ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០៧នាក់ ក្នុងនោះស្រុកកំពង់ស្វាយ២នាក់ ស្រុកសណ្ដាន់៣នាក់ ស្រុកស្ទោង១ និងស្រុកប្រាសាទបល្ល័ង្គ១។ សូមបញ្ជាក់ថា គិតមកដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពង់ធំមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣៨២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២០៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន១៧៦នាក់៕
ភ្នំពេញ ៖ រដ្ឋបាលខេត្តកោះកុង នៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០៤នាក់ និងមានករណីជាសះស្បើយ ចំនួន៣នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣៤នាក់ ដែលជាករណីឆ្លង ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ និងមានករណី ជាសះស្បើយចំនួន ៧៣នាក់។
ភ្នំពេញ៖ នាថ្ងៃទី១១ ខែមិថុនា លោកស្រី ខែក កែមាលី ស៊ីសូដា ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានតំណាង ឱ្យរាជរដ្ឋាភិបាលកម្ពុជា បំពាក់មេដាយសហមេត្រីថ្នាក់ ធិបឌិន្ទ ជូនដល់លោកAi Xiang និងក្រុមអ្នកជំនាញ វេជ្ជសាស្រ្តចិន ផ្សេងទៀត សរុប៧រូប ដែលអញ្ជើញ មកពីតំបន់ស្វយ័ត Guangxi...
ភ្នំពេញ ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល សារព័ត៌មានដើមអម្ពិល បានលើកឡើងថា ការស្នើររបស់អនុព័ន្ធយោធាអាមេរិក ក្នុងការដើរមើលមូលដ្ឋាន កងទ័ពជើងទឹករាមឡើងវិញ គ្រាន់តែជាលេសបង្កហេតុ របស់អាមេរិក មកលើខ្មែរ ទោះចូល ទៅមើលកំពង់ផែរាម ប៉ុន្មានដងទៀត គឺនៅដដែល ដែលនេះសបង្ហាញឲ្យឃើញ ពីចំណុចចាប់ផ្តើមវាយប្រហារកម្ពុជា ខណៈកម្ពុជានឹងក្លាយ ជាប្រធានប្តូរវេន...