បរទេស៖ សមាជិកសភានៃប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ កំពុងតែជំរុញឲ្យធ្វើការកំណែទម្រង់អំណាចច្បាប់របស់យោធា ក្រោយទាហានស្រីមួយរូប ដែលរងការរំលោភបំពានផ្លូវភេទ បានធ្វើអត្តឃាត បង្កឲ្យមានការរិះគន់សារជាថ្មី ចំពោះការគ្រប់គ្រងរបស់យោធាលើឧក្រិដ្ឋកម្មផ្លូវភេទ។ ទាហានកងទ័ពអាកាសមួយរូប ដែលគេស្គាល់នាមត្រកូលនាងថា Lee បានធ្វើអត្តឃាតកាលពីខែមុន ក្រោយត្រូវអ្នករួមការងារជាមួយគ្នាធ្វើបាប ហើយក្រុមគ្រួសាររបស់នាងបាននិយាយថា នាងបានរាយការណ៍ពីរឿងនោះ និងស្វះស្វែងសុំជំនួយ ប៉ុន្តែកងទ័ពអាកាសបានត្រឹមតែព្យាយាមលាក់បាំង និងគម្រាមមិនឲ្យនាងនិយាយ។ មេបញ្ជាការកងទ័ពអាកាស លោក Lee...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរៀបចំ និងការប្រព្រឹត្តទៅរបស់ គណៈកម្មាធិការប ច្ចេកទេសអន្ដរក្រសួងរៀបចំ គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេ ដ្ឋកិច្ចពិសេសគំរូពហុបំណង។ យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល នាពេលថ្មីៗនេះបញ្ជាក់ ថា កំណត់ការរៀបចំ និងការប្រព្រឹត្តទៅរបស់ គណៈកម្មាធិ ការបច្ចេកទេសអន្ដរក្រសួងរៀបចំ គោលនយោបាយគ្រប់គ្រង...
សេអ៊ូល៖ រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានលើកឡើងថា ប្រទេសកូរ៉េខាងជើង បន្តអភិវឌ្ឍសមត្ថភាពមីស៊ីលនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន ដែលបង្កការគំរាមកំហែង កាន់តែខ្លាំងឡើងដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។ លោកបានឲ្យដឹងនៅក្នុង សក្ខីកម្មជាលាយលក្ខណ៍អក្សរ ផ្ញើទៅគណៈកម្មាធិការសេវាកម្ម ប្រដាប់អាវុធព្រឹទ្ធសភាអាមេរិក មុនពេលបើកសវនាការថា “ក្រុងព្យុងយ៉ាង បន្តអភិវឌ្ឍកម្មវិធីមីស៊ីលនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន ដោយបង្កការគំរាមកំហែង កាន់តែខ្លាំងឡើងដល់សម្ព័ន្ធមិត្ត និងដៃគូក្នុងតំបន់...
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់អមស្ថានទូតចិន ប្រចាំកម្ពុជា នៅថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១ បានបង្ហាញនូវការបន្ទរនៃការគាំទ្ររបស់ខ្លួន ចំពោះការអនុម័តច្បាប់ ស្តីពីការប្រឆាំងនឹងទណ្ឌកម្មបរទេស។ លោក វ៉ាង ដេស៊ុន ប្រធានការិយាល័យនយោបាយ អមស្ថានទូតចិន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងថា ក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បានឆ្លើយតបទៅនឹងសំណួរ របស់ទីភ្នាក់ងារព័ត៌មានក្យូដូ ស្តីពីគណៈកម្មាធិការអចិន្រ្តៃយ៍...
ភ្នំពេញ ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) បានយល់ឃើញថា ដល់ពេលធ្វើកំណែទម្រង់ស្ថាប័ន គណ:កម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីធានានូវភាពឯករាជ្យ អព្យាក្រឹត្យ និងធានាឲ្យការបោះឆ្នោត ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។ តាមសេចក្ដីថ្លែងការណ៍របស់ គបម នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៦៥៥នាក់ទៀត ជាអ្នកជាសះស្បើយចំនួន៨១០នាក់ និងស្លាប់១១នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៦៥៥នាក់មានករណីឆ្លងសហគមន៍៦០៦នាក់ និងអ្នកដំណើរពីបរទេស៤៩ នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១កម្ពុជា មានអ្នកឆ្លងសរុបចំនួន៣៧៣២១ នាក់ អ្នកជាសះស្បើយចំនួន៣០៦១៧នាក់ និងអ្នកស្លាប់ចំនួន៣១១នាក់៕
សេអ៊ូល៖ ទិន្នន័យគយបានបង្ហាញនៅថ្ងៃសុក្រនេះថា ការនាំចេញរបស់កូរ៉េខាងត្បូង បានកើនឡើង ៤០,៩ ភាគរយក្នុងរយៈពេល ១០ ថ្ងៃដំបូងនៃខែមិថុនា ដោយសារការនាំចេញបន្ទះឈីប និងរថយន្តដឹកទំនិញបានយ៉ាងរឹងមាំ។ យោងតាមទិន្នន័យពីសេវាគយកូរ៉េបានឱ្យដឹងថាការនាំចេញទៅក្រៅប្រទេសរបស់ប្រទេសនេះ មានចំនួន ១៧,៣ ពាន់លានដុល្លារក្នុងរយៈពេលពីថ្ងៃទី០១-១០ ខែមិថុនា បើប្រៀបធៀបទៅនឹង ១២,៣ ពាន់លានដុល្លារកាលពីឆ្នាំមុន។ ទិន្នន័យបានបង្ហាញថា ការនាំចូលបានកើនឡើង ៣១ ភាគរយស្មើនឹង...
ដំបៅប្រវត្តិសាស្រ្ត ដែលមិនងាយលុបលាងបាន! អ៊ីស្រាអែល ប្រជាជាតិមួយដែលមានប្រវត្តិឈឺចាប់ ពោរពេញ ទៅដោយឈាម និងទឹកភ្នែក បាត់បង់មាតុភូមិជាង៣០០០ឆ្នាំ ព្រមទាំងបន្តប្រឈមទៅនឹង គ្រោះលុបបំបាត់ ប្រល័យពូជសាសន៍ តាំងពីដើមរហូតមកដល់បច្ចុប្បន្ន!។ ប្រជាជនអ៊ីស្រាអែលទាំងមូល ពិសេសទាំងប្រុសទាំងស្រី កាំភ្លើងមាននៅក្នុងដៃជាប់ជានិច្ច រួមទាំងពេលបាយ រួមទាំងពេលដេក រួមទាំងពេលកំពុងសប្បាយ ក្នុងស្មារតីប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារមាតុភូមិរបស់ខ្លួន...
ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពលនាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះបានបង្ហាញទិដ្ឋភាពទូទៅនៃការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈ ឧស្សាហកម្មលើកដំបូងរបស់កម្ពុជានៅតំបន់អូរខ្វាវ ក្រោយពីបានសិក្សាស្រាវជ្រាវ ស្វែងរកអស់រយៈពេលប្រមាណ ១៤ឆ្នាំ កន្លងមកនេះ ដែលវិនិយោគ ដោយក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited...
ភ្នំពេញ៖ លោក កឹម សុខា បានទៅជួបលោកស្រី អេ វ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ដើម្បីផ្លាស់ប្ដូរព័ត៌មាន និងពិភាក្សាគ្នាលើកិច្ចការមួយចំនួនទៀត ។ ការទៅជួបទូតបារាំងនេះ ធ្វើឡើងតបតាមការអញ្ជើរបស់លោកស្រី អេ វ៉ា ង្វៀនប៊ិញ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១១ ខែមិថុនានេះ នៅស្ថានទូតបារាំងក្នុងរាជធានីភ្នំពេញ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន...