ភ្នំពេញ៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៦៣៨នាក់ទៀត ជាសះស្បើយ ចំនួន៤៧៩នាក់ និងស្លាប់ចំនួន ២២នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន ៥២៥នាក់ និងអ្នកដំណើរពីបរទេសចំនួន ១១៣នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១០៦ ៦១៩នាក់ អ្នកជាសះស្បើយចំនួន ៩៩...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា វិបត្តិជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឲ្យចំនួនទេសចរអន្តរជាតិ ថយចុះរហូតដល់ ៨០,២% ប៉ះពាល់ការងារផ្ទាល់ជាង ១១ម៉ឺននាក់ និងការងារមិនផ្ទាល់រាប់ម៉ឺននាក់ទៀត ហើយនិន្នាការនេះ នឹងបន្តធ្លាក់ចុះតទៅទៀត ក្នុងឆ្នាំ២០២១នេះ។ ក្នុងឱកាសអបអរសាទរទិវា ទេសចរណ៍ពិភពលោកឆ្នាំ២០២១ ក្រោមប្រធានបទ «ទេសចរណ៍សម្រាប់កំណើន ប្រកបដោយបរិយាបន្ន» សម្ដេចតេជោមានប្រសាសន៍ថា...
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក Patrick Murphy បានបង្ហោះសារនៅលើប្រព័ន្ធធ្វីតធឺរបស់លោកនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ថា “សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តចំពោះប្រជាជនកម្ពុជា និងសេចក្តីប្រាថ្នា របស់ពួកគេដែលចង់បាន សន្តិភាព វិបុលភាព និងលទ្ធិប្រជាធិបតេយ្យ ” ។ ការលើកឡើងរបស់លោកនេះ ក្នុងឱកាសទិវាសន្ដិភាពអន្ដរជាតិ នាថ្ងៃ២១ កញ្ញា ។ លោកថ្លែងថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាយល់ស្របនឹងទស្សនៈថា គ្មានប្រទេសណាអាចបញ្ឈប់វិបត្តិជំងឺកូវីដ-១៩ តែម្នាក់ឯងបាននោះទេ ត្រូវធ្វើការរួមគ្នា និងគាំទ្រគ្នា ទៅវិញទៅមក។ ក្នុងកិច្ចប្រជុំកំពូលសកលស្ដីពី ជំងឺកូវីដ-១៩ «ការបញ្ចប់ការរាតត្បាត និងការកសាងឡើងវិញ ឲ្យកាន់តែប្រសើរ» នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ...
ស៊ីដនី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីមួយដែលមានកម្រិត ៥,៨ រ៉ិចទ័របានវាយប្រហាររដ្ឋ វីកតូរីយ៉ា (Victoria) របស់ប្រទេសអូស្ត្រាលី នៅវេលាម៉ោង៩ និង១៥នាទីព្រឹកម៉ោងក្នុងស្រុកនៅថ្ងៃពុធនេះ ។ អ្នកស្រុកមានអារម្មណ៍ញាប់ញ័រដោយការរញ្ជួយដីនេះ ប៉ុន្តែមិនមានអ្នករបួសធ្ងន់ធ្ងរនោះទេ ។ ចំណុចកណ្តាលនៅជុំវិញទីក្រុង Mansfield នៅភាគឦសាននៃរដ្ឋ វីកតូរីយ៉ា មានចម្ងាយប្រហែល១៣០គីឡូម៉ែត្រពីទីក្រុងមែលប៊ន...
ភ្នំពេញ ៖ ពលរដ្ឋខ្មែរធ្វើដំណើរទៅដល់ជប៉ុន លែងធ្វើចត្តាឡីស័ក៣ថ្ងៃ នៅកន្លែងដែលជប៉ុនរៀបចំឲ្យទៀតហើយ ព្រោះរដ្ឋាភិបាលជប៉ុន បានកែសម្រួលវិធានការព្រំដែន ដោយបានដកកម្ពុជា ចេញពីបញ្ជីប្រទេសដែលតម្រូវឲ្ យធ្វើចត្តាឡីស័កចំនួន៣ថ្ងៃ នៅកន្លែងដែលរៀបចំដោយប្រធានចត្តាឡីស័កជប៉ុន ដូច្នេះអ្នកដំណើរមកពីកម្ពុជា អាចធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅទីកន្លែងរបស់ខ្លួន ។ វិធានការនេះ ចាប់អនុវត្តតាំងពីថ្ងៃ២០ កញ្ញាទៅ ៕
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃពុធ បានឲ្យដឹងថា ប្រធានាធិបតីតួកគីលោក Recep Tayyip បានបញ្ជាក់អំពីបំណង របស់លោកចង់ឲ្យមហាអំណាច លោកខាងលិច ក្នុងការផ្តល់និងផ្គត់ផ្គង់ជំនួយ ទៅឲ្យអាហ្គានីស្ថានដោយផ្អែក ទៅលើដំណើរការនយោបាយ ដែលកំពុងប្រព្រឹត្តទៅ។ ថ្លែងនៅក្នុងកិច្ចប្រជុំនៃ អង្គការសហប្រជាជាតិលោក Erdogan បាននិយាយថា ពលរដ្ឋអាហ្គានីស្ថានត្រូវបាន ពិភពលោកទុកចោល អស់រយៈពេលជាង ៤ទសវត្សមកហើយ...
អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ថា ទីភ្នាក់ងារសារព័ត៌មាន Anadolu បានរាយការណ៍នៅថ្ងៃពុធនេះថា កងកម្លាំងសន្តិសុខតួកគី បានឃាត់ខ្លួនជនសង្ស័យចំនួន ៤.០១៥ នាក់នៅក្នុងប្រតិបត្តិការ ទូទាំងប្រទេសដែលបានធ្វើឡើង នៅក្នុងផ្ទះមួយកន្លែង ចាប់តាំងពីឆ្នាំ២០១៦ ។ របាយការណ៍បានឲ្យដឹងថា រហូតមកដល់ពេលនេះអង្គភាពប៉ូលិស បានធ្វើប្រតិបត្តិការចំនួន២៦៥ នៅក្នុងផ្ទះមួយកន្លែង ដែលប្រើប្រាស់ដោយសមាជិក នៃបណ្តាញដែលត្រូវបានចោទប្រកាន់...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក ក្នុងឱកាសនៃមហាសន្និបាត អង្គការសហប្រជាជាតិ(UN) លើកទី៧៦ ដែលនឹងប្រព្រឹត្តទៅ នៅរាត្រីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ កាលពីថ្ងៃទី២២ កញ្ញា បានឲ្យដឹងថា...
ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួល វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) ចំនួន៣លានដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីរដ្ឋាភិបាលចិន នឹងដឹកមកដល់កម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០២១ស្អែកនេះ។ នេះបើយោងតាម ការចុះផ្សាយរបស់ទូរទស្សន៍ជាតិ កម្ពុជា។ សូមជម្រាបថា នៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ...