ព្យុងយ៉ាង៖ បណ្ដាញឃោសនារបស់កូរ៉េខាងជើង បានព្រមានកូរ៉េខាងត្បូង ប្រឆាំងនឹងការជំរុញការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយសហរដ្ឋអាមេរិកដោយថា សមយុទ្ធសង្គ្រាម និងសន្តិភាព មិនអាចដើរជាមួយគ្នាបាននោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ វេបសាយឃោសនារបស់កូរ៉េខាងជើង បានចេញសេចក្តីព្រមាននៅពេលដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងធ្វើសមយុទ្ធយោធារួមគ្នានៅក្នុងខែសីហា។ ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូល មុននេះបានឲ្យដឹងថា សម្ព័ន្ធមិត្ត កំពុងពិភាក្សាគ្នាពេលណា និងរបៀបធ្វើសមយុទ្ធយោធាប្រចាំឆ្នាំនៅរដូវក្តៅ។ គេហទំព័រនេះបានចុះផ្សាយថា “ការស្តីបន្ទោសចំពោះអស្ថេរភាពបច្ចុប្បន្ន...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក បានសម្តែងក្តីសង្ឃឹមថា សម្រាប់ដំណោះស្រាយ ដោយសន្តិវិធីមួយ ក្នុងជម្លោះរវាង កូរ៉េខាងត្បូងនិងជប៉ុន ជុំវិញការទាមទារ របស់ទីក្រុងតូក្យូ ចំពោះប្រជុំកោះដុកដូ នៅសមុទ្រខាងកើត។ មន្ត្រីការបរទេស បានលើកឡើងថា“ សហរដ្ឋអាមេរិក មិនប្រកាន់ជំហរទាក់ទង នឹងអធិបតេយ្យភាព នៃកោះ Liancourt Rocks” ដោយសំដៅទៅលើ ប្រជុំកោះដុកដូ...
សឹង្ហបុរី៖ នាវាទេសចរណ៍ ខ្នាតយក្ស The World Dream វិលចូលផែ Marina Bay វិញ ក្រោយពីអ្នកដំណើរម្នាក់ រកឃើញវិជ្ជមាន កូវីដ ១៩។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP។
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៩១៥នាក់ទៀត ជាសះស្បើយ ចំនួន៨៧៦នាក់ និងស្លាប់ចំនួន៣៣នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ចំនួន៦៥៨នាក់ និងអ្នកដំណើរពីបរទេសចំនួន២៥៧នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៦៣៦១៥នាក់អ្នកជាសះស្បើយចំនួន៥៥៣៦៥នាក់ និងអ្នកស្លាប់ចំនួន៩៨៦នាក់៕
យូអិន៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានលើកឡើងថា ត្រូវការវ៉ាក់សាំងចំនួន ១១ពាន់លានដូសចាំបាច់ ដើម្បីចាក់វ៉ាក់សាំង ៧០ភាគរយ នៃពិភពលោក ដើម្បីបញ្ចប់ ជំងឺរាតត្បាតកូវីដ-១៩ ។ ប្រមុខអង្គការសហប្រជាជាតិ បានប្រាប់ការបើកវគ្គ របស់រដ្ឋមន្ត្រីជាន់ខ្ពស់ថា“ ការសន្យានូវដូសនិងថវិកា ត្រូវបានស្វាគមន៍ ប៉ុន្តែវាមិនគ្រប់គ្រាន់នោះទេ។ វេទិកានយោបាយកម្រិត...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ទោះបីមានការរីកចម្រើន ផ្នែកបច្ចេកវិទ្យាព័ត៌មាន ក៏ដោយ ក្រុមឧក្រិដ្ឋជន នៅតែឆ្លៀតឱកាស ទាញយកផលប្រយោជន៍ ដោយខុសច្បាប់ ហើយបង្កើតការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារ តាមប្រព័ន្ធអនឡាញ ដែលជាទម្រង់ថ្មី កំពុងបង្កហានិភ័យខ្ពស់ ដល់កុមារ លើពិភពលោក...
ភ្នំពេញ ៖ ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិ ប្រឆាំងអំពើជួញដូរមនុស្សផង និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃផង សម្តេច ស ខេង បានដាក់បទបញ្ជាឲ្យគ្រប់ក្រសួងស្ថាប័ន អាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់លើផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥។ ក្នុងពិធីប្រកាសដាក់ប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពដើម្បី បង្ការ ទប់ស្កាត់ និងឆ្លើយតប ការកេងប្រវ័ញ្ចផ្លូវភេទ...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៨៥នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៤នាក់ និងស្លាប់ចំនួន ១នាក់ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។ សូមបញ្ជាក់ថា គិត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១...
ភ្នំពេញ ៖ ក្នុងប្រតិបត្តិការចល័តរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារចល័តចម្រុះ សម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ បានត្រួតពិនិត្យ និងឃាត់យានយន្តដឹកលើសទម្ងន់កម្រិតកំណត់ ចំនួន២០គ្រឿង ក្នុងខេត្តសៀមរាប កណ្តាល និងកំពង់ស្ពឺ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសាធារការ និងដឹកជញ្ជូន បាន...
ម៉ាន់ដាឡេ៖ មនុស្សម្នាច្រើន ព្រឹកនៅថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១ រង់ចាំដោយការតម្រង់ជួរដ៏វែងមួយ ដើម្បីបញ្ចូលអុកស៊ីសែន ក្នុងបំពង់ នៅក្នុងទីក្រុង ម៉ាន់ដាឡេ ចំពេលដែលមាន ការផ្ទះរីករាលដាល ជំងឺកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ រូបភាព (AFP)