក់ព័ន្ធ អនុវត្តការធ្វើចត្តាឡីស័ក ដើម្បីតាមដានសុខភាព និងយកសំណាកធ្វើតេស្ត ស្រាវជ្រាវមេរោគកូវីដ-១៩ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចកំណត់តំបន់ក្រហម...
ភ្នំពេញ ៖ លោក អ៊ូ ច័ន្ទរ័ត្ន អតីតអភិបាលរង នៃគណៈអភិបាល ក្រុមតំណាង របស់អតីតគណបក្ស សង្រ្គោះជាតិ បានអះអាងថា លុយជាង៧០ម៉ឺនដុល្លារ របស់មូលនិធិទូរទស្សន៍ ព្រះអាទិត្យ ដែលមានការអះអាងថា បាត់មិនដឹងទៅណានោះ គឺមិនជាប់ពាក់ព័ន្ធ ជាមួយលោក ឬលោក ប៉ុល ហំម និងលោកម៉ៅ...
ភ្នំពេញ ៖ រដ្ឋាភិបាលអូស្ដ្រាលី ផ្តល់ជំនួយ២លានដុល្លារ ក្នុងរយៈពេល ២ឆ្នាំ ខាងមុខទៀត ដើម្បីជំរុញឲ្យមានការវិនិ យោគពីឯកជន ក្នុងវិស័យថាមពល កកើតឡើងវិញ នៅតំបន់ ដែលមិនមានបណ្តាញអគ្គិសនី ។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតអូស្ដ្រាលី ប្រចាំកម្ពុជា នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា អូស្រ្តាលីមាន...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើម ទូទាំងប្រទេស លើកទី១ ការសិក្សាដោយការ បង្កើតគម្រោង «បំណងប្រាថ្នា» ដែលជាការប្រកួតតាមបែបការសិក្សា លើកដំបូងបំផុត សម្រាប់សិស្សានុសិស្សពីថ្នាក់ទី៧ ដល់ទី១២ មកពីគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១...