ភ្នំពេញ-ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១៖ បន្ទាប់ពីបញ្ចប់រដូវកាលដ៏អស្ចារ្យ ការប្រកួតបាល់ទាត់ UEFA Champions League កាលពីខែមុន ក្រុមហ៊ុនស្រាបៀរ Heineken® នៅតែបន្ដផ្ដល់ជូន នូវបទពិសោធន៍ តាមដានការប្រកួតបាល់ទាត់ លំដាប់ថ្នាក់ពិភពលោក មួយផ្សេងទៀត ដល់អ្នកគាំទ្ររបស់ខ្លួន គឺការប្រកួត UEFA EURO 2020។...
ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលទេនោះ លោក Dominic Raab រដ្ឋមន្ត្រីការបរទេស នៃចក្រភពអង់គ្លេស នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២២-២៣ ខែមិថុនា ឆ្នាំ២០២១ ខាងមុខ ។ បើតាមគម្រោង ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab នឹង...
ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបពិភាក្សាការងារ ជាមួយលោក ផាក ទ្រីម៉ាហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ជុំវិញការបំផ្លាញព្រៃឈើ នៅដែនជម្រកសត្វព្រៃ នៅព្រៃឡង់ និងភាពជាដៃគូ រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ក្នុងការដោះស្រាយវិបត្តិ អាកាសធាតុសាកលលោក...
ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានប្រកាសថា នៅកម្ពុជាគ្មាន ឧបរណ៍តេស្ដរកអង់ទីគ័រ ក្រោយចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩រួច ហើយ អង្គការសុខភាព ពិភពលោក (WHO) ឬក្រសួងសុខាភិបាលកម្ពុជា ក៏បានមិនណែនាំ ឲ្យប្រើប្រាស់ដែរ ។ ការលើកឡើង...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ថា តួលេខផ្លូវការបានប្រកាស ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ចក្រភពអង់គ្លេស ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន១១.០០៧ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ៤.៦០០.៦២៣នាក់ ។ ប្រទេសនេះក៏បានកត់ត្រាចំនួន អ្នកស្លាប់ដោយសារវីរុសកូរ៉ូណា បន្ថែមទៀតចំនួន១៩នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបដោយសារវីរុសកូរ៉ូណា នៅចក្រភពអង់គ្លេស កើនដល់១២៧.៩៤៥នាក់...
ភ្នំពេញ ៖ ក្នុងឱកាសផ្ញើសារ ចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារសពលោក ទឹង វ៉ាន់ ហៅតាសាឡាត់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា បានលើកឡើងថា លោកសាឡាត់ជាវីរៈសិល្បករមួយរូប ធ្លាប់បានលើកស្ទួយ វិស័យវប្បធម៌ខ្មែរ ជាពិសេសផ្នែកសិល្បៈ ចម្រៀងអាយ៉ៃ ។ លោកតា សាឡាត់...
បរទេស៖ ក្រសួងសុខាភិបាលសាធារណៈប្រទេសថៃ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា មានអ្នកស្លាប់ដោយជំងឺ Covid-19 ចំនួន ៣០ នាក់ទៀត នាំឱ្យចំនួនអ្នកស្លាប់ដោយសារ វីរុសនេះសរុបកើនដល់ ១ ៥៥៥នាក់ និង បានរកឃើញករណីឆ្លងថ្មីចំនួន ៣ ១២៩ នាក់ នៅក្នុងប្រទេសក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ហើយក៏មានអ្នកជំងឺ Covid-19...
បរទេស៖ អ្នកជំនួញជាន់ខ្ពស់ផ្នែក រោគរាតត្បាតរបស់ប្រទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយថា សហរដ្ឋអាមេរិក គួរតែជាអាទិភាពក្នុងជំហានបន្ទាប់ នៃការស៊ើបអង្កេតរកប្រភពនៃជម្ងឺកូវីដ១៩ ក្រោយពីការសិក្សាមួយបានបង្ហាញថា ជម្ងឺនោះអាចនឹងរាតត្បាតនៅទីនោះ នៅដើមខែធ្នូ ឆ្នាំ២០១៩។ ការសិក្សាដែលចេញផ្សាយនៅក្នុងសប្ដាហ៍នេះ ដោយវិទ្យាស្ថានជាតិអាមេរិកសម្រាប់សុខភាព ហៅកាត់ថា NIH បានបង្ហាញថា យ៉ាងហោចណាស់មនុស្សចំនួន ៧នាក់ នៅក្នុងរដ្ឋអាមេរិកចំនួន៥ បានឆ្លងមេរោគ SARS-CoV-2...
បរទេស៖ ទិន្នន័យអង្គការសហប្រជាជាតិ តាមសេចក្តីរាយការណ៍ បានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងត្បូង នាពេលថ្មីៗនេះ បានផ្តល់ប្រាក់ចំនួន ៩០០.០០០ដុល្លារ ឲ្យដល់មូលនិធិជំនួយមនុស្សធម៌ ដឹកនាំដោយអង្គការសហប្រជាជាតិ សម្រាប់ប្រទេសមីយ៉ានម៉ា។ មន្ត្រីនាំពាក្យមួយរូបឲ្យការិយាល័យ សម្របសម្រួលកិច្ចការមនុស្សធម៌ អង្គការសហប្រជាជាតិ ហៅកាត់ថា OCHA បាននិយាយថា ទិន្នន័យពីមុនលើសេវាកម្ម តាមដានហិរញ្ញវត្ថុរបស់ខ្លួនបង្ហាញ ពីការចូលរួមចំនួន ៣០០.០០០ដុល្លារ ធ្វើឡើងដោយកូរ៉េខាងជើងនោះ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញ វិជ្ជមានកូវីដ-១៩ ចំនួន ៥៩នាក់ ក្នុងនោះ ស្រុកបាធាយ ១១នាក់, ស្រុកស្រីសន្ធរ ១០នាក់, ស្រុកកងមាស ២៨នាក់, ក្រុងកំពង់ចាម ០៧នាក់, ស្រុកកោះសូទិន ០១នាក់ និងមកពីខេត្តត្បូងឃ្មុំ...