បរទេស៖ ក្រុមមេដឹកនាំពួកតាលីបង់នៃប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃព្រហស្បតិ៍នេះ កំពុងតែត្រៀមបង្ហាញរដ្ឋាភិបាលថ្មីរបស់ពួកគេ ស្របពេលដែលសេដ្ឋកិច្ច បានធ្លាក់ចុះជាខ្លាំង ក្រោយពេលជាង២សប្ដាហ៍ បន្ទាប់ពីពួកសកម្មប្រយុទ្ធឥស្លាមនេះ ដណ្ដើមបានទីក្រុងកាប៊ុល។ មន្ត្រីតាលីបង់ លោក Ahmadullah Muttaqi បាននិយាយលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា កម្មវិធីអបអរកំពុងតែរៀបចំឡើង នៅវិមានប្រធានាធិបតី ក្នុងទីក្រុងកាប៊ុល ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយឯកជន Tolo បាននិយាយថា សេចក្តីប្រកាសមួយស្តីពីរដ្ឋាភិបាលថ្មី ជិតនឹងធ្វើឡើងហើយ។...
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត រៀបចំចាត់ចែង សំអាតអនាម័យ បរិស្ថានក្នុងសាលានានា នៅមូលដ្ឋានរបស់ខ្លួនឲ្យបានស្អាត ដើម្បីត្រៀមបើកសាលារៀនឡើងវិញ ទៅតាមបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ខណៈសាលាមួយចំនួន ដែលដាក់អ្នកជំងឺកូវីដ-១៩ នឹងត្រូវបញ្ជូនទៅកន្លែងព្យាបាលអ្នកជំងឺនេះ នៅមជ្ឈមណ្ឌលព្រីមៀរ សែនសុខវិញ ។...
ភ្នំពេញ ៖ ជាថ្មីម្តងទៀត លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា ករណីលោក កឹម សុខា មិនអាចបើកការចរចា ជាមួយគណបក្សប្រជាជនកម្ពុជាបាននោះទេ ។ ការលើកឡើងរបស់លោកនេះ បន្ទាប់ពី លោក មុត ចន្ថា បានយកឱកាសខួប៤ឆ្នាំ (៣.៩.២០១៧ – ៣.៩.២០២១)...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២២នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ៣៧នាក់ ។ ក្នុងនោះ ក្រុងកំពង់ចាម ០២នាក់, ស្រុកកំពង់សៀម ០១នាក់, ស្រុកកងមាស ០១នាក់, ស្រុកកោះសូទិន ០១នាក់, ស្រុកចំការលើ...
ទឹកបរិសុទ្ធ កម្ពុជារបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានផលិត និងត្រៀមផ្សាយកម្មវិធី «កម្ពុជាជជែកអំពីសុខភាព» នៅលើហ្វ៊េសប៊ុកផេករបស់ខ្លួន ចាប់ពីដើមខែកញ្ញា រហូតដល់ដំណាច់ឆ្នាំ ដើម្បីនាំយកប្រធានបទល្អៗ ទាក់ទងទៅនឹងបញ្ហាសុខភាព សម្រាប់ជាប្រយោជន៍ ដល់សាធារណជន។ កម្មវិធីនេះ នឹងផ្សាយតាមរយៈវីដេអូខ្លីដែលក្នុងប្រធានបទនីមួយៗ បែកចែកជាវីដេអូចំនួន៣ បង្ហោះជាបន្តបន្ទាប់គ្នា នៅរៀងរាល់ថ្ងៃសៅរ៍ នៅលើហ្វ៊េសប៊ុកផេក Cambodia Water...
បរទេស៖ រដ្ឋបាលលោក ចូ បៃដិន នាពេលថ្មីៗនេះ បានធ្វើការដាក់បន្តបម្រាម ដែលបង្កើតឡើងក្នុងសម័យលោក ត្រាំ លើការប្រើប្រាស់ លិខិតឆ្លងដែនអាមេរិក ធ្វើដំណើរទៅកាន់ប្រទេសកុម្មុយនិស្ត ឯកោកូរ៉េខាងជើង សម្រាប់រយៈពេលមួយឆ្នាំថែមទៀត។ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានធ្វើការកំណត់ថា នៅតែបន្តមានហានិភ័យធ្ងន់ធ្ងរ ចំពោះពលរដ្ឋនិងជនជាតិអាមេរិក ពាក់ព័ន្ធការចាប់ខ្លួន និងឃុំខ្លួនរបស់ពេលយូរ ដែលបង្កឲ្យមានគ្រោះថ្នាក់ ដល់សុវត្ថិភាពរាងកាយរបស់ពួកគេ។ សេចក្តីជូនដំណឹងមួយបាននិយាយថា...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានទាត់ចោលនូវសំណើ ទិញដីបឹងដែលមាន ទំហំ១០០០ហិកតា នៅឃុំបារុង ស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីអភិវឌ្ឍជាទីក្រុងរណបបែបទំនើប និងហេដ្ឋរចនាសម្ព័ន្ធសំខាន់ៗ។ ថ្មីៗនេះ ក្រុមហ៊ុនសំណង់ «ឈ្នះ ឈ្នះ» តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាណ និងនេសាទ និងរដ្ឋបាលខេត្តកណ្តាល បានស្នើសុំរាជរដ្ឋាភិបាល ទិញដីបឹង ១០០០ ហិកតា...
បរទេស៖ សេវាកម្មអាកាសធាតុជាតិអាមេរិក (NWS) បានណែនាំថា បុគ្គលនៅក្នុងតំបន់ ដែលរងផលប៉ះពាល់ ត្រូវរើទៅកន្លែងខ្ពស់ភ្លាមៗ ហើយជៀសវាងការដើរ ឬបើកបរឆ្លងកាត់ទឹកជំនន់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា សាខាសេវាកម្មអាកាសធាតុជាតិអាមេរិក របស់ក្រុង ញូយ៉ក បានចេញការប្រកាស “ គ្រាអាសន្នទឹកជំនន់ភ្លាមៗ” សម្រាប់តំបន់ទីប្រជុំជន...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅតែបន្តអះអាងថា បញ្ហាកង្វះទូរកុងតេន័រ សម្រាប់ផ្ទុក និងតម្លៃដឹកជញ្ជូនកើនឡើង បណ្ដាលឱ្យការនាំចេញអង្ករ មានការថយចុះចំនួន -២៣,៣៧% ។ យោងតាមលទ្ធផល នៃការនាំចេញកសិផលក្នុងរយៈពេល៨ខែឆ្នាំ២០២១ ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម...
វ៉ាស៊ីនតោន៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ Moderna បានស្នើសុំឱ្យរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) អនុញ្ញាតឱ្យប្រើវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញ ឬដូសទី ៣ របស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី។ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA កំពុងពិចារណាលើការចាក់វ៉ាក់សាំង Pfizer-BioNTech ប៉ុន្តែរហូតមកដល់ពេលនេះអនុញ្ញាតឱ្យតែមនុស្ស ដែលមានប្រព័ន្ធការពារខ្សោយ ចុះខ្សោយ ដើម្បីទទួលបានថ្នាំវ៉ាក់សាំង Moderna...