AFP៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បាននាំគ្នា ទៅលើកនិងប្រមូលសាពសព អ្នកជំងឺកូវីដ១៩ នៅតាមខ្នងផ្ទះ របស់ប្រជាពលរដ្ឋ នៅក្នុងទីក្រុង យ៉ាំងហ្គូន ប្រទេសមីយ៉ាន់ម៉ា ទីដែលមាន អ្នកកើតនិងអ្នកស្លាប់ ដោយសារជំងឺនេះ កាន់តែកើនឡើងជារៀងរាល់ថ្ងៃ។ ទីភ្នាក់ងារព័ត៌មានបារាំងអាអ្វេហប៉េ រាយការណ៍នៅថ្ងៃចន្ទនេះ ថា ក្រុមគ្រូពេទ្យរដ្ឋជាច្រើន បានសម្រេចចិត្តមិនមកធ្វើការ ក្រោយពីរដ្ឋប្រហារយោធា និងការបង្ក្រាបទៅលើហ្វូងបាតុករ ដែលជាហេតុធ្វើឱ្យមន្ទីរពេទ្យសាធារណ...
ភ្នំពេញ៖ លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានថ្លែងថា ចិនក្លាយជាប្រទេសធំជាងគេ ដែលផ្តល់ជំនួយអភិវឌ្ឍ ប្រាក់កម្ចី និងហិរញ្ញប្បទានឥតសំណងជាច្រើន ដល់ប្រទេសកម្ពុជា។ ក្នុងកម្មវិធីសន្ទនាអនឡាញ ស្តីពី ខួប៦៣ឆ្នាំ ទំនាក់ទំនងការទូត កម្ពុជា-ចិន នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ លោក អ៊ុំ សារឹទ្ធ...
ឡុងដ៌៖ យោងតាមតួលេខផ្លូវការ ចេញផ្សាយបានឲ្យដឹងថា ចក្រភពអង់គ្លេសបានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៨,១៦១ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលធ្វើឱ្យចំនួនករណីឆ្លងវីរុសនេះ សរុបកើនឡើងដល់ ៥,៤៣៣,៩៣៩ករណី។ ប្រទេសនេះ ក៏បានកត់ត្រាចំនួនអ្នកស្លាប់ទាក់ទងនឹងជំងឺឆ្លង ២៥ នាក់ផ្សេងទៀតផងដែរ ដោយចំនួនអ្នកស្លាប់ទាក់ទង នឹងមេរោគនេះមានចំនួន ១២៨,៧០៨នាក់។ តួលេខទាំងនេះរាប់បញ្ចូល...
អាឡាមីន៖ ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi បានបើកកិច្ចប្រជុំមួយនៅទីនេះ ជាមួយសមាជិកក្រុមប្រឹក្សារដ្ឋចិន និងជារដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី ក្នុងអំឡុងពេលនោះភាគីទាំងពីរ បានបញ្ជាក់ការប្តេជ្ញាចិត្ត ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងប្រទេសចិន និងអេហ្ស៊ីប។ លោក Sisi បានស្នើឱ្យលោក វ៉ាង យី បង្ហាញនូវការគោរពដ៏ស្មោះត្រង់ ចំពោះប្រធានាធិបតីចិនលោកស៊ី...
បរទេស៖ អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ពន្ធមិត្តផលិតប្រេង ដឹកនាំដោយប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានព្រមព្រៀងគ្នាក្នុងទីក្រុងឌូបៃ ប្រទេសសហភាពអារ៉ាប់រួម បង្កើនការផលិតប្រេងក្នុងមួយថ្ងៃ ៤០០.០០០បារ៉ែល ក្នុងកិច្ចប្រឹងប្រែងបង្កើនសមត្ថភាពផលិត នៅមុនការរាតត្បាតជម្ងឺកូវីដ១៩ បានចាប់ផ្តើម នៅក្នុងខែមីនា ឆ្នាំ២០២០។ តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន The Wall Street Journal បានឲ្យដឹងថា បណ្ដាប្រទេសអ្នកផលិតប្រេងនានា...
ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា ហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយ នៅកម្ពុជា កំពុងពង្រីកការផ្តល់ជូនសេវា បង់ថ្លៃអគ្គិសនី ដោយមិនគិតថ្លៃសេវារបស់ខ្លួន រហូតដល់ ៧ខេត្ត/រាជធានី ដើម្បីឱ្យអតិថិជន កាន់តែមានភាពងាយស្រួល ក្នុងការទូទាត់ថ្លៃអគ្គិសនី។ អ្នកប្រើប្រាស់សេវា របស់ក្រុមហ៊ុន ទ្រូម៉ាន់នី ក្នុងខេត្តកំពង់ស្ពឺ កំពត បាត់ដំបង សៀមរាប បន្ទាយមានជ័យ រាជធានីភ្នំពេញ...
ភ្នំពេញ ៖ កម្ពុជាគាំទ្រ សេចក្តីថ្លែងការណ៍រួមស្តីពី «និរន្តរភាព នៃផលិតកម្មកសិកម្ម និងប្រព័ន្ធស្បៀងអាហារ» (Sustainable Agriculture Productions and Food System) ព្រោះថា ស្របតាមគោលនយោបាយ និងផែនការអភិវឌ្ឍ វិស័យកសិកម្មកម្ពុជា ឆ្នាំ២០៣០ ។ នេះបើតាមលោក វេង សាខុន...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៧៩០នាក់ ជាសះស្បើយចំនួន១០៨៧នាក់ និងស្លាប់ចំនួន២២នាក់ទៀត។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៥៨១នាក់ និងអ្នកដំណើរពីបរទេសចំនួន២០៩នាក់។ គិតត្រឹមព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៦៧៩៧១នាក់ អ្នកជាសះស្បើយចំនួន៦០០១៧នាក់ និងអ្នកស្លាប់ចំនួន១១២៨នាក់ ៕
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជានឹងអញ្ជើញធ្វើជាសហប្រធានជាមួយ លោក ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឥណ្ឌា ដើម្បីដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស មេគង្គ-គង្គា លើកទី១១ (11th MGC FMM) នាថ្ងៃទី ២១...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី ១៩ ខែកក្កដាឆ្នាំ២០២១នេះ បាននាំអំណោយជាគ្រឿងភេសជ្ជៈ និងសម្ភារៈប្រើប្រាស់ ជូនដល់ក្រុមគ្រូពេទ្យ ដែលកំពុងបំពេញ ភារកិច្ចព្យាបាលជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅមន្ទីរ ពេទ្យមេគង្គកំពង់ចាម និងមន្ទីរពេទ្យ វិទ្យាល័យព្រះសីហនុ ។ តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំខេត្តកំពង់ចាម...