បរទេស៖ អភិបាលក្រុងបាងកក (BMA) លោកឧត្តមសេនីយ៍ Aswin Kwanmuang បាននិយាយថា គ្មានគម្រោងចំពោះការបើកឡើងវិញសម្រាប់ភ្ញៀវទេសចរបរទេស នៅថ្ងៃទី ១៥ ខែតុលានោះទេ ហើយក៏នឹងគ្មានការពិភាក្សារឿងបើកនោះដែរ រហូតដល់ប្រជាជនជាង ៧០% ត្រូវបានចាក់វ៉ាក់សាំងពេញលេញ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា...
ប៉ារីស៖ ក្រុមអ្នកតវ៉ាប្រឆាំងនឹងវិធានការការពារការចម្លងកូវីដ -១៩ បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវក្នុងទីក្រុងប៉ារីស ជាលើកទី ១០ ជាប់ៗគ្នា កាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់អ្នកឆ្លើយឆ្លងព័ត៌មានរបស់ Sputnikថា រដ្ឋធានីរបស់ប្រទេសបារាំងនេះ គឺកំពុងមានការតវ៉ាចំនួនបីនៅថ្ងៃទី ១៨ ខែកញ្ញាកើតឡើង ដែលមួយក្នុងចំណោមការតវ៉ានោះ ត្រូវបានដឹកនាំដោយចលនាអាវកាក់លឿង (Yellow...
បរទេស៖ គណៈកម្មការសិទ្ធិមនុស្សឯករាជ្យអាហ្វហ្គានីស្ថាន (AIHRC) បានប្រកាសកាលពីថ្ងៃសៅរ៍ថា ក្រុមតាលីបង់ បានរឹបអូសការិយាល័យរបស់ខ្លួន ហើយកំពុងជ្រៀតជ្រែកការងាររបស់ខ្លួន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា AIHRC ក៏បានសម្តែងការសង្ស័យចំពោះឆន្ទៈ របស់ចលនាក្នុងការគោរពអាណត្តិ និងឯករាជ្យភាពរបស់អង្គការនេះផងដែរ។ AIHRC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ចាប់តាំងពីថ្ងៃទី ១៥ ខែសីហាមក...
មូស្គូ៖ បណ្តាញព័ត៌មាន Shamshad News បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា មនុស្សយ៉ាងតិច ៣ នាក់បានស្លាប់ និង ១៨ នាក់ផ្សេងទៀតបានរងរបួស ដោយសារការផ្ទុះគ្រាប់បែករថយន្តអត្តឃាត នៅទីក្រុង ចាឡាឡាបាដ នៅខេត្ត ណានហ្គាហា ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១៨ ខែកញ្ញា...
បរទេស៖ លោក Colin Kahl អនុរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកទទួលបន្ទុកគោលនយោបាយបាននិយាយថា ប្រទេសរុស្ស៊ីអាចជាប្រភពនៃបញ្ហាប្រឈម សន្តិសុខធំជាងមុនសម្រាប់សហរដ្ឋអាមេរិកនិងអឺរ៉ុប ក្នុងរយៈពេលខ្លី ជាងប្រទេសចិន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Kahl នៅក្នុងសន្និសីទយោធា Baltic ដែលរៀបចំដោយប្រទេសលីទុយអានីកាលពីថ្ងៃសុក្រថា «ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ រុស្ស៊ីពិតជាអាចតំណាងឱ្យបញ្ហាប្រឈមសន្តិសុខចម្បងដែលយើង ជួបប្រទះក្នុងវិស័យយោធាសម្រាប់សហរដ្ឋអាមេរិកនិងសម្រាប់អឺរ៉ុប។...
បរទេស៖ ប្រទេសម៉ាឡេស៊ី នៅថ្ងៃសៅរ៍នេះ បានបង្ហាញនូវក្តីព្រួយបារម្ភថា ផែនការអូស្ត្រាលីកសាងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ ក្រោមកិច្ចព្រមព្រៀងថ្មីជាមួយអង់គ្លេសនិងសហរដ្ឋអាមេរិក អាចនឹងបង្កឲ្យមានការប្រកួតប្រជែងអាវុធនុយក្លេអ៊ែ ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ តាមសេចក្តីរាយការណ៍ ប្រទេសអូស្ត្រាលី នឹងកសាងនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែចំនួន៨គ្រឿង ក្រោមភាពជាដៃគូសន្តិសុខឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលបានធ្វើឲ្យចិនខឹង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បាននិយាយយ៉ាងដូច្នេះថា “វានឹងបង្កឲ្យមហាអំណាចផ្សេងទៀត ធ្វើសកម្មភាពកាន់តែខ្លាំងក្លាឡើង នៅក្នុងតំបន់ ជាពិសេសនៅក្នុងដែនសមុទ្រចិនខាងត្បូង”។ សេចក្តីថ្លែងការណ៍នេះ...