ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៧២នាក់ថ្មី ក្នុងនោះ ក្រុងកំពង់ចាម ១២នាក់,ស្រុកកំពង់សៀម ០៥នាក់, ស្រុកបាធាយ ០៥នាក់, ស្រុកចំការលើ ០៨នាក់ស្រុកកងមាស ០៣នាក់, ស្រុកស្រីសន្ធរ ០៦នាក់, ស្រុកព្រៃឈរ ០៥នាក់,...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយ នៅថ្ងៃពុធនេះ ថា សហរដ្ឋអាមេរិក បដិសេធការអះអាង កម្មសិទ្ធិដែនសមុទ្រខុសច្បាប់ របស់ចិននៅដែនសមុទ្រ ចិនខាងត្បូង និងឈរនៅខាងបណ្ដា ប្រទេសអាស៊ីអាគ្នេយ៍ ដែលប្រឈមមុខជាមួយការ បង្ខិតបង្ខំរបស់ទីក្រុងប៉េកាំង ។ ថ្លែងនៅក្នុងសន្និសីទ តាមវីដេអូខលជាមួយបណ្ដា រដ្ឋមន្ត្រីការបរទេស...
បរទេស ៖ រដ្ឋបាលលោក បៃដិន នៅថ្ងៃពុធនេះ បានព្រមានដល់ក្រុមហ៊ុនពាណិជ្ជកម្មនានា ដែលមានសង្វាកផ្គត់ផ្គង់ និងវិនិយោគពាក់ព័ន្ធ តំបន់ស៊ីនជាំង ប្រទេសចិនថា ពួកគេអាចប្រឈមមុខ នឹងផលវិបាកតាមផ្លូវច្បាប់ ប្រសិនបើពួកគេមិនស្វែង រកជម្រើសដទៃ ស្របពេល ដែលសហរដ្ឋអាមេរិក បង្កើនសម្ពាធជុំវិញ ការប្រើប្រាស់ពលកម្ម ដោយបង្ខំរបស់ប៉េកាំង និងការរំលោភបំពាន សិទ្ធិមនុស្សផ្សេងទៀត ដែលធ្វើលើជនជាតិ...
ភ្នំពេញ ថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០២១ – កម្មវិធីតន្ត្រីលើទូរស័ព្ទ Pleng by Smart នឹងផ្ដើមយុទ្ធនាការ លើបណ្ដាញផ្សព្វផ្សាយសង្គម ក្នុងខែនេះ ដែលមានឈ្មោះថា Pleng សង្ខេបៗត្រឹមពាក់កណ្តាលឆ្នាំ 2021 (Pleng Mid-Year Rundown) ដើម្បីបង្ហាញពីទេពកោសល្យ ដ៏អស្ចារ្យរបស់សិល្បករខ្មែរ និងបង្ហាញស្នាដៃរបស់ពួកគេ...
ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុន បច្ចេកវិទ្យាហិរញ្ញវត្ថុ ដ៏ល្បីឈ្មោះមួយនៅកម្ពុជា បានជួយអ្នកលក់អនឡាញ រាប់រយនាក់ ឱ្យពង្រីកអាជីវកម្មអនឡាញរបស់ពួកគេ ឈានទៅដល់ចំណុចមួយ ដែលការប្រើប្រាស់ផ្លែតហ្វម ដើម្បីធ្វើការទូទាត់ការចំណាយ បានកើនឡើងដល់ ១លានប្រតិបត្តិការ។ ដោយបានរៀបចំ ធ្វើសិក្ខាសាលាជាច្រើន ជាមួយអ្នកលក់អនឡាញ ក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំមុន ក្រុមហ៊ុន ទ្រូម៉ាន់នី នាពេលថ្មីៗនេះបានប្រកាសថា ក្រុមហ៊ុនបានជួយ...
ភ្នំពេញ៖ លោក ឥន្ទ សុផល អ្នកស្រាវជ្រាវ ប្រវត្តិសាស្ត្រខ្មែរដែលកំពុងរស់នៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស បានថ្លែងថា កូនចៅជំនាន់ក្រោយរបស់ជនជាតិថៃ បានធ្វើតាមបណ្តាំស្តេចថៃ កាលពីអតីតកាលដែលបានផ្តាំមកថា ត្រូវយកវប្បធម៌ល្អៗពីខ្មែរ មកកែច្នៃឲ្យក្លាយជារបស់ខ្លួន ។ ជាមួយគ្នានេះដែរ លោកក៏បានឲ្យកូនខ្មែរ ត្រូវស្តាំតាមបណ្តាំរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលមានព្រះតម្រិះថា “ដើម្បីរក្សាទឹកដី និងអំណាចអាណាចក្រខ្មែរ ត្រូវកសាងធនធានមនុស្ស ត្រូវផ្តល់តម្លៃដល់អ្នកមាន...
បរទេស៖ សហភាពអឺរ៉ុប បានទទួលយកផែនការស្តារសេដ្ឋកិច្ច នៃរដ្ឋជាសមាជិកចំនួន១២ កាលពីថ្ងៃចន្ទ ដោយផ្តល់ឲ្យពួកគេនូវភ្លើងខៀវ ដើម្បីប្រើប្រាស់មូលនិធិសហភាពអឺរ៉ុប ជំរុញបង្កើនសេដ្ឋកិច្ចខ្លួន ក្នុងកិច្ចខិតខំប្រឹងប្រែងយកឈ្នះ ឥទ្ធិពលការរាតត្បាតនៃជម្ងឺកូវីដ១៩ លើសេដ្ឋកិច្ច។ ក្រុមរដ្ឋមន្ត្រីការបរទេសនៃសហភាពអឺរ៉ុប បានអនុម័តចំពោះផែនការ របស់ប្រទេសអូទ្រីស ប៊ែលហ្ស៊ិក ដាណឺម៉ាក បារាំង អាល្លឺម៉ង់ ក្រិក អ៊ីតាលី ឡាតវី លុចហ្សំបួរ...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរបស់ ប្រទេសកូរ៉េខាងជើង នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា ទីក្រុងព្យុងយ៉ាងមានផែនការ បង្កើនផលិតកម្មឱសថ ឫសឈើធម្មជាតិបុរាណ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។ កាសែតគណបក្សពលករកូរ៉េ ឈ្មោះ Rodong Sinmun បានរាយការណ៍កាលពីថ្ងៃអង្គារថា ផលិតកម្មនៃឱសថកូរ៉េបុរាណ គឺជាកិច្ចការងារដ៏សំខាន់សម្រាប់រដ្ឋាភិបាល...
ភ្នំពេញ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន បានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន ២លានដូស ទៅរដ្ឋាភិបាលវៀតណាម។ ចំណុចនេះ លោក សយ សុភាពប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា-ចិន បានហៅថា នេះជាវ៉ាក់សាំងនយោបាយ (វ៉ាក់សាំង BRI ជាគំនិតផ្ដួចផ្ដើមផ្លូវ និងខ្សែក្រវាត់របស់ចិន និង Indo pacific...
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន៦៥នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ៧២នាក់ផងដែរ។ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ ក្អក...