បរទេស៖ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng បាននិយាយនៅថ្ងៃចន្ទនេះថា តៃវ៉ាន់ចាំបាច់ត្រូវមានអាវុធវាយប្រហារក្នុងចម្ងាយឆ្ងាយ ដើម្បីទប់ទល់នឹងប្រទេសចិន ដែលកំពុងតែអភិវឌ្ឍយ៉ាងលឿន នូវប្រព័ន្ធរបស់ខ្លួនសម្រាប់វាយប្រហារតៃវ៉ាន់។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន SRN News នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នំា២០២១ បានឲ្យដឹងថា ថ្លែងនៅក្នុងរដ្ឋសភា លោក Chiu Kuo-cheng...
បន្ទាយមានជ័យ ៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណ:កម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២១ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ ដែលកំពុងជន់លិចផ្ទះបងប្អូន ប្រជាពលរដ្ឋជាច្រើនខ្នង នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ដើម្បីដោះស្រាយបញ្ហាប្រឈម ចំពោះមុខអាជ្ញាធរ...
ភ្នំពេញ ៖ តំណាងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២១ បានចុះទៅសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានការពារកោះឆ្នេរ ស្ថិតនៅក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលជាសម្ព័ន្ធមេត្រីភាព របស់ក្រសួងធនធានទឹក...
ភ្នំពេញ ៖ អគ្គរាជទូតអូស្រ្តាលី ប្រចាំកម្ពុជាលោក Pablo Chiho Kang នាពេលព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានចូលជួបលោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិភាក្សាពីចំណាប់អារម្មណ៍ របស់កម្ពុជាលើគម្រោង ទិដ្ឋាការកសិកម្មអូស្រ្តាលី ។ នាឱកាសនោះ អគ្គរាជទូតលើកឡើងថា រដ្ឋាភិបាលអូស្រ្តាលី គ្រោងផ្តល់ទិដ្ឋាការ...
កំពង់ចាម ៖ បន្ទាប់ពីមានការឆ្លងជំងឺកូវីដ១៩ ទៅលើអាជីវករលក់ដូរ ក្នុងផ្សារស្ពឺ និងផ្សារថ្នល់បែក ក្នុងស្រុកចំការលើ ជាបន្តបន្ទាប់ នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២១ អភិបាល ខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានដឹកនាំកិច្ចប្រជុំដាក់ គោលការណ៍បន្ទាន់៧ ចំណុច ដើម្បីឲ្យអាជ្ញាធរ ក្រុង-ស្រុក...
បរទេស ៖ ប្រទេសតួកគី តាមសេចក្តីរាយការណ៍ បានបញ្ជូនកងកម្លាំងជំនួយ ទៅកាន់ទីកន្លែង ពួកឧទ្ទាមកាន់កាប់ចុងក្រោយ នៅប្រទេសស៊ីរី ភាគពាយព្យ ស្របពេលដែលរុស្ស៊ី បង្កើនការវាយប្រហារ តាមអាកាសនៅទីនោះ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ នៅមុនពេល៣ថ្ងៃ ដែលមេដឹកនាំទំាងពីរ គឺលោក វ៉្លាឌីមៀរ ពូទីន និងលោក Tayyip Erdogan នឹងត្រូវជួបពិភាក្សាគ្នា...
បរទេស ៖ ផ្ទះជាង ៣ ០០០ ខ្នង នៅក្នុងភូមិចំនួន ២៣ នៅស្រុក Bamnet Narong កំពុងរងការលិចលង់ក្រោមទឹកជំនន់ធ្ងន់ធ្ងរបំផុត ក្នុងរយៈពេល ១០០ ឆ្នាំមកនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស ៖ ប្រធានាធិបតី នៃប្រទេសតួកគី លោក Tayyip Erdogan បាននិយាយថា តួកគីនៅតែមានបំណង ទិញប្រព័ន្ធការពារមីស៊ីល S-400 ក្រុមទី២ ពីប្រទេសរុស្ស៊ី ហើយនេះជាទង្វើមួយដែលអាចនឹងបង្កឲ្យមានជម្លោះកាន់តែខ្លាំង ជាមួយទីក្រុងវ៉ាស៊ីនតោន និង បង្កឲ្យមានទណ្ឌកម្មអាមេរិកថ្មី ។ ទីក្រុងវ៉ាស៊ីនតោននិយាយថា ប្រព័ន្ធការពារ S-400 បង្កឲ្យមានការគម្រាមកំហែង...
ភ្នំពេញ ៖ ទីភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំកម្ពុជា បានប្រកាសអំពីហិរញ្ញប្បទានបន្ថែមទៀត ក្នុងទំហំទឹកប្រាក់ ៥លានដុល្លារ ដើម្បីធ្វើឲ្យប្រសើរឡើង នូវស្ថានភាពសុខភាព របស់អ្នករស់រានមានជីវិត ពីរបបខ្មែរក្រហម។ ការបរិច្ចាគថវិកា ៥លានដុល្លារនេះ តាមរយៈគម្រោង មានឈ្មោះថា «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើង នូវស្ថានភាពសុខភាព របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ដែលនឹងត្រូវគ្រប់គ្រង ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។...
បរទេស ៖ ការអះអាងនេះ បានលេចចេញ នៅក្នុងអត្ថបទនៅថ្ងៃច័ន្ទ ដែលបោះពុម្ពដោយទីភ្នាក់ងារ ព័ត៌មាន កណ្តាលកូរ៉េ (KCNA) របស់កូរ៉េខាងជើង និងនិពន្ធ ដោយអ្នកស្រាវជ្រាវ កិច្ចការអន្តរជាតិ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កូរ៉េខាងជើង...