ភ្នំពេញ ៖ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៨៣៩នាក់ទៀត ជាសះស្បើយ ចំនួន៥៣០នាក់ និងស្លាប់ចំនួន១៨នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៧៣០នាក់ និងអ្នកដំណើរពីបរទេសចំនួន១០៩នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១០៩ ៩២៦នាក់ អ្នកជាសះស្បើយចំនួន១០១ ១៨៥នាក់ និងអ្នកស្លាប់ចំនួន២ ២៦១នាក់៕
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់គោលការណ៍ចំនួន១១ ចំណុចដើម្បីបើកសាលារៀនឡើងវិញ ក្នុងដំណាក់កាលទី១ សម្រាប់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងអប់រំ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា ដោយមានកិច្ចសហការ និងគាំទ្រពីសំណាក់រដ្ឋបាល រាជធានី-ខេត្ត មន្ត្រីសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់...
ភ្នំពេញ ៖ គណៈគ្រប់គ្រង និងគ្រូបង្រៀន ចំនួន ១៩៧នាក់ មកពីវិទ្យាល័យធនធាន ចំនួន៣ វិទ្យាល័យ ទទួលបានការបណ្ដុះបណ្ដាល របៀបបង្រៀន ពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក ។ នេះបើតាមការចេញផ្សាយ របស់ក្រសួងអប់រំ នាថ្ងៃ២៧ កញ្ញា។ វគ្គបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញស្ដីពី ការបង្រៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានរៀបចំឡើងសម្រាប់គ្រូបង្រៀន ចំនួន ១៩៧នាក់...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ថា នៅថ្ងៃអាទិត្យនេះ ប្រទេសកូរ៉េខាងត្បូង បានជំរុញឱ្យកូរ៉េខាងជើង ស្តារឡើងវិញនូវខ្សែទូរស័ព្ទទំនាក់ទំនងដែលបានផ្អាកមួយថ្ងៃ បន្ទាប់ពីកូរ៉េខាងជើង បានស្នើឡើងដដែលៗដើម្បីបើកកិច្ចចរចាតាមលក្ខខណ្ឌ ។ ប្រទេសកូរ៉េខាងជើង អាចនឹងស្វែងរកការដកហូតសម្បទានប្រហែល២សប្តាហ៍ បន្ទាប់ពីខ្លួនបានបង្កើនភាពតានតឹងតាមរយៈការធ្វើតេស្តមីស៊ីលជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេលប្រាំមួយខែមកនេះ ។ កូរ៉េខាងជើង បានទាក់ទងទៅកូរ៉េខាងត្បូង២ដងដោយនិយាយថា ខ្លួនបើកចំហដើម្បីចរចា...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ថា យន្តហោះវាយប្រហាររបស់រុស្ស៊ីនៅថ្ងៃអាទិត្យនេះ ហោះឡើងតាមអមដំណើរយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក១គ្រឿងនៅលើដែនទឹកអព្យាក្រឹតនៃមហាសមុទ្រប៉ាស៊ីហ្វិក ។ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងដូច្នេះ ។ ក្រសួងបានឲ្យដឹងថា ប្រព័ន្ធរ៉ាដារបស់រុស្ស៊ីបានរកឃើញគោលដៅអាកាសមួយដែលចូលមកជិតព្រំដែនរុស្ស៊ី នៅលើមហាសមុទ្រប៉ាស៊ីហ្វិក ហើយយន្តហោះចម្បាំង Su-35S ចំនួន៣គ្រឿងនៃតំបន់យោធាខាងកើតនៃប្រទេសរុស្ស៊ី បានធ្វើការឆ្លើយតបវិញភ្លាមៗ ។ អ្នកបើកយន្តហោះរបស់រុស្ស៊ី បានកំណត់គោលដៅអាកាសថា ជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោក ង្វៀង ភូជុង អគ្គលេខាបក្សកុម្មុយនីស្ដវៀតណាម និងលោក ថងលូន ស៊ីស៊ូលីត អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ បានចូលរួមប្រជុំជំនួបកំពូលវៀតណាម-កម្ពុជា-ឡាវ ដើម្បីពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សម្រាប់ផលប្រយោជន៍ប្រជាជនប្រទេសទាំងបី។ កិច្ចប្រជុំមេដឹកនាំកំពូល វៀតណាម-កម្ពុជា-ឡាវ...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមាន លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាតំណាង នៅថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១ ដែលជាថ្ងៃកាន់បិណ្ឌទី៥ បាននាំយកថវិកាចំនួន ០៤លានរៀល និងទេយ្យវត្ថុរួមមានអង្ករចំនួន...
បរទេស៖ ឧត្តមសេនីយ៍ Gholam Ali Rashid មេបញ្ជាការបញ្ជាការដ្ឋាន Khatam ol-Anbia ជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានអះអាងថា កងទ័ពដែលទទួលការបណ្តុះបណ្តាលពីយោធាអាមេរិកនៅប្រទេសអ៊ីរ៉ាក់ និង ប្រទេសអាហ្វហ្គានីស្ថាន គឺបរាជ័យក្នុងការប្រយុទ្ធប្រឆាំងភេរវករនៅក្នុងប្រទេសទាំងនោះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោកឧត្តមសេនីយ៍ Rashid...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ថា ព្យុះស៊ីក្លូន Gulab ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យបាក់ដីនៅល្ងាចថ្ងៃអាទិត្យនេះ នៅរដ្ឋឆ្នេរសមុទ្រភាគខាងកើត និងភាគអាគ្នេយ៍ប្រទេសឥណ្ឌា គឺនៅ Odisha និង Andhra Pradesh ។ យោងតាមនាយកដ្ឋាន ឧតុនិយមឥណ្ឌា ហៅកាត់ថា (IMD) បានឲ្យដឹងថា...
ភ្នំពេញ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា វ៉ាក់សាំងកូវីដ-១៩ ប្រភេទ ស៊ីណូវ៉ាក់ ចំនួន៣លានដូសទៀត នឹងដឹកមកដល់កម្ពុជា នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២១ស្អែកនេះ។នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា។ វ៉ាក់សាំងទាំងនេះ ទុកសម្រាប់ ចាក់ជូន កុមារអាយុ ៦ ឆ្នាំ...