បរទេស៖ ការិយាល័យរបស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌូតឺតេ នៅថ្ងៃចន្ទនេះ បានពិពណ៌នាថា គ្មានប្រយោជន៍ ចំពោះការលើកឡើងរបស់អតីតរដ្ឋមន្ត្រីការបរទេសមួយរូប ដែលថា ទីក្រុងប៉េកាំងប្រហែលជាបានជួយកំណត់លទ្ធផលនៃការបោះឆ្នោតឆ្នាំ២០១៦។ ថ្លែងនៅវេទិកាមួយនាថ្ងៃចន្ទនេះ អតីតរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Albert del Rosario បានមានប្រសាសន៍ថា អង្គភាពអន្តរជាតិដែលគួរឲ្យជឿជាក់បំផុត បានផ្តល់ដំណឹងជូនលោកថា មន្ត្រីជាន់ខ្ពស់ចិនបានអួតថា ពួកគេអាចធ្វើឲ្យជះឥទ្ធិពលលើការបោះឆ្នោតជ្រើសប្រធានាធិបតីហ្វីលីពីនឆ្នាំ២០១៦...
បរទេស៖ លោកស្រី អ៊ុង សានស៊ូជី នាពេលបច្ចុប្បន្ននេះ កំពុងតែប្រឈមមុខនឹងបទ ចោទប្រកាន់ចំនួន៤ ករណីបន្ថែមទៀត ដែលបានប្តឹងនៅតុលាការមួយក្នុងទីក្រុងម៉ាន់ដាឡាយ ដែលជាទីក្រុងដ៏ធំបំផុតទី២ របស់ប្រទេសមីយ៉ានម៉ា នេះបើតាមសម្តីរបស់សមាជិកមួយរូបនៃក្រុមអ្នកច្បាប់របស់លោកស្រី នាថ្ងៃចន្ទនេះ។ លោក Min Min Soe តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន ថា ក្រុមអ្នកច្បាប់របស់លោកស្រី អ៊ុង...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ប្រទេសអាហ្វ្រិកខាងត្បូង បានដាក់ពង្រាយកងទ័ព របស់ខ្លួនហើយ ក្នុងការទប់ទល់ជាមួយនឹង ក្រុមបាតករ ដែលបានផ្ទុះការតវ៉ាឡើង បន្ទាប់ពីមានការចាប់ខ្លួន អតីតប្រធានាធិបតីលោក Jacob Zuma។ ហាងជាច្រើន ត្រូវបានបំផ្លាញ ហើយអគារផ្សេងទៀត ត្រូវបានដុតបំផ្លាញ នៅថ្ងៃចន្ទដដែលនេះ ខណៈដែលលោក Zuma...
ប៉េកាំង៖ អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានជំរុញឱ្យប្រទេសលោកខាងលិច មួយចំនួន បោះបង់ចោល ស្តង់ដារទ្វេ ដែលលាក់ពុត និងឧបាយកល នយោបាយ លើបញ្ហាសិទ្ធិមនុស្ស និងដោះស្រាយ បញ្ហាផ្ទាល់ខ្លួន របស់ពួកគេ លើសិទ្ធិមនុស្ស របស់ខ្លួនវិញ។ អ្នកនាំពាក្យ Zhao Lijian បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ បន្ទាប់ពីប្រទេសចិន...
ភ្នំពេញ៖ ក្រុមហ៊ុន Rolya enterprise ប្រកាសឲ្យឈ្មោះ លោក ហោ ស៉ឹមលាង និងលោក អាងលីអេងទាក់ទងមកកាន់ក្រុមហ៊ុនវិញជាបន្ទាន់ ដោយទុកពេលត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បើពុំដូច្នេះទេក្រុមហ៊ុននឹងប្តឹង ទៅសមត្ថកិច្ច ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។ លិខិតជូនដំណឹង របស់ក្រុមហ៊ុន Rolya enterprise បានឲ្យដឹងថា...