ប៉េកាំង៖ ប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅថ្ងៃអង្គារម្សិលមិញនេះ បានប្តេជ្ញារួមគ្នា ដើម្បីការពារសន្តិភាពក្នុងតំបន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការសន្យានេះត្រូវបានធ្វើឡើង នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្រ្តីការពារជាតិចិន-អាស៊ាន លើកទី១២ ដែលធ្វើឡើងតាមរយៈតំណភ្ជាប់វីដេអូ។ ព្រឹត្តិការណ៍នេះត្រូវបានធ្វើជា សហប្រធានដោយក្រុមប្រឹក្សារដ្ឋ និងរដ្ឋមន្រ្តីក្រសួងការពារជាតិចិនលោក Wei Fenghe និងរដ្ឋមន្រ្តីការពារជាតិទី ២ របស់ប្រ៊ុយណេលោក...
បរទេស៖ សហភាពអឺរ៉ុប នៅថ្ងៃអង្គារនេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ខ្លួននិងសហរដ្ឋអាមេរិក បានដោះស្រាយជម្លោះជិតរយៈពេល ១៧ឆ្នាំរបស់ខ្លួន ជុំវិញរឿងឧបត្ថម្ភធនក្រុមហ៊ុន ផលិតយន្តហោះ ការដំណើរនាំឲ្យទៅរក ការបិទពន្ធគយសម័យលោក ត្រាំ ដែលបានធ្វើឲ្យប៉ះពាល់ដល់ចំណងមិត្តភាព។ គួរបញ្ជាក់ថា ភាគីទាំងពីរបានចាប់ផ្តើមមានជម្លោះនេះ ចាប់តាំងពីឆ្នាំ២០១៤មក ក្នុងសំណុំរឿងដូចគ្នានៅ អង្គការពាណិជ្ជកម្មពិភពលោក ជុំវិញការឧបត្ថម្ភធនឲ្យក្រុមហ៊ុន ផលិតយន្តហោះសហរដ្ឋអាមេរិក Boeing...
បរទេស៖ ប៉ូលីសបាននិយាយថា មន្រ្តីប៉ូលីសចូលនិវត្តន៍អាយុ ៧៣ឆ្នាំម្នាក់ បានស្លាប់កាលពីថ្ងៃច័ន្ទ ពោលគឺរយៈពេល ៥ថ្ងៃបន្ទាប់ពីបានចាក់វ៉ាក់សាំង AstraZenica ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា នៅម៉ោងប្រហែល ៣រសៀលមន្ត្រីចូលនិវត្តន៍រូបនេះ បានដួលនិងសន្លប់បាត់ស្មារតី នៅផ្ទះ ក្រុមអ្នកជួយសង្គ្រោះ Ruam...
បរទេស៖ ប្រទេសអង់គ្លេសនិងប្រទេសអូស្ត្រាលី នៅថ្ងៃអង្គារនេះ បានប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ ដែលរដ្ឋាភិបាលអង់គ្លេស បានកោតសរសើរថា ជាការបោះជំហានដ៏សំខាន់មួយ ក្នុងការកសាងចំណងមិត្តភាពជំនួញថ្មី ក្រោយខ្លួនចាកចេញពីសហភាពអឺរ៉ុប។ អង់គ្លេសបាននិយាយថា រថយន្ត ស្រាវីស្គីស្កុតឡែន និងចំណីសត្វ នឹងមានតម្លៃកាន់តែថោកជាងមុន ដើម្បីយកទៅលក់ក្នុងប្រទេសអូស្ត្រាលី ដោយសារតែកិច្ចព្រមព្រៀងនេះ បានដកចោលនូវពន្ធគយ និងកាត់បន្ថយច្បាប់រឹតបន្តឹង ចំណែកអូស្ត្រាលីវិញ បាននិយាយថា វាជាជ័យជំនះដ៏អស្ចារ្យសម្រាប់ វិស័យកសិកម្មរបស់អូស្ត្រាលី។...
បរទេស៖ ជំនួយការវិមានក្រឹមឡាំងមួយរូប បាននិយាយប្រាប់ថា ជំនួបគ្នាមួយរវាងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅក្នុងទីក្រុងហ្សឺណែវ នាថ្ងៃពុធសប្ដាហ៍នេះ ទំនងជាមិនបង្កើតឲ្យមាន កិច្ចព្រមព្រៀងជាក់លាក់នោះទេ ប៉ុន្តែកិច្ចពិភាក្សាគ្នានោះ នឹងនៅតែមានប្រយោជន៍។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៥...
ភ្នំពេញ ៖ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បា នថ្លែងថា គម្រោងកម្មវិធី វិនិយោគ ក្នុង វិស័យ ហេដ្ឋារចនាសម្ព័ន្ធ ហៅកាត់ថា កម្មវិធី 3i...
ភ្នំពេញ ៖ ថ្មីៗនេះ រដ្ឋាភិបាលជប៉ុន បានផ្តល់ជូនកម្ពុជានូវសម្ភារបរិក្ខារពេទ្យ សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។ សម្ភារបរិក្ខារពេទ្យ រួមមាន ៖ អាវបំពង់ចំនួន១៥០០០សម្រាប់ វ៉ែនតាការពារសុវត្ថិភាពចំនួន១២៥០ ស្រោមដៃ ចំនួន៥០០០០គូ និងម៉ាស់ចំនួន៨០០០ម៉ាស់។ តាមរយៈហ្វេសប៊ុក របស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១...