បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ នៅថ្ងៃព្រហស្បតិ៍នេះ បានអនុម័តច្បាប់មួយ ដើម្បីទប់ទល់ប្រឆាំង នឹងទណ្ឌកម្មបរទេស ស្របពេលដែលខ្លួន ប្រឹងប្រែងបំបាត់នូវ សម្ពាធពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជុំវិញបញ្ហាជំនួញ បច្ចេកវិទ្យា បញ្ហាហុងកុង និងបញ្ហាតំបន់ស៊ីនជាំង។ យោងតាមអ្នកជំនាញ ក្នុងប្រទេស ច្បាប់ថ្មីនេះ គឺជាឧបករណ៍ស្របច្បាប់ដ៏ថ្មី និងទូលំទូលាយបំផុតរបស់ចិន ក្នុងការសងសឹកទៅលើ ទណ្ឌកម្មបរទេសវិញ...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៤៥នាក់ និងជាសះស្បើយ ចំនួន៣នាក់ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។ ករណីទី១ ដល់ទី៣០ គឺជាករណីឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៅក្នុងស្រុកសូទ្រនិគម និងស្រុកជីក្រែង ដែលមានប្រភពចេញមកពីភោជនីយដ្ឋានពិភពធម្មជាតិ។ ចំពោះករណីទី៣១ ដល់ទី៤០ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។...
បរទេស៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង តាមសេចក្តីរាយការណ៍ បានធ្វើការសង្កត់ធ្ងន់លើ សារៈសំខាន់ នៃសាមគ្គីភាពរបស់ចិន ក្នុងអំឡុងធ្វើទស្សនកិច្ចបឹង Qinghai Lake នៅក្នុងតំបន់ខ្ពង់រាបទីបេ ជាទីដែលលោក បាននៅជាមួយក្រុមមន្ត្រី ដោយគ្មានពាក់ម៉ាស។ ដំណើរទស្សនកិច្ចនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលប្រទេសចិន ប្រឹងប្រែងធ្វើការចាក់ថ្នាំវ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ឲ្យដល់ប្រជាជនខ្លួន និងទីក្រុងដ៏ធំមួយនៅជិតទីក្រុងហុងកុង...