ភ្នំពេញ ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណមិត្តអាមេរិក ដែលបាន ជួយជ្រោមជ្រែង ដំណើរការដាក់ ប្រាសាទព្រះវិហារ ចូលក្នុងសម្បតិ្តបេតិកភណ្ឌពិភពលោក គឺជានិមិ្មតសញ្ញា នៃកិច្ចសហប្រតិបត្តិការ និងឯកភាព ជាឯកច្ឆ័ន្ទគ្រប់ភាគី ពាក់ព័ន្ធទាំងអស់។ តាមរយៈគេហទំព័រ ហ្វេសប៊ុក នាថ្ងៃទី៧ ខែកក្កដា...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២១នេះ បានបន្តទទួលអំណោយពីសប្បុរសជន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកំពុងឆ្លងរាលដាល ជាបន្តបន្ទាប់នៅ ក្នុងខេត្តកំពង់ចាម ។ អំណោយដែលសប្បុរសជន បានផ្ដល់ជូនគណកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩...
ហាណូយ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ថាការគិតគូរពីការរឹតត្បិត ដល់ការធ្វើដំណើរ បានបង្កឱ្យមានការទិញទំនិញ ដែលមានការភិតភ័យយ៉ាងខ្លាំង នៅក្នុងមជ្ឈមណ្ឌល សេដ្ឋកិច្ចហូជីមិញ ប្រទេសវៀតណាម នៅថ្ងៃពុធនេះ ដែលជាចំណុច កណ្តាលនៃការផ្ទុះឡើងនៃវីរុសនេះ ខណៈប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ពីភាព ចលាចលនៅឯពន្ធនាគារទីក្រុងមួយដែលអ្នកទោស...
ភ្នំពេញ ៖ លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ បានពិភាក្សាអំពីគម្រោងបើកទេសចរណ៍ ក្នុងតំបន់អាស៊ានឡើងវិញ ប្រកបដោយការទទួលខុសត្រូវ និងសុវត្ថិភាព។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍ បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់ទេសចរណ៍ជាតិអាស៊ាន លើកទី៥៤ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំ The...
ភ្នំពេញ៖ លោក សួង ហេង រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសំណូមពរភាគីពាក់ព័ន្ធជួយកាត់ បន្ថយចំណាយថវិកាសន្សំរបស់ជាតិ ចំពោះការសាងសង់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ប៉ុន្ដែត្រូវរក្សាគុណ ភាពផ្លូវ និងប្រើប្រាស់យូរអង្វែង។ ក្នុងកិច្ចប្រជុំចរចាថ្លៃការ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី៦...
ប៉េកាំង៖ មេដឹកនាំកំពូលចិនលោកស៊ី ជីនពីង បានជំរុញឱ្យគណបក្សនយោបាយ នានានៅលើពិភពលោក ប្រកាន់ខ្ជាប់នូវ ទំនួលខុសត្រូវរបស់ពួកគេ ចំពោះការស្វែងរកសុខុមាលភាព និងការរីកចម្រើនរបស់មនុស្សជាតិ។ លោកស៊ី អគ្គលេខាធិការគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន CPC និងជាប្រធានាធិបតីចិន បានអំពាវនាវឲ្យគណបក្សនយោបាយទាំងអស់ ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ក្នុងសកលលោក រួមមានការរីករាលដាលនៃជំងឺកូវីដ-១៩ វិសមភាព ភេរវកម្ម និងការប្រែប្រួលអាកាសធាតុ។...
បាងកក៖ យោងតាមការសិក្សាថ្មីមួយ ដោយប្រើរូបភាពផ្កាយរណបបានបង្ហាញថា ទំហំដ៏ធំនៃដីជិតដល់កម្រិតទឹកសមុទ្រ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ជាងអ្វីដែលបានដឹងពីមុន ដែលបង្ហាញពីគ្រោះថ្នាក់ទឹកជំនន់ ដែលមនុស្សរាប់លាននាក់ប្រឈមមុខ។ នៅតាមបណ្តាប្រទេសតំបន់ ទាបងាយរងគ្រោះនឹង ការកើនឡើងកម្ពស់ទឹកសមុទ្រ និងងាយនឹងលិចទឹក ដោយសារទឹកជំនន់ដូចជាឥណ្ឌូនេស៊ី ថៃ វៀតណាម និងហ្វីលីពីន វាមានន័យថាប្រជាជនកាន់តែច្រើន នឹងប្រឈមមុខនឹងព្រឹត្តិការណ៍ កម្រិតទឹកសមុទ្រប្រចាំឆ្នាំ ដែលកាន់តែអាក្រក់ទៅៗ ដោយសារតែបំរ៉ែបំរួលអាកាសធាតុ។ ការវាយតម្លៃ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១០៧នាក់ថ្មី ដែលជាករណីឆ្លងនៅក្នុងសហគមន៍ ២០កុម្ភៈ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ...
Breaking (AFP): រដ្ឋមន្ត្រីការបរទេស អង់គ្លេស បារាំង និង អាល្លឺម៉ង់ បានសម្តែង នូវការព្រួយបារម្ភ យ៉ាងខ្លាំងចំពោះ វិធានការចុងក្រោយ របស់អ៊ីរ៉ង់ ក្នុងការធ្វើ ឱ្យប្រសើរឡើងនូវ សារធាតុអ៊ុយរ៉ាញ៉ូម នៅក្នុងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយនិយាយ ថាជំហាននេះ មានគ្រោះថ្នាក់ដល់កិច្ចចរចា នៅក្នុងទីក្រុងវីយែន។
Breaking: ការរត់ភ្លើងគប់ សម្រាប់ការប្រកួត អូឡាំពិក នៅតូក្យូ ត្រូវបានលប់ចោលហើយ។ នេះបើតាមការផ្សាយរបស់ ទីភ្នាក់ងារព័ត៌មាន បារំាងAFP។