បរទេស៖ ប្រទេសអូស្ត្រាលី នៅថ្ងៃសុក្រនេះ បានប្រកាសថា ខ្លួននឹងបើកព្រំដែនឡើងវិញ សម្រាប់ការធ្វើដំណើរ អន្តរជាតិមួយចំនួន ក្រោយដាក់បម្រាមរយៈពេល ១៨ខែ នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១។ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison បានមានប្រសាសន៍ក្នុងសន្និសីទកាសែត មួយនៅថ្ងៃសុក្រនេះថា ពលរដ្ឋអូស្ត្រាលីដែល...
បរទេស៖ ក្រសួងការពារជាតិក្នុងទីក្រុងតៃប៉ិ បាននិយាយថា កងកម្លាំងជើងអាកាសតៃវ៉ាន់ នៅថ្ងៃសុក្រនេះ បានចេញយន្តហោះយ៉ាងប្រញាប់ ដើម្បីព្រមានបណ្ដេញ យន្តហោះចិនចំនួន ២៥គ្រឿង ដែលចូលក្នុងតំបន់ការពារដែនអាកាសខ្លួន នៅថ្ងៃតែមួយដែលចិន ប្រារព្ធពិធីអបអរទិវាជាតិ គឺថ្ងៃបង្កើតសាធារណរដ្ឋ ប្រជាមានិតចិន។ កោះតៃវ៉ាន់ដែលចិន អះអាងកម្មសិទ្ធិ បានធ្វើការតវ៉ាអស់រយៈពេលមួយឆ្នាំ ចំពោះបេសកកម្មដដែលៗ ធ្វើឡើងដោយកងទ័ពជើងអាកាសចិន នៅជិតកោះកាន់លទ្ធិប្រជាធិបតេយ្យនេះ ហើយជាញឹកញាប់នោះ គឺនៅក្នុងភាគនិរតីនៃ...
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិខ្មែរ ២នាក់ និងរឹបអូសគ្រឿងញៀនជាង ៣គីឡូក្រាម នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ។ ប្រតិបត្តិការនេះធ្វើឡើង ដោយអនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន...
ភ្នំពេញ៖ ដើម្បីបកស្រាយនូវ ចម្ងល់របស់បងប្អូនមួយចំនួន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបកស្រាយ និងពន្យល់ពីអន្ថន័យនៃ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២ តុលានេះ សម្ដេច ស ខេង បានមានប្រសាសន៍ថា «ខ្ញុំបានសន្យាថា នឹងបន្តពិភាក្សាជាមួយបងប្អូន...
ភ្នំពេញ៖ អាជ្ញាធរស្រុកកំពង់លែង បានប្រកាសផ្អាកបណ្តោះអាសន្ន មិនឲ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍ លើកំណាត់ផ្លូវ ៥០C ពីចំនុចភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង រហូត ដល់ចំនុចព្រំប្រទល់ខេត្តកំពង់ធំ ។ យោងតាមសេចក្ដីជូនដំណឹង របស់សាលាស្រុកកំពង់លែង បានឲ្យដឹងថា ដោយពិនិត្យឃើញថា កម្ពស់ទឹកទន្លេឆ្នាំ២០២១ បាននឹងកំពុងកើនឡើង ជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ បានធ្វើឲ្យកំណាត់ផ្លូវលេខ ៥០c ចាប់ពីចំនុចផ្លូវកែង...
បរទេស៖ ប្រធានាធិបតីនៃ ប្រទេសបេឡារុស លោក Alexander Lukashenko បាននិយាយនៅថ្ងៃសុក្រនេះថា មនុស្សរាប់រយនាក់ ត្រូវបានឃាត់ខ្លួន ក្រោយហេតុការណ៍បាញ់ប្រហារមួយ បណ្ដាលឲ្យបុគ្គលិក IT ម្នាក់ និងមន្ត្រី KGB មួយរូប បានស្លាប់បាត់បង់ជីវិត នៅក្នុងទីក្រុងមីនស្កិ៍។ អាជ្ញាធរបេឡារុសបាននិយាយថា មន្ត្រី KGB បានបាញ់សម្លាប់បុរសវ័យ...
បរទេស៖ ប្រជាជនអាហ្វហ្គានីស្ថាន ដែលអាមេរិកជម្លៀសមាន ចំនួនជាច្រើនរយនាក់ កំពុងតែធ្វើដំណើរចាកចេញពី មូលដ្ឋានយោធាសហរដ្ឋអាមេរិក នៅមុនពេលដែល ទទួលបានទីលំនៅថ្មី ហើយនេះគឺជារឿង ដែលគេមិនរំពឹងទុក កំពុងកើតឡើងនៅ មូលដ្ឋានយោធាមេរិក ដែលទទួលជនភៀសខ្លួន អាហ្វហ្គានីស្ថាន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនំាពាក្យក្រសួងសន្តិសុខ ផ្ទៃប្រទេសអាមេរិក បានបដិសេធមិនផ្តល់ សេចក្តីអត្ថាធិប្បាយ ស្តីពីចំនួនប្រជាជនអាហ្វហ្គានីស្ថាន ចាកចេញនោះទេ ប៉ុន្តែបាននិយាយថា...
បរទេស៖ ប្រទេសអេត្យូពី បានបញ្ជាឲ្យបណ្ដេញមន្ត្រីជាន់ខ្ពស់ អង្គការសហប្រជាជាតិ ៧រូប ដោយចោទប្រកាន់ពីបទជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេស នេះបើយោងតាមការនិយាយ ឲ្យដឹងពីក្រសួងការបរទេស បន្ទាប់ពីមានការរិះគន់ថា អេត្យូពី បានបង្កើតការទប់ស្កាត់ជំនួយមនុស្សធម៌ នៅតំបន់ Tigray ដែលរងវិបត្តិ។ តាមសេចក្តីរាយការណ៍ ក្រសួងការបរទេសអេត្យូពី បានបញ្ជូនចេញមន្ត្រីមកពី មូលនិធិកុមាររបស់ អង្គការសហប្រជាជាតិ និងការិយាល័យអង្គការ សហប្រជាជាតិទទួលបន្ទុក...
ភ្នំពេញ៖ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាននូវ ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម សម្រាប់សម្រាលទុក្ខលំបាក ជូនប្រជានុរាស្រ្តជាកូនចៅ របស់ព្រះអង្គចំនួន ៤៦៥នាក់ ស្ថិតនៅក្នុងឃុំចំនួន៥ នៃស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។ យោងតាមហ្វេសប៊ុក Royal Du Cambodge...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះ បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋ ជាម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវកម្ម ដែលមានទីតាំងនៅក្នុងរាជធានីភ្នំ ពេញ ទាំងអស់ មេត្តាយោគយល់ និងអធ្យាស្រ័យ កុំបញ្ចេញសំរាម សំណល់រឹង មកដាក់នៅតាមដងផ្លូៈសាធារណៈ នៅក្នុងអំឡុងពេលថ្ងៃឈប់សម្រាក បុណ្យភ្ជុំបិណ្ឌ ខណៈដែលបុគ្គលិក កម្មករ...