ភ្នំពេញ៖ ខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៥៣នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣នាក់ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤២៣នាក់ បានព្យាបាលជាសះស្បើយចំនួន១១០នាក់ ស្លាប់៣នាក់ និង៣១០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន២១នាក់។ សូមបញ្ជាក់ថា ត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤០៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២០៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន១៩៧នាក់ ៕
បរទេស៖យោងតាមការចេញផ្សាយ របស់កាសែតបរទេស នៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden ទើបតែបានប្រកាសថានឹងបន្ថែមប្រាក់ជំនួយប្រមាណជា៤៦លានដុល្លារទៀតដើម្បីកិច្ចការងារបន្ទាន់នៃបញ្ហាជនអន្តោប្រវេស។ បញ្ហាអន្តោប្រវេសនៅក្នុងតំបន់ព្រំដែនភាគខាងត្បូងរបស់ប្រទេសត្រូវបានគេចាត់ទុកថាគឺជាបញ្ហាដ៏រាំរ៉ៃក្នុងរយៈពេលជិត២០ឆ្នាំមកហើយហើយកញ្ចប់ថវិកាទាំងនោះនឹងត្រូវរុញទៅឲ្យអង្គការអន្តរជាតិមួយចំនួនដែលពាក់ព័ន្ធនឹងបញ្ហាមនុស្សធមន៍និងក្រុមអន្តោប្រវេសខុសច្បាប់។ គួរឲ្យដឹងដែរថាកាលពីពេលថ្មីៗនេះអនុប្រធានាធិបតីអាមេរិកលោកស្រី Harris បានជួបពិភាក្សាគ្នាជាមួយនឹងមេដឹកនាំដែលមកពីប្រទេស Guatemala និង Mexico ក្នុងការពិភាក្សាទៅលើបញ្ហាអំពើពុករលួយបញ្ហាជួញដូរមនុស្សនិងអន្តោប្រវេសខុសច្បាប់ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖យោងតាមការប្រកាស ដោយអជ្ញាធរជាតិចិន កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថាមកដល់ពេលនេះ ពលរដ្ឋរបស់ខ្លួនប្រមាណ ជាជាង៦០០លាននាក់ ហើយដែលអាចទទួល បានការចាក់វ៉ាក់សាំង។ ប្រភពដដែលបានឲ្យដឹងទៀតដែរថាចិនក៏បានដាក់ផែនការក្នុងការចាក់វ៉ាក់សាំងពលរដ្ឋរបស់ខ្លួនឲ្យបានទៅដល់៤០ភាគរយនៃពលរដ្ឋសរុប១,៤ពាន់លាននាក់នៅត្រឹមចុងខែមិថុនានេះ។ ទោះបីជាយ៉ាងណាក្តីតួលេខលំអិតបានបញ្ជាក់ថាគិតត្រឹមថ្ងៃព្រហស្បតិ៍វ៉ាក់សាំង៨៤៥លានដូសត្រូវបានប្រើប្រាស់រួចទៅលើមនុស្សប្រមាណជា៦២២លាននាក់ប៉ុន្តែមិនទាន់អាចបានដឹងទេថាតើមនុស្សប៉ុន្មាននាក់អាចបានទទួលវ៉ាក់សាំងទាំងពីរលើក។ តាមផែនការរបស់ចិនផងដែរនៅត្រឹមចុងឆ្នាំ២០២១ខាងមុខនេះខ្លួនគ្រោងនឹងធ្វើការចាក់វ៉ាក់សាំងឲ្យពលរដ្ឋរបស់ខ្លួនសរុបឲ្យបាន៧០ភាគរយនៃពលរដ្ឋសរុបដែលមកទល់ពេលនេះវ៉ាក់សាំងដែលត្រូវបានរដ្ឋាភិបាលប្រើប្រាស់នោះគឺជាវ៉ាក់សាំងSinopharm៕
បរទេស៖ ថ្លែងប្រាប់សារព័ត៌មាន NBC News កាលពីថ្ងៃសុក្រ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀពូទីន បាននិយាយថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងសហព័ន្ធរុស្ស៊ី បានឈានដល់ចំណុចទាបបំផុត ប៉ុន្តែបានកត់សម្គាល់ថា លោកមិនមានការព្រួយបារម្ភអំពីអ្វីដែលលោកហៅថា “ Hollywood macho” របស់ប្រធានាធិបតីអាមេរិក Joe Biden ទេ។ យោងតាមសារព័ត៌មាន Sputnik...
បរទេស៖ អាជ្ញាធរសុខាភិបាលប្រទេសថៃ បានរាយការណ៍ថា មានអ្នកស្លាប់ដោយសារជំងឺ Covid-19 ចំនួន ២៩ នាក់ទៀត នៅថ្ងៃសៅរ៍ ដែលបាននាំឱ្យចំនួនអ្នកស្លាប់កើនដល់ ១ ៤៣១ នាក់ និងរកឃើញអ្នកឆ្លងថ្មីចំនួន ៣ ២៧៧ នាក់ ដូច្នេះចំនួនករណីឆ្លងចាប់តាំងពីការឆ្លងរាលដាល បានកើនឡើងដល់ ១៩៣ ១០៥ នាក់។...