ភ្នំពេញ៖ អាជ្ញាធរស្រុកស្រុកខ្សាច់កណ្តាលបានបិទ មន្ទីរសម្រាកព្យាបាល និងសម្ភព ព្រែកតាមាក់ (២៤ម៉ោង) ស្ថិតក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលក្រោយមានអ្នកជំងឺកូវីដ១៩ ម្នាក់នៅភូមិក្រោម ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល បានទៅពិនិត្យសុខភាពនិងព្យាបាល។ រដ្ឋបាលស្រុកខ្សាច់កណ្តាលនាថ្ងៃ១០ មិថុនា បានឲ្យដឹងថា កាលពីថ្ងៃ៥ មិថុនា មានអ្នកជំងឺកូវីដ១៩ ចំនួន១នាក់ មានទីលំនៅភូមិក្រោម...
បរទេស៖ ភ្ញៀវប្រមាណ ១០០ នាក់ នៅក្នុងសណ្ឋាគារ Falmouth ក្នុងទីក្រុង Cornwall ចក្រភពអង់គ្លេស ភ្ញាក់ផ្អើលរត់ចែកជើងគ្នា កាលពីវេលាម៉ោង ៤ និង ៥៥ នាទីព្រឹក បន្ទាប់ពីកញ្ចប់ដែលគួរអោយសង្ស័យមួយ ត្រូវបានគេរកឃើញនៅខាងក្រៅសណ្ឋាគារ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១...
បរទេស៖ ឧប្បត្តិហេតុនេះត្រូវបានគេរាយការណ៍ថា បានកើតឡើងនៅជិតទីក្រុង ម៉ាន់ដាឡេ ដែលជាទីក្រុងធំបំផុតទី ២ របស់ប្រទេស មីយ៉ាន់ម៉ា។ មិនទាន់មានព័ត៌មានលំអិត ណាមួយស្តីពីការធ្លាក់ យន្តហោះនេះនៅឡើយទេ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ដោយ ដកស្រង់សំដីនាយកដ្ឋាន ពន្លត់អគ្គីភ័យរបស់ ទីក្រុងមីយ៉ាន់ម៉ាថា យន្ដហោះរបស់កងទ័ពអាកាស...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំអន្ដរក្រសួង សម្រាប់សិក្សា និងលើកគម្រោង រៀបចំសារមន្ទីរ ដើម្បីដាក់តាំងនូវគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលស្រង់បានពីកប៉ាល់លិច កាលពីសម័យសង្គ្រោម ស៊ីវិលចន្លោះឆ្នាំ១៩៧០-១៩៧៥ នៅតាមដងទន្លេមេគង្គ ក្រោមអធិបតីភាព លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ថា មានករណីធ្លាក់យន្តហោះយោធាចំនួន០១គ្រឿង នៅភាគកណ្តាលនៃ ប្រទេសមីយ៉ាន់ម៉ា ។ មន្ត្រីមួយរូបមកពីក្រុមព័ត៌មាននៃក្រុមប្រឹក្សា លេខាធិការរដ្ឋបានបញ្ជាក់ប្រាប់ដល់ស៊ិនហួថា យន្តហោះយោធាចំនួន០១គ្រឿង ដែលមានមនុស្សនៅលើនោះចំនួនជាង១០នាក់ បានធ្លាក់ នៅតំបន់ Mandalay ដែលស្ថិតនៅភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ។ ករណីធ្លាក់យន្តហោះយោធានេះដែរ គេនៅមិនទាន់ដឹងច្បាស់ ថាតើមានអ្នកស្លាប់ប៉ុន្មាននាក់នៅឡើយទេ...
ចិន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ថា ប្រទេសចិន បានរៀបចំដើម្បីធ្វើការបាញ់បង្ហោះ យានអវកាសទៅលើកាន់ទៅលំហ ។ ទីភ្នាក់ងារអវកាសមនុស្សយន្ត របស់ប្រទេសចិន ហៅកាត់ (CMSA)បានឲ្យដឹងកាលពីថ្ងៃពុធថា ការបំពាក់រួមគ្នានៃយានអវកាស Shenzhou-12 និងគ្រាប់រ៉ុក្កែត Long March-2F ដែលជាគ្រាប់រ៉ុក្កែតត្រូវបានបញ្ជូន ដល់ទីតាំងនៃការបាញ់បង្ហោះ ដែលស្ថិតនៅឯមជ្ឈមណ្ឌលបង្ហោះអវកាស នៅភាគពាយព្យនៃប្រទេចិន...
វ៉ាស៊ីនតោន៖ ប្រភពពីសមាជិកសភា ត្រូវបានដកស្រង់សំដីដោយសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim News បានឲ្យដឹងថា កិច្ចចរចាចំនួន៥ ក្នុងអតីតកាលនៃទីក្រុងវីយែន ដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ មានភាពប្រសើរឡើងវិញបាននាំឱ្យមានកិច្ចព្រមព្រៀងមួយស្តីពីការដកទណ្ឌកម្មអាមេរិកចំនួន ១០០០ លើអ៊ីរ៉ង់ ប៉ុន្តែទណ្ឌកម្មប្រហែល ៥០០ ទៀតកំពុងមានជម្លោះ និងរក្សាទុកដដែល។ សមាជិកគណៈកម្មាធិការចរចាអ៊ីរ៉ង់លោក Abbas Araqchi បានលើកឡើងថា តួលេខនេះត្រូវបានផ្តល់ជូនដោយប្រធានក្រុមចរចាអ៊ីរ៉ង់លោក Abbas...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២០នាក់ ក្នុងនោះស្រុកកំពង់សៀម ២នាក់ ស្រុកស្ទឹងត្រង់១នាក់ ស្រុកកងមាស៥នាក់ ស្រុកស្រីសន្ធរ២នាក់ ស្រុកបាធាយ២នាក់ ស្រុកព្រៃឈរ៣នាក់ ស្រុកជើងព្រៃ៥នាក់ និងមានករណីជាសះស្បើយចំនួន ១៥នាក់ ផងដែរ...
ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យថៅកែរោងចក្រ ត្រូវធ្វើបច្ចុប្បន្នភាពអាសយដ្ឋានស្នាក់នៅបច្ចុប្បន្នពិតប្រាកដរបស់កម្មករមកក្រសួងការងារ ឲ្យបានមុនថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។ ការស្នើរបស់រដ្ឋមន្រ្តីការងារនេះ ក្រោយពីសាលារាជធានីភ្នំពេញតម្រូវឲ្យម្ចាស់ក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋ ត្រូវផ្តល់អត្តសញ្ញារបស់បុគ្គលិកខ្លួននៅពេលសុំច្បាប់ឈប់សម្រាក់ដើម្បីងាយស្រួលតាមដានរកករណីកូវីដ១៩ ៕
កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំគម្រោងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួន ៤ស្រុក ដែលជាតំបន់មានអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេ នៃបណ្ដារស្រុក-ក្រុង ទាំង១០ ក្នុងខេត្តកំពង់ចាម ។ ក្នុងកិច្ចប្រជុំរៀបចំផែនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ អភិបាលខេត្តកំពង់ចាមនិងជាប្រធានគណៈកម្មការ ខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ លោក អ៊ុន ចាន់ដា បានរៀបចំចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅស្រុកចំនួន ៤ គឺ...