ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាយល់ព្រមឲ្យក្រសួងទេសចរណ៍ទទួលរៀបចំ «វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF 2022) នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ ខាងមុខ។ វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២នេះ មានកិច្ចប្រជុំថ្នាក់ស្ថាប័នទេសចរណ៍ជាតិអាស៊ាន(NTO) កិច្ចប្រជុំមន្ត្រីទេសចរណ៍អាស៊ានដោយផ្ទាល់ និងការតាំងពិព័រណ៍ទេសចរណ៍(Travex)ខ្នាតតូចល្មម ៕
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាអជ្ញាធរអាមេរិកបានធ្វើការឹបអូសបានកញ្ឆាដែលមានទំងន់ រហូតទៅដល់១៦តោន និងមានតម្លៃប្រមាណជា១ ១៩០លានដុល្លារ។ ប្រតិបត្តិការដែលមានការចូលរួមពីសំណាក់ប៉ូលីស និងយោធារបស់អាមេរិកផងបានចាប់ផ្តើមតាំងតែពីថ្ងៃទី៨ខែមិថុនា និងមានរយៈពេលសរុប ១០ថ្ងៃហើយជាលទ្ធផលវាបានក្លាយ ទៅជាការរឹបអូសបានថ្នាំញៀនកញ្ឆា ខុសច្បាប់ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Los Angeles។ ប៉ូលីសបានបញ្ជាក់ទៀតថា នៅក្នុងប្រតិបត្តិការនេះមនុស្សជាប់ ពាក់ព័ន្ធដល់ទៅ១៣១នាក់ត្រូវបានចាប់ខ្លួនហើយទីតាំង ខុសច្បាប់សរុបមានទៅ ដល់ ២០០កន្លែងដែលត្រូវបាន ប្រើប្រាស់ជាកន្លែងសម្រាប់ចែកចាយ ដែលក្នុងនោះមានទាំងដើមកញ្ឆានិងកញ្ឆាដែល កាត់រួចរាល់ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ ក្រសួងបរិស្ថាន អំពាវនាវដល់ភ្ញៀវទេសចរចូលរួមថែរក្សាជីវៈចម្រុះនានា និងកុំបេះប្រភេទផ្ការុក្ខជាតិព្រៃដែលកំពុងរងគ្រោះ ដើម្បីរក្សាពូជឲ្យគង់វង្ស និងថែរក្សាសោភ័ណភាពរមណីយដ្ឋាន។ ការលើកឡើងរបស់ ក្រសួងបរិស្ថាន ក្រោយពីសង្កេតឃើញថា នៅមានភ្ញៀវទេសចរមួយចំនួនតូច មិនទាន់គោរពត្រឹមត្រូវនូវវិធានអនាម័យបរិស្ថាន និងពេលខ្លះ បានបេះផ្កាមួយចំនួន ដូចជា ប្រភេទផ្កាបំពង់ក្រឡោមជាដើមដែលជាប្រភេទរុក្ខជាតិកំពុងរងគ្រោះបាត់បង់ពូជ ដើម្បីថតរូបបង្ហាញពីសេចក្តីស្រឡាញ់របស់ខ្លួន។ នៅលើពិភពលោកផ្កាបំពង់ក្រឡោមនេះមាន១២៩ ប្រភេទ ក្នុងនោះ ប្រាំប្រភេទបាននិងកំពុងដុះលូតលាស់នៅកម្ពុជា រួមមាន...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលសហព័ន្ធ បានចេញទិន្នន័យចុងក្រោយបង្អស់ឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌា សរុបបានកើនឡើងដល់៣០.៧០៩.៥៥៧នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ខណៈដែលអ្នកឆ្លងថ្មីមានចំនួន៤៥.៨៩២នាក់ ត្រូវបានចុះក្នុងបញ្ជី ក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ នៅទូទាំងប្រទេស ។ ក្រៅពីនេះ ចំនួន៨១៧នាក់ បានស្លាប់ដោយសារជំងឺឆ្លងរាតត្បាត ចាប់តាំងពីព្រឹកថ្ងៃពុធ នាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់៤០៥.០២៨នាក់ ។...
កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ថា ប្រភពចម្រុះបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមសកម្មប្រយុទ្ធតាលីបង់ជាង១២០នាក់ ត្រូវបានសម្លាប់ និងជាង៥០នាក់ផ្សេងទៀតបានរងរបួស ខណៈដែលកងកម្លាំងសន្តិសុខរដ្ឋាភិបាល អាហ្វហ្គានីស្ថាន បានបន្តប៉ះទង្គិចគ្នា នៅក្នុងតំបន់ជនបទ ដើម្បីទប់ស្កាត់ក្រុមសកម្មប្រយុទ្ធដែលចូលមកវាយលុក ។ លោក Esmatullah Muradi អ្នកនាំពាក្យមកពីរដ្ឋបាលខេត្ត បានប្រាប់ដល់ស៊ិនហួថា កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រុមសកម្មប្រយុទ្ធចំនួន៥នាក់ត្រូវបានសម្លាប់...
ហៃទី៖ ប្រេសិតអង្គការសហប្រជាជាតិ (អ.ស.ប.) ប្រចាំ នៅប្រទេសហៃទី និយាយថា ប៉ូលិស ឡោមព័ទ្ធ ជនសង្ស័យ ក្នុងការធ្វើឃាត ប្រធានាធិបតី។ នេះបើតាម ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
ហៃទី៖ កោះតៃវ៉ាន់ និយាយថា ប៉ូលីសហៃទី បានចាប់ខ្លួនជនសង្ស័យ ធ្វើឃាតចំនួន ១១ នាក់ នៅឯមូលដ្ឋាន ស្ថានទូត របស់ខ្លួន នៅក្នុងទីក្រុង Port-au-Prince។ នេះបើតាម ទីភ្នាក់ងារព័ត៌មាន បារាំង AFP ចេញផ្សាយនៅមុននេះបន្តិច។
Update: ប៉ូលីសហៃទី បាននិយាយ នៅថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់)នេះថា សមាជិកក្រុម ២៨ នាក់ដែលមានជនជាតិ អាមេរិក និងកូឡុំប៊ី បានធ្វើឃាតប្រធានាធិបតី Jovenel Moise និងបន្ថែមថា មនុស្ស ៨ នាក់ កំពុងគេចខ្លួន នៅឡើយ ខណៈដែលប្រទេសនេះ កំពុងស្ថិតក្នុង ភាពវឹកវរនយោបាយ។...
ហ្សឺណែវ៖ អ្នកស៊ើបអង្កេតសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យប្រទេសនានា ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើវិស័យប្រេង និងឧស្ម័នរបស់មីយ៉ាន់ម៉ា ដើម្បីជាសម្ពាធលើរបបយោធា ដែលបានឡើងកាន់អំណាច កាលពី៥ ខែមុន។ ប្រទេសមីយ៉ាន់ម៉ា មានវិបត្តិចាប់តាំងពីយោធាបានបណ្តេញរដ្ឋាភិបាល ដែលបានជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ ដែលបណ្តាលឱ្យមានការខឹងសម្បារទូទាំងប្រទេស ដែលភ្លាមៗនោះបានក្លាយជាការតវ៉ានិងធ្វើកូដកម្មយ៉ាងឃោរឃៅ ដោយកងកំលាំងសន្តិសុខ ដែលមានមនុស្សជិត ៩០០ នាក់ត្រូវបានសម្លាប់។...
បរទេស៖ធនាគារកណ្តាលរបស់ប្រទេសអ៊ីតាលីកាលពីថ្ងៃអង្គារម្សិលមិញបានធ្វើការព្យាករណ៍ថា សេដ្ឋកិច្ចរបស់អ៊ីតាលីដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតទី៣ក្នុងប្លុកអ៊ឺរ៉ុបនឹងអាចកើនឡើង ប្រមាណជា៥ភាគរយ។ ធនាគារកណ្តាលដដែលបានបញ្ជាក់ទៀតថាកត្តាជះឥទ្ធិពលវិជ្ជមានកើនឡើងដោយសារតែយុទ្ធនាការចាក់វ៉ាក់សាំងដ៏មានប្រសិទ្ធភាពរបស់ប្រទេសនាពេលកន្លងមកដែលកំពុងធ្វើឲ្យស្ថានភាពសុខាភិបាលសាធារណៈកំពុងល្អប្រសើរឡើងវិញ។ នៅក្នុងកិច្ចប្រជុំដែលត្រូវបានចូលរួមដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអ៊ីតាលីលោក Daniele Franco បានប្រកាសថាការព្យាករណ៍ផ្សេងទៀតគឺនឹងអាចធ្វើឡើងជាបន្តបន្ទាប់ដោយធនាគារកណ្តាលនៃប្រទេសអ៊ីតាលីនាថ្ងៃទី១៦ខែកក្កដាខាងមុខ៕ ប្រែសម្រួល៖ស៊ុនលី