ភ្នំពេញ៖ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ចំនួន៤លានដូសបន្ថែមទៀត ក្នុងនោះ ប្រភេទស៊ីណូហ្វាម ចំនួន ១លានដូស និងប្រភេទវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន៣លានដូស ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីមិត្តចិននោះ បានដឹកមកដល់ប្រទេសកម្ពុជាហើយ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។ គិតចាប់ពីថ្ងៃទី៧ ខែកុម្ភៈ មកដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាទទួលបានវ៉ាក់សាំង ជាង១៦លាន...
បរទេស៖ វិធានការតឹងរឹង រួមទាំងបម្រាមគោចរ នឹងត្រូវដាក់នៅក្នុងទីក្រុងបាងកក និងខេត្តជាប់គ្នាចំនួន ៥ ក្នុងរយៈពេលពីរសប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃច័ន្ទសប្តាហ៍ក្រោយតទៅ ខណៈរដ្ឋាភិបាលព្យាយាម ទប់ស្កាត់ចំនួនអ្នកឆ្លងថ្មី Covid-19 ដែលកំពុងកើនឡើង។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា បម្រាមគោចរម៉ោង ៩ យប់...
បរទេស៖ រដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន នាពេលថ្មីៗនេះ បានស្នើឲ្យដាក់ចេញទណ្ឌកម្ម លើមន្ត្រីប៉េឡារុសចំនួន៥២ឆ្នាំ ដែលរួមបញ្ចូលទាំងកូនប្រុស របស់លោកប្រធានាធិបតីប៉េឡារុស Alexander Lukashenko នេះបើយោងតាមអត្ថបទលម្អិតនៃ សេចក្តីសម្រេចរបស់អ៊ុយក្រែន ចេញផ្សាយនៅថ្ងៃសុក្រនេះ។ រដ្ឋាភិបាលក្នុងទីក្រុងកៀវ តាមសេចក្តីរាយការណ៍ បានសម្រេចចិត្តនៅថ្ងៃពុធ ដើម្បីស្នើដាក់ទណ្ឌកម្មលើ មន្ត្រីនៃប្រទេសប៉េឡារុស ដែលពាក់ព័ន្ធក្នុងការក្លែងបន្លំ លទ្ធផលការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីឆ្នាំ២០២០ និងការរំលោភបំពានសិទិ្ធមនុស្ស ប៉ុន្តែមិនបានផ្តល់ឈ្មោះ...
បរទេស៖ ក្រោយទីក្រុងតេអេរ៉ង់ចាប់ផ្តើម ដំណើរការផលិតលោហៈអ៊ុយរ៉ានីញ៉ូម ដែលចម្រាញ់រួច មន្ត្រីក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បាននិយាយថា ប្រទេសអារ៉ាប៊ីសាអូឌីត មានក្តីព្រួយបារម្ភពីសកម្មភាព នុយក្លេអ៊ែកើនឡើងរបស់អ៊ីរ៉ង់ ដែលគម្រាមកំហែងដល់សន្តិសុខក្នុងតំបន់។ ទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែ អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃអង្គារថា ប្រទេសអ៊ីរ៉ង់បានចាប់ផ្តើមដំណើរការ ចម្រាញសារធាតុអ៊ុយរ៉ានីញ៉ូម ហើយទង្វើនេះ អាចនឹងជួយអ៊ីរ៉ង់ អភិវឌ្ឍផលិតអាវុធនុយក្លេអ៊ែ និងត្រូវបានរិះគន់ដោយសហរដ្ឋអាមេរិក និងមហាអំណាចអឺរ៉ុបនានា។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន...
បរទេស៖ គណៈប្រតិភូពួកតាលីបង់មួយ នៅក្នុងទីក្រុងមូស្គូ បាននិយាយនៅថ្ងៃសុក្រនេះថា ក្រុមខ្លួនបានគ្រប់គ្រងលើជាង ៨៥ភាគរយ នៃទឹកដីក្នុងប្រទេសអាហ្វហ្គានីស្ថាន និងបានអះអាងចំពោះប្រទេសរុស្ស៊ីថា ខ្លួននឹងមិនអនុញ្ញាតឲ្យប្រទេស ត្រូវគេប្រើប្រាស់ជាទីតាំង វាយប្រហារអ្នកដទៃនោះទេ។ កងកម្លាំងបរទេសនានា រួមទាំងសហរដ្ឋអាមេរិកផង នាពេលបច្ចុប្បន្ននេះ កំពុងតែដកកងទ័ពរបស់ខ្លួន ក្រោយការប្រយុទ្ធរយៈពេលជិត ២០ឆ្នាំ ហើយការដកទ័ពនេះ បានធ្វើឲ្យពួកបះបោរតាលីបង់ ក្រអឺតក្រទមព្យាយាមដើម្បីដណ្ដើម ការកាន់កាប់ទឹកដីថ្មីនៅក្នុង ប្រទេសអាហ្វហ្គានីស្ថាន។...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននមានប្រសាសន៍ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា លោកនឹងមិនបញ្ជូនកងកម្លាំងអាមេរិក ជំនាន់ផ្សេងមួយទៀតទៅធ្វើសង្គ្រាម នៅអាហ្វហ្គានីស្ថាននោះឡើយ ដោយសន្យាបញ្ចប់បេសកកម្ម យោធាអាមេរិកនៅទីនោះត្រឹមថ្ងៃទី៣១ ខែសីហា។ តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា លោកប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានថ្លែងអំពីកិច្ចប្រឹងប្រែងដកទ័ព នៅក្នុងបន្ទប់ខាងកើតនៃសេតវិមាន ដោយឆ្លើយសំនួរពីអ្នកសារព័ត៌មាន និងការពារការសម្រេចចិត្តនៃរដ្ឋបាលរបស់លោក...
បរទេស៖ ប្រធានាធិបតីហៃទី លោក Jovenel Moise ត្រូវបានបាញ់សម្លាប់ នៅក្នុងផ្ទះឯកជនរបស់គាត់ កាលពីព្រឹកថ្ងៃពុធ ហើយភរិយារបស់គាត់ បានរងរបួសនៅក្នុងការវាយប្រហារនេះ។ ប៉ូលីសហៃទី ត្រូវបានគេរាយការណ៍ថា បានកំណត់អត្តសញ្ញាណជនល្មើស ដែលត្រូវបានសង្ស័យគឺមានចំនួន ២៨ នាក់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា...